ទ័ពថៃប្រើផ្សែងពុ.លទម្លាក់គ្រា.ប់បែកចង្កោម និងគ្រា.ប់រ៉ុក្កែតពីយន្តហោះចម្បាំង
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិបានអោយដឹងថា កងទ័ពថៃបានបាញ់ផ្សែងពុល ទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់រ៉ុក្កែតពីយន្តហោះចម្បាំងនៅក្នុងការវាយប្រហារឈ្លានពានចាប់ពីយប់កណ្តាលអធ្រាត្រ កាលពីថ្ងៃទី២៧ កក្កដា មកដល់ម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា បើទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរនឹងជួបគ្នានៅថ្ងៃនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រាប់សារព័ត៌មានថា តាំងពីម៉ោងជាង៣ព្រឹក រហូតដល់ម៉ោងជាង៥ព្រឹក ថ្ងៃទី២៨ ខែកក្កដា គឺថៃនៅតែបន្តវាយប្រហារមកលើតំបន់មួយចំនួននៅកម្ពុជាដូចជាតាមាន់ធំ និងតាក្របី ជាដើម។ ទន្ទឹមជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថៃបានវាយប្រហារដោយប្រើដ្រូន ផ្សាយពុលបាញ់ពីយន្តហោះ…










