Category: សន្តិសុខ & ចរាចរណ៍

សត្វខ្ទីងមួយហ្វូងបង្ហាញខ្លួននៅស្រុកកែវសីមា ខណៈប្រជាពលរដ្ឋសម្ដែងភាពត្រេកអរផងនិងបារម្ភអំពីការបរបាញ់ផង

មណ្ឌលគិរី៖ សត្វខ្ទីងមួយហ្វូងធំដែលជាអម្បូរសត្វកម្រផងដែរនោះ បានបង្ហាញខ្លួននៅកៀកជិតប្រជាពលរដ្ឋ ស្របពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីពេលថ្មីៗនេះ ។ ប្រជាពលរដ្ឋដែលបានប្រទះឃើញសត្វខ្ទីងមួយហ្វូងធំបែបនេះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងតាមរយៈបណ្ដាញសង្គម។ ប៉ុន្តែទន្ទឹមនោះគាត់ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរព្រៃមេត្តាកុំសម្លាប់ពួកវា និងសំណូមពរទៅមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងស្រុកកែវសីមា សូមអភិរក្សការពារសត្វព្រៃទាំងអស់គ្នា ។ ប្រជាពលរដ្ឋខាងលើបន្តថា កាលប្រទះសត្វខ្ទីងមួយហ្វូងធំនោះ គឺកាលពីថ្ងៃទី២៩ មេសា ហើយកន្លងមកនៅតាមដងផ្លូវក្នុងឃុំចុងផ្លាស់ គាត់ក៏ធ្លាប់ប្រទះឃើញសត្វជ្រូកព្រៃមួយហ្វូងផងដែរ ។ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់តាមទូរសព្ទថា សត្វខ្ទីងជាប្រភេទសត្វកម្រ នាពេលបច្ចុប្បន្ន…

អ្នកនាង ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ​ ទាំងវ័យក្មេងនឹងសមត្ថភាពពេញខ្លួន

អ្នក​នាង ធី សុវណ្ណ​ថា ដែល​ជា​អតីត​យុវតី​ឈានមុខ​គេ​កាលពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដែល​ធ្លាប់​បាន​ជួយ​ឃោសនា ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា តែ​ក្រោយមក​បាន​មក​រួមរស់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។ នេះ​បើ​តាម​ប្រកាស​របស់​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដែល​ចេញ​តាំងពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៣​។ ជាមួយ​គ្នា​នោះ ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែមេសា​នេះអ្នក​នាង ធី សុវណ្ណ​ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា នាង​មាន​វ័យ២៨​ឆ្នាំ និង​មាន​កម្រិតវប្បធម៌​បច្ចុប្បន្នគឺ «​បរិញ្ញាបត្រ​ជាន់ខ្ពស់​» ពិសេស​ គឹ​នាង​មានបទពិសោធន៍១០​ឆ្នាំ លើ​កិច្ចការរដ្ឋបាល សង្គម…

គេថារពឹសដៃផ្ទៃឆ្អែត តែបុរសម្នាក់នេះរពឹងដៃគប់រថយន្តគេជាប់ខ្នោះ

កណ្ដាល៖ ពាក្យចាស់ពោលថា« រពឹសដៃផ្ទៃឆ្អែត»។ រីឯបុរសម្នាក់នេះវិញរពឹសដៃដែរ តែបែរជាប់ខ្នោះ ព្រោះតែកាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ យកដុំថ្មគប់រយន្តប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវត្រង់ចំណុចលើស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលដែលជនរងគ្រោះឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា បានត្រឡប់មកពីហូបការមិត្តភក្តិវិញក៏បានបើករថយន្តមួយគ្រឿងម៉ាកព្រុស…

ផុតឱសានវាទ មន្ត្រីជំនាញចុះរុះរើការដ្ឋានលាយស៊ីម៉ង់អត់ច្បាប់នៅក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី រួមមានមន្ត្រីពាក់ព័ន្ធគ្រប់ជំនាញដឹកនាំដោយអភិបាលរងខេត្តមណ្ឌលគិរី លោក សាន់ សារិទ្ធ នៅថ្ងៃទី០១ មីនា ឆ្នាំ២០២២ បានសម្រេចចុះរុះរើ និងផ្អាកសកម្មភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចមួយកន្លែង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខណៈដែលការដ្ឋានខាងលើគ្មានច្បាប់អនុញ្ញាត ហើយម្ចាស់ទីតាំងថែមទាំងមិនគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ដែលតម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញ កំណត់ត្រឹមថ្ងៃ២៨កុម្ភៈ ។ នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានចុះអនុវត្តការរុះរើសំណង់នេះចេញតែម្ដង ប៉ុន្តែដោយមានការសំណូមពរពីម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី សុំរុះរើចេញដោយខ្លួនឯង ទើបក្រុមមន្ត្រីជំនាញទុកឱសានវាទឲ្យរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែមីនា នេះតទៅ តម្រូវឲ្យម្ចាស់ទីតាំងរុះរើគ្រឿកចក្រសំណង់បេតុងលាយស្រេចទាំងនេះចេញឲ្យអស់ពីចំណីផ្លូវ…

គ្រឿងចក្រពិឃាតម្ចាស់ឯង

អ្នកបើកបរអាប៊ុលឈូសដីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីអាប៊ុលស្ទះប្រេង ហើយព្យាយាមជួសជុលដោយខ្លួនឯង ត្រូវអាប៊ុលជាប់លេខស្ទុះមកកិនពីលើ។ ហេតុការណ៍នេះកើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លន់​ សុខលី ហៅតាហ្គេនសបឺក ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។ មូលហេតុ រឿងហេតុកើតឡើង ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះឈ្មោះ…

យុវតីឡើងលើដំបូលផ្ទះចង់គិតខ្លី, នាងតូចចិត្តឪពុកម្តាយឲ្យមានប្តី

ភ្នំពេញ៖ យុវតីម្នាក់បានឡើងលើដំបូលផ្ទះ បំណងចង់គិតខ្លី បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅក្បែរខាង ហើយបើតាមសាម៉ីខ្លួនប្រាប់សមត្ថកិច្ចថា ព្រោះតែតួចចិត្តនឹងឪពុកម្តាយបង្ខំឲ្យយកប្តី។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ៩ ក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ បានឡើងលើដំបូលផ្ទះ ចង់លោត.ស.ម្លា ប់ ខ្លួននោះ ពេលនេះត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះទាន់ពេលវេលា។ លោកអធិការបញ្ចាក់ថា បើតាមក្មេងស្រីដែលមានទីលំនៅស្រុកអង្គស្នួលខេត្តកណ្តាល ប្រាប់សមត្ថកិច្ចថា មូលហេតុដែលក្មេងស្រីចង់លោតស.ម្លា ប់ ខ្លួននោះ…

ហាងលក់សម្ភារៈអេឡិចត្រូនិចដ៏ទំនើប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខេត្តមណ្ឌលគិរីជាលើកដំបូង

មណ្ឌលគិរី៖ ហាងលក់សម្ភារៈភូមិអេឡិចត្រូនិចសែនមនោរម្យ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើដល់តម្រូវការរបស់អតិថិជននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីហ្គៀរគ្រុប ក៏ដូចជាក្រុមហ៊ុន ភូមិអេឡិចត្រូនិចសែនមនោរម្យ ដែលបានខិតខំប្រឹងប្រែងបង្កើតឡើងនូវសាខារបស់ក្រុមហ៊ុននៅក្នុងក្រុងសែនមនោរម្យ ដែលបានរៀបចំពិធីសម្ភោធបើកដំណើរការហាងថ្មីភូមិអេឡិចត្រូនិច នាពេលនេះ។ ឯកឧត្តម មានប្រសាសន៍ថា ហាងថ្មី ដែលត្រូវបានសម្ភោធបើកឱ្យដំណើរការនាពេលនេះ មានឈ្មោះថា ហាង ភូមិអេឡិចត្រូនិច…

អាជីវករដ៏មានឥទ្ធិពលខេត្តមណ្ឌលគិរីសង់សំណង់រឹងរំលោភអូធម្មជាតិមិនញញើតអយ្យការអមសាលាដំបូងខេត្ត

មណ្ឌលគិរី៖ លោក ហ៊ាង ឆៃលី ដែលអ្នកខេត្តមណ្ឌលគិរី ស្គាល់ថា ជាអាជីវករដ៏មានឥទ្ធិពលម្នាក់នៅក្នុងខេត្តនេះ បានធ្វើរបងថ្មរំលោភចូលអូរធម្មជាតិ មិនគោរពច្បាប់ និងមិនញញើតសូម្បីតែអយ្យការអមសាលាដំបូងខេត្ត ធ្លាប់បានបញ្ចូនលោកព្រះរាជអាជ្ញារងម្នាក់ដើម្បីសម្របសម្រួលនីតិវិធី ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញចុះត្រួតពិនិត្យ ណែនាំឲ្យរុះរើសំណង់រឹងរំលោភយកដីអូរនេះចេញ ក៏អាជីវកររូបនេះមិនខ្វល់ ដោយសំណង់រឹងដែលជារបងថ្ម រហូតមកទល់នឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតែគង់វង្សដដែល។ សំណង់របងថ្មរំលោភយកអូរសារធាណៈនេះមានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី ត្រូវបានសាងសង់ឡើងជាច្រើនខែមកហើយ រហូតដល់មន្ត្រីជំនាញចេញលិខិតឲ្យបញ្ឍប់…

នគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការធ្វើសកម្មភាពលួចសម្ភារៈក្នុងចំការ

ស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធនឹងករណីលួចសម្ភារៈនៅក្នុងចំការមួយកន្លែង។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡន វណ្ណា ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ក្រោយពីទទួលបានព័ត៍មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវនៅចំណុចផ្ទះចម្ការរបស់ជនរងគ្រោះស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អី ថៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ…

មិនខុសផងក៏ផាកដែរ! ដកបញ្ឈរជើងប៉ូលីសចរាចរណ៍៤នាក់ និងទម្លាក់ស័ក្តិមួយកម្រិត

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក…