គួរឲ្យអាសូរកសិករជាម្ចាស់ត្រាក់ទ័រម្នាក់ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការបើកជាន់មីនតោនផ្ទុះរងរបួសធ្ងន់
ព្រះវិហារ៖ បុរសជាម្ចាស់ត្រាក់ទ័រមា្នក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការទាំងកណ្ដាលយប់ រួចបើកជាន់មីនតោនផ្ទុះ ចំណែកត្រាក់ទ័រខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ចំណុចស្រែអូរសឹង្ហខាងកើតភូមិកន្ទួត។ យោងតាមខ្លឹមសារចែករម្លែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ Heng Ratana ដែលគេដឹងថា ជាទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក់ (CMAC) បានឲ្យដឹងថា ថ្ងៃសុក្រ៧កើត ខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨ខែមេសាឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទីទាបភ្លឺ មានករណីត្រាក់ទ័រភ្ជួរដីដំឡូងជាន់មីនតោនបណ្តាលឲ្យផ្ទុះ បង្ករបួសធ្ងន់ចំពោះអ្នកបើកបរ និងខូចខាតត្រាក់ទ័រ។ ទំព័រហ្វេសនេះ បន្តថា…