Category: សន្តិសុខ & ចរាចរណ៍

ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់

ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ដោយហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ​ ផ្លូវបេតុង​ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​។ ប្រភពបន្តថា អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ​ ៧ម៉ែត្រ x​ ១២ម៉ែត្រ អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ សម្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ អគ្គិភ័យ ចំនួន ០៦គ្រឿង…

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ…

ក្លិបអ្នកការសែតកម្ពុជាចុះអនុសារណៈជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស.ហ.) ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ម.ក.) និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) បានចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់គ្នា នៅទីស្តីការ អ.ស.ហ.។ អនុស្សារណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយ…

កូនដំរីវង្វេងវ៉ូងមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅព្រៃជិតចម្ការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប្រជាសហគមន៍នៅទីនោះបានឱ្យដឹងថា កូនដំរីនេះ ត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីរសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមន៍អភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ ។ ដោយកូនដំរីមានស្ថានភាពស្គម ដោយមានអាការៈបាក់ទឹកដោះ ទើបក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF,…

ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្ហែរ​នៅ​ក្នុង​ខេត្ត​ត្រា​វិញ ពេល​នេះ ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​

ពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែរនៅក្នុងខេត្តត្រាវិញ ពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នេះបើយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត…

ខឹ-ង-ថៅកែមិនបើកប្រាក់ខែឲ្យ ចាប់ឆ្កែថៅកែទុក ទីបំផុតជា-ប់-គុ-ក

រាជធានីភ្នំពេញ ៖ បុរសជាកម្មករម្នាក់ បានឡើងមកពីស្រុកកំណើត ធ្វើការនៅភ្នំពេញ ត្រូវថៅកែជំពាក់ប្រាក់ខែ មិនទាន់បើកឱ្យ លុះខឹងរឿងថៅកែសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញ ក៏បែកគំនិតលួចចាប់កូនឆ្កែរបស់ថៅកែ យកទៅស្រុក ដើម្បីជាថ្នូរនឹងការទាមទារឱ្យថៅកែបើកលុយឱ្យខ្លួន ទីបំផុតត្រូវថៅកែស្រីប្តឹងសមត្ថកិច្ចចាប់ ឃាត់ខ្លួន ជាហេតុធ្វើឱ្យក្រុមគ្រួសារភាគីកម្មករ កើតទុក្ខមិនសុខចិត្ត ទទូចទាមទាររកយុត្តិធម៌។ ករណីកម្មករលួចកូនឆ្កែថៅកែ ខាងលើនេះ បានកើតឡីង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនយុវជនជាកម្មករ…

​​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយ​ប៉ែ​ត​ មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ​

បន្ទាយ​មាន​ជ័យ​៖ ​មន្ត្រី​គយ​ និង​រដ្ឋករ​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង និង​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិតត្រឹម​​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។ មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ទំនិញ​ជាប់ពន្ធ​នៅ​តែ​បន្ត​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តាម​រទេះ​បង្កប់​តាម​រថយន្ត​ និង​រទេះអូស​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​ និង​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បា​នប​ង្រឹ​ង​ទប់ស្កាត់​នៅ​តែ​បន្ត​ចាប់​បាន​ដែល​ជា​ទំនិញ​ជាប់ពន្ធ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​ ​រាល់​ទំនិញ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន​ត្រូវ​បញ្ជូន​ទៅ​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត ហើយ​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​។ មន្ត្រី​គយ ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយ​ប៉ែ​ត​ មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ​ ព្រោះ​គ្មាន​កន្លែង​បង់ពន្ធ​ គឺ​មាន​តែ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​…

អភិបាលខេត្តស្ទឹងត្រែងស្នើមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងខេត្ត

ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត ផ្តោតសំខាន់លើការទប់ស្កាត់បទល្មើស ដើម្បីរក្សាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តម សរ សុពុត្រា ថ្លែងបញ្ចាក់ថា នៅក្នុងខេត្តស្ទឹងត្រែង មានទីតាំងល្បែង៤៩កន្លែង មានល្បែងឆ្នោតផង Onlineផង។ ឯកឧត្តមថា ការលេងជល់មាន់នេះ លេងជល់មាន់ធម្មតាខ្លាចគេចាប់ ឥឡូវបែរជាមកជល់មានតាមOnlineទៀត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦។…

ចុះបង្រ្កាបទីតាំងស្ដុកទុកប្រេង NOVA-2T (លក់ប្រេងម៉ាសុីនក្លែងក្លាយ) ល្មេីសបន្លំសិទ្ធិអ្នកប្រេីប្រាស់

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង លួច​លក់​ប្រេងម៉ាស៊ីន​លាយ ក្លែងក្លាយ​មួយ​កន្លែង ដេប៉ូ​យីហោ​« ហេង សុខ​ជា​» ដែល​ដាក់​តាំង​លក់​ប្រេងម៉ាស៊ីន​ក្លែងក្លាយ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន P.K.I និង​ក្រុមហ៊ុន Siam Kubota Corporation ។ ក្នុង​កិច្ច​ប្រតិបត្តិការ​បាន​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក រ៉ែ​ន ន​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ សហការ​ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ម្ចាស់​តំណាង​សិទ្ធិ​ផ្ដាច់មុខ​នាំ​ចូល ។ ក្នុង​ពេល​ចុះ​ឆែកឆេរ សមត្ថកិច្ច​រក​ឃើញ​ប្រេងម៉ាស៊ីន…

យុទ្ធនាការ<<មួយម៉ឺនរៀលមួយម៉ឺននាក់>>មានសប្បុរសជនបរិចាកជិត២០ម៉ឺននាក់​​ ទទួលបានថវិការជិត៣លានដុល្លា

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួនអ្នកចូលរួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួលបានថវិការហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការ« ១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ឆ្នាំ ២០២៤នេះ…