Category: ព័ត៌មានសំខាន់ៗ

មណ្ឌលគិរីនឹងប្រែខ្លួនជាតំបន់ទេសចរណ៍លំដាប់អន្តរជាតិទៅតាមផែនការមេអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល

មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលបានកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងសម្រេចឲ្យបាននូវគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការនាំចេញទៀតផង ។ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី…

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំ សៀមបូក ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ÷នាព្រឹកថ្ងៃ ទទី២៧ ខែ មិថុនា ឆ្នាំ២០២២ នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខា ព្រមទាំង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិ.សៀមបូក…

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ប្រារព្វទិវា ជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥

ខេត្តស្ទឹងត្រែង៖ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រឺហៅថា TVET Day បាន ប្រារព្វជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ មក ។ ដោយនៅក្នុងឆ្នាំ ២០២២ នេះ បានប្រារព្វនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី សំណាក់ មន្ទីរអង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់…

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មនាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

ស្ទឹងត្រែង÷ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ នៅវត្តស្រះកែវមុនីវណ្ណ ស្ថិតនៅ ភូមិ លើ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក…

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ជួបជុំគ្នាបើកប្រតិបត្តិការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅក្រុងស្ទឹងត្រែង

(ស្ទឹងត្រែង )៖ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង០៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុងស្ទឹងត្រែង។ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា…

ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង ដោយលោកស្រី ញ៉ែម សុម៉ាលី ចូលកាន់មុខតំណែងជាប្រធាន មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តពីមុនបានទទួលមរណៈភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត…

កូវីដ-១៩នៅកម្ពុជា ថ្ងៃនេះពុំមានករណីឆ្លងទេ ខណៈជាសះស្បើយចំនួន ២នាក់

កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តែមានករណីជាសះស្បើយចំនួន ២នាក់ និងគ្មានករណីស្លាប់ថ្មីទេ ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៩៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

សមាជិកថ្មី ជាង ១០០ នាក់ មកពីគណបក្ស ផ្សេងៗ សម្រេចចិត្តមករួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាស្រុកសេសាន

(ស្ទឹងត្រែង )៖ នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកសេសាន បានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១០៤ នាក់មកពីគណបក្ស ផ្សេងៗ នៅក្នុងឃុំ ទាំង ៦ របស់ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញជា គណៈអធិបតី ដោយ លោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុកសេសាន នឹង លោក…

កិច្ចប្រជុំ រវាងគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និង រដ្ឋបាល ខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្វែង យល់ ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តី ពីការប្រឆាំងអំពើពុយ

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទជាពិសេសពង្រឹងវិធានការអប់រំបង្ការ និងទប់ស្តាប់ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព…

កិច្ចប្រជុំ រវាងគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និង រដ្ឋបាល ខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្វែង យល់ ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តី ពីការប្រឆាំងអំពើពុយ

(ស្ទឹងត្រែង)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទជាពិសេសពង្រឹងវិធានការអប់រំបង្ការ…