Category: ព័ត៌មានសំខាន់ៗ

ខេត្តមណ្ឌលគិរី ជួបប្រទៈនូវ រដូវរងារដ៏ចម្លែក

មណ្ឌលគិរី៖ រដូវរងារសម្រាប់ខេត្តមណ្ឌលគិរី នៅមិនទាន់កន្លងផុតទៅនោះទេ ខណៈដែលបរិយាកាសត្រជាក់នៅបន្តគ្រប់ដណ្ដប់នៅឡើយ ពិសេសក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំងតែម្ដង ។ គេបានសង្កេតឃើញថា សម្រាប់រដូវរងារឆ្នាំនេះ ហាក់បីប្លែកខុសរៀងរាល់ឆ្នាំព្រោះថា ជាធម្មតានៅអំឡុងចុងខែមករា អាកាសធាតុខេត្តមណ្ឌលគិរី អាចនឹងប្រែមកធម្មតាមិនចុះត្រជាក់ខ្លាំងនោះទេ ប៉ុន្តែក្នុងឆ្នាំនេះភាពត្រជាក់បានអូសបន្លាយរយៈពេលវែងជាងរៀងរាល់ឆ្នាំ ។ ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបានលើកឡើងថា សម្រាប់ឆ្នាំនេះអាកាសធាតុត្រជាក់ពិតជាប្លែកខុសបណ្ដាឆ្នាំមុនៗ ព្រោះអាកាសធាតុបានចុះដល់១៣អង្សារ ដែលខុសប្លែកពីសព្វមួយដង ចុះត្រជាក់ខ្ទង់១៧អង្សារប៉ុណ្ណោះ ។ ទន្ទឹមនេះមិនត្រឹមតែអាកាសត្រជាក់នោះទេ ក៏មានខ្យល់បក់បោកខ្លាំងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចជួបអាការៈផ្ដាសាយផងដែរ ។ អាជីវករលក់អាវរងារជជុះ ក៏បានឲ្យដឹងដែរ ទោះបីអាកាសធាតុបានចុះត្រជាក់ខ្លាំងនៅប៉ុន្មានថ្ងៃនេះ ប៉ុន្តែអាវរងារលក់មិនសូវដាច់ខ្លាំងប៉ុន្មានទេ ព្រោះលក់បានសម្រាប់តែភ្ញៀវទេសចរដែលចូលកម្សាន្តប៉ុណ្ណោះ…

ភ្ញៀវទេសចរសរសើរខេត្តមណ្ឌលគិរីស្អាត តែរអ៊ូថា តម្លៃស្នាក់នៅថ្លៃ

មណ្ឌលគិរី៖ នៅក្នុងខែមករាឆ្នាំ២០២៣នេះ គេបានសង្កេតឃើញថា សកម្មភាពនៃលំហូរចូលរបស់អ្នកទេសចរមកកាន់ខេត្តមណ្ឌលគិរី ហាក់មិនទាន់មានសន្ទុះខ្លាំងនោះទេ ខណៈដែលនៅតាមទីសារធាណៈនានា ក៏ដូចជារមណីយដ្ឋានទេសចរណ៍ មានអ្នកទេសចរមកកម្សាន្តដែរ ប៉ុន្តែមិនច្រើនកុះករខ្លាំងនោះទេ ។ នៅថ្ងៃទី២១ មករា ២០២៣ ឈានមកដល់អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅក្រុងសែនមនោរម្យ ត្រូវបានពិនិត្យឃើញថា មានស្ថានភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខេត្តក៏សង្ឃឹមថា ភ្ញៀវទេសចរអាចនឹងចូលមកកម្សាន្តច្រើនកុះករ ចាប់ពីថ្ងៃស្អែកទី២២ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋជាច្រើនក្នុងខេត្ត ដែលរំពឹងចំណូលពីទេសចរណ៍ អាចទទួលបានប្រភពសេដ្ឋកិច្ចពីចរន្តនៃវិស័យទេសចរណ៍នេះ ។ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា…

មន្ទីរបរិស្ថាន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ស្ទឹងត្រែង÷ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំរបស់មន្ទីរបរិស្ថានខេត្ត បានធ្វើរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកផៃ ប៊ុន ឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក.ចៅ មុន្នីរ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោក លោកជំទាវ គណៈប្រតិភូក្រសួងបរិស្ថាន និងលោក លោកស្រី មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត ជាច្រើនរូប។ មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក…

វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវសេចក្ដីសោមនស្សរីករាយនិងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣…

ចាប់ខ្លួន៤នាក់ ក្នុងការចុះបង្ក្រាបការកាប់ទន្ទ្រានដីព្រៃខុសច្បាស់នៅខេត្តមណ្ឌលគិរី (មានវីដេអូ)

មណ្ឌលគិរី៖ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី នៅក្នុងការបង្ក្រាបការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២0 ខែធ្នូ ឆ្នាំ២0២២។ កម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់មានប្រមាណជាង៥០នាក់ ដឹកនាំនិងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ បើតាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចទាំងនោះរួមមាន កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងស្នងការខេត្តមណ្ឌលគិរី រដ្ឋបាលព្រៃឈើ និងគណ:បញ្ជាការឯកភាពស្រុក សរុបប្រមាណ៥៥នាក់ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យការកាប់រានដីរដ្ឋខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន…

ខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ

ស្ទឹងត្រែង÷ដោយអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំលើកទី ១៣ ខេត្តស្ទឹងត្រែងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃ ជាមួយខេត្តចាំប៉ាសាក់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ដោយភាគីខេត្ត ចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ដោយ ឯកឧត្តមបណ្ឌិត.វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្ត នឹង ភាគីខាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង…

ខេត្តស្ទឹងត្រែង និង ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ

ស្ទឹងត្រែង÷ ថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធី ចុះចុះហត្ថលេខាឥឡូវលិខិតថ្លែងអំពីគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជានិង ក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជានិមិត្តចិន តាមរយៈប្រព័ន្ធZoom ។

កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១។ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមានការអញ្ជើញចូលរួមពីរសំណាក់ លោកចៅ មុន្នីរ៉ា អភិបាលនៃគណៈអភិបាលរងខេត្ត ទទួលបន្ទុកព្រំដែន អមដំណើរដោយលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។ អញ្ចើញចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើបដិសណ្ឋារកិច្ច ដើម្បីសម្របសម្រួលបែបបទអន្តោប្រវេសន៍ជូន គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោក បណ្ឌិត វិល័យវង្ស…

អាកាសយានដ្ឋានខ្នាតយក្ស នឹងលេចរូបរាងឡើង នៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

មណ្ឌលគិរី៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ទីតាំងព្រលានដែលលាតសន្ធឹងលើផ្ទៃដីរាប់រាយហិកតា កំពុងត្រូវបានអភិរក្សទុកយ៉ាងល្អ និងបានធ្វើផ្លូវ ក្រវ៉ាត់ទីតាំងព្រលានរួចរាល់ ថែមទាំងបានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋស្ទើរ១០០%ហើយដែរ ។ នេះបើការឲ្យដឹងរបស់អភិបាលស្រុកអូររាំង លោក សៀក មុន្នី ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងទៀតថា ចំពោះការសាង់សង់ព្រលានយន្តហោះ ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ប្រហែលអាចចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ មិនយូរទៀតនោះទេ ហើយនេះប្រភេទព្រលានក្នុងតំបន់ ដែលមិនត្រឹមតែអំណោយផលដល់យន្តហោះក្នុងស្រុកចុះចតនោះទេ ជាមួយគ្នានេះយន្តហោះរបស់បណ្ដាប្រទេសមួយចំនួនក៏អាចមកចុះចតនៅទីនេះផងដែរ ។ លោកបន្តទៀតថា…

អាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។ ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ…

You missed