ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណៈឡាវ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ ការឯកភាពរវាងភាគីទាំងពីរនេះ ដោយយោងទៅតាមស្មារតីកំណត់ហេតុកិច្ចសហប្រតិបត្តិការក្រសួងទាំងពីរ និងយោងទៅតាមចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលកន្លងមក។ ក្នុងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការរួមចំណែករក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងមនុស្ស ទំនិញ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ការឯកភាពនេះ…