Category: សន្តិសុខ & ចរាចរណ៍

សមត្ថកិច្ចបាននឹងកំពុងតាមប្រម៉ាញ់ជនដៃដល់បាញ់រះ ធ្វើឲ្យប្រជាពលរដ្ឋ ២នាក់រងរបួសនៅស្រុកថាឡាបរិវ៉ាត់

អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យ ដែលប្រើអាវុធបាញ់រះ ធ្វើឲ្យប្រជាពលរដ្ឋ ២នាក់រងរបួស កាលពីថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ប្រជាពលរដ្ឋ ២នាក់ ក្នុងចំណោមច្រើននាក់ផ្សេងទៀត បានរងការបាញ់ប្រហារ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ពីជនមិនស្គាល់អត្តសញ្ញាណ គ្រាកំពុងជួបជុំរាំរែកសប្បាយ ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីម៉ោង ៩យប់ ថ្ងៃទី១៣មេសាឆ្នាំ២០២២ កន្លងទៅនេះ។ មកទល់ពេលបច្ចុប្បន្ននេះ ជនដៃដល់កំពុងរត់គេចខ្លួនសម្ងំលាក់ខ្លួននៅឡើយ។ បែបនេះក្តី កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ កំពុងសហការរួមគ្នា ចុះស្រាវជ្រាវ…

អភិបាលខេត្តស្ទឹងត្រែងដឹកនាំប្រារព្ធពិធីបុណ្យព្រះគោសុំក្តីសុខ

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានជំនឿចំពោះបារមីប្រសាទព្រះគោដែលជាមរតកបន្សល់ទុកពីដូនតា ពួកគាត់នាំគ្នាប្រារព្វធ្វើពិធីនេះក្នុងខែមេសាជារាងរាល់ឆ្នាំ មុនពេលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ ដើម្បីសេចក្តីសុខចម្រើន។ ពិធីបុណ្យប្រសាទព្រះគោមានរយៈពេល៣ថ្ងៃ គិតមកដល់ថ្ងៃទី១០មេសាឆ្នាំ២០២២នេះ។ លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានឱ្យដឹងថា ពិធីបុណ្យប្រសាទព្រះគោជាទំនៀមទំលាប់ខ្មែរយើងធ្លាប់ធ្វើតាំងពីដើមតរៀងមក ហើយកូនចៅជំនាន់ក្រោយបានប្រតិបត្តិតាម ដើម្បីនាំគ្នាបួងសួងសុំឱ្យបារមីដូនតាផ្តល់នូវសេចក្តីសុខចម្រើនក្នុងការរស់នៅនិងប្រកបរបររកស៊ីទទួលទានមានបាន ។ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តស្ទឹងត្រែងអញ្ជើញក្នុងពិធីបុណ្យមានប្រសាសន៍ទទួលស្គាល់ថា ប្រាសាទព្រះគោពិតជាមរតកនៅសល់ពីដូនតាយើងពីសម័យដើមមកមែន ហើយក្នុងនាមអាជ្ញាធរខេត្តសុំឱ្យព្រះសង្ឃ អាជ្ញាធរភូមិឃុំ រួមនិងប្រជាពលរដ្ឋនាំគ្នាបង្កើនការអភិរក្សឱ្យបានកាន់តែល្អប្រសើរជាងនេះ។ លោកស្រីធីខុន រស់ នៅភូមិតាំងតេជោ ឃុំថាឡាបរិវ៉ាត់ថា កិច្ចការអភិរក្សនេះស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋានជួយចូលរួមផងដើម្បីរៀបចំទីតាំងតំបន់ប្រសាទព្រះគោនេះឱ្យក្លាយជាទីតាំងទេសចរណ៍បែបវប្បធ៌ម សម្រាប់ភ្ញៀវទេសចរមកទស្សនា ហើយកូនចៅយើងមានលទ្ធភាពមកស្រាវជ្រាវសិក្សាពីប្រវត្តិសាស្ត្រប្រសាទនេះផង…

ករណីកោះហៅមន្ត្រីនគរបាលម្នាក់ ប្រើប្រាស់ស្លាកលេខនគរបាលមិនត្រឹមត្រូវ មកណែនាំអប់រំ ធ្វើកិច្ចសន្យា

(ភ្នំពេញ)៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានថា មានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រើប្រាស់ស្លាកលេខម៉ូតូ នគរបាលមិនត្រឹមត្រូវ។ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ស្លាកលេខនគរបាលមិនត្រឹមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកស្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើស្លាកលេខស៊ីវិលដើម្បីប្រើប្រាស់បន្ត។ ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព៕

គួរឲ្យអាសូរកសិករជាម្ចាស់ត្រាក់ទ័រម្នាក់ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការបើកជាន់មីនតោនផ្ទុះរងរបួសធ្ងន់

ព្រះវិហារ៖ បុរសជាម្ចាស់ត្រាក់ទ័រមា្នក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការទាំងកណ្ដាលយប់ រួចបើកជាន់មីនតោនផ្ទុះ ចំណែកត្រាក់ទ័រខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ចំណុចស្រែអូរសឹង្ហខាងកើតភូមិកន្ទួត។ យោងតាមខ្លឹមសារចែករម្លែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ Heng Ratana ដែលគេដឹងថា ជាទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក់ (CMAC) បានឲ្យដឹងថា ថ្ងៃសុក្រ៧កើត ខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨ខែមេសាឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទីទាបភ្លឺ មានករណីត្រាក់ទ័រភ្ជួរដីដំឡូងជាន់មីនតោនបណ្តាលឲ្យផ្ទុះ បង្ករបួសធ្ងន់ចំពោះអ្នកបើកបរ និងខូចខាតត្រាក់ទ័រ។ ទំព័រហ្វេសនេះ បន្តថា…

ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំខេត្តកន្ទូម ជូនពរ ថ្នាក់ដឹកនាំខេត្ត ស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ស្ទឹងត្រែង÷ នាព្រឹកថ្ងៃ ទី ០៦ ខែ មេសា ឆ្នាំ ២០២២ លោក ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងជូនពរ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី…

ទីតាំងល្បែងស៊ីសង ជល់មាន់ និងអាប៉ោង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង សមត្ថកិច្ចពាក់ព័ន្ធ នៅមិនទាន់ឃើញបង្រ្កាប

សឹ្ទងត្រែង៖ ទីតាំងក្រុមញៀនល្បែង ជល់មាន់ និងអាប៉ោង នៅចំណុចវាលខ្សាច់មួយកន្លែង ស្ថិតនៅភូមិ មន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង រហូតមកដល់ពេលនេះ ត្រូវបានពលរដ្ឋរាយការណ៍ថា នៅមិនទាន់ឃើញ កម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបនៅឡើយ។ ប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំនេះ បានឱ្យដឹងថា អ្នកដែលប ង្កើតបនល្បែងស៊ីសងនេះ ឱ្យតែមកដល់ខែប្រមូលផលដំណាំកសិកម្មម្ដងៗ តែង តែមានវត្តមានក្រុមញៀនល្បែ ងស៊ីសងនេះ ដើរចល័តពីភូមិមួយទៅភូមិ មួយ ដើម្បីបង្កើតជាវង់លេងល្បែងបោកបញ្ឆោតអ្នកភូមិអ្នកស្រុក មួយចំនួន ដែលមិនដឹងអីឲ្យចូលលេងខាតបង់ប្រាក់កាក់។ ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា…

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងប្រចាំត្រីមាសទី០១ និងទិសដៅភារកិច្ចបន្ត

ស្ទឹងត្រែង÷ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២២ លោក ជា ថាវរិទ្ធ អភិបាលស្តីទី ខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំ.ត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងប្រចាំត្រីមាសទី០១ និងទិសដៅភារកិច្ចបន្ត រដ្ឋបាលខេត្តស្ទឹងត្រែង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រី គណៈអភិបាលក្រុង/ស្រុក កម្លាំងប្រដាប់អាវុធ លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជំុវិញខេត្តជាច្រើនរូប ។ ក្នុងឱកាសនោះដែរ លោក ជា…

កម្លាំងយោធាឡាវឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវបង្ក្រាបនិងរឹបអូសគ្រឿនញៀនបាន៦០០គីឡូក្រាម

(ស្ទឹងត្រែង)៖ គ្រឿងញៀនក្នុងបរិមាណច្រើនសណ្ធឹកប្រមាណជាង៦០០គីឡូក្រាម ដែលឈ្មួញទុច្ចរិតប៉ងលួចនាំចេញពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងយោធាឡាវឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់និងខេត្តស្ទឹងត្រែងចាប់បង្ក្រាប និងរឹបអូស។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោងប្រមាណជា ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវខ្សែភ្លើង ហួសប៉ុស្តិ៍ចាស់ដុងក្រឡ នៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តចម្ប៉ាសាក់ឡាវ។ មន្ត្រីនគរបាល BLO កម្ពុជា បានឲ្យដឹងទៀតថា វត្ថុតាងបទល្មើសដែលកម្លាំងសមត្ថកិច្ចព្រំដែនឡាវ បង្ក្រាប និងរឹបអូសបានក្នុងពេលនោះ គឺជាថ្នាំញៀនប្រភេទខេ ចំនួន ៣២បេ ស្នើនឹង ៦៤០ដុំ បើតាមការប៉ានប្រមាណ មានមិនតិចជាង…

កម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងទំនើងបង្កការអុកឡុកក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែង​៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការក្តៅចុះបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុកក្នុងក្រុងស្ទឹងត្រែង ដោយខ្លះជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃបំពងសំឡេង ខ្លះទៀតដេយវាយកាប់ចាក់គ្នាតាមទីសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២១និងយប់ថ្ងៃទី២២ខែកុម្ភៈ២០២២ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីច្បាប់ ដោយលោកជា សុភក្រ័ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង។ បើតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តដែលចុះអនុវត្តច្បាប់ បានឲ្យដឹងថា ក្នុងរយៈពេល២យប់ ២ថ្ងៃ កម្លាំងចាប់បានក្រុមក្មេងទំនើងចំនួន២៥នាក់។ ក្នុងនោះមានក្រុមទំនើងជិះម៉ូតូដាក់ស៊ីម៉ាំបំពងសំឡេងលាន់ខ្លាំងត្រូវបានកសាងសំណុំរឿងបញ្ជូនឲ្យគណៈបញ្ជាការឯកភាពក្រុង ធ្វើកិច្ចសន្យាឲ្យឳពុកម្ដាយ យកទៅអប់រំ ណែនាំ ទៅលំនៅឋាន ។ ចំពោះក្រុមក្មេងទំនើងចំនួន១៧នាក់ទៀតពាក់ព័ន្ធករណីប្រើអំពើហឹង្សាមានស្ថានទំងន់ទោស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៣ខែកុម្ភៈ២០២២នេះ។ ជុំវិញករណីកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋអ្នកលក់ដូរតាមសួនច្បារតាមជួរមាត់ទន្លេ មានការសាទរនិងថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានចុះអនុវត្តច្បាប់បង្ក្រាបទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ…

កូនម្នាក់ដាច់ចិត្តលើកដៃវាយម្តាយខ្លួនឯងរហូតហៀរឈាមច្រមុះ ព្រោះតែរឿងលុយ

ខេត្តកំពង់ស្ពឺ៖ ម្តាយជាអ្នកមានគុណ តែបុរសម្នាក់នេះបានធ្វើនូវទង្វើមិនអាចទទួលយកបានចំពោះម្តាយរបស់ខ្លួន ដោយបានទះកំផ្លៀង និងច្របាច់ក ម្តាយ រហូតឈាមច្រមុះ ព្រោះខឹងសុំលុយមិនបាន។ ហេតុការណ៍ហួសចិត្តនេះ បានកើតឡើងកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនញៀនថ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីបានទះកំផ្លៀង និងច្របាច់កម្តាយរបស់ខ្លួន រហូតដល់ឈាមច្រមុះ ព្រោះតែខឹងសុំលុយ ១.០០០រៀល មិនបាន…

You missed