ខ្លាំងណាស់ណ៎!!! បងធំឈ្មោះ អ៊ី ប៊ុនហេង ដែលជាមន្រ្តីប៉ូសីសខេត្តបាននាំបរិវាខ្ទង់20នាក់ទៅវា,.យម្ចាស់ហាងកាហ្វេ<<ឃ្វីនកាហ្វេ>>ផ្អើលក្រុងសៀមរាប
ខេត្តសៀមរាប ៖ ជនដៃដល់ដែលជាបងធំមានឈ្មោះ អ៊ី ប៊ុនហេង ជាមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាកូនអ្នកមានអំណាចនៅក្នុងក្រុងផងនោះ បាននាំបក្សពួកជិត២០នាក់ ជិះរថយន្ត៤គ្រឿង និងហែរហមអមដោយម៉ូតូជាច្រើនគ្រឿង ទៅធ្វើសកម្មភាពទាញកៅអីវ៉ៃ និងវា.យទៅលើម្ចាស់ហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» ដល់កន្លែងលក់ទាំងយប់តែម្តង នៅចំណុចទល់មុខសាលារៀនវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជិត២០ថ្នេរ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ជាពិសេសលោកស្នងការនៅរក្សាភាពស្ងៀមស្ងាត់បានល្អដដែល ព្រមទាំងបិទបាំងព័ត៌មានជិតបានល្អទៀតផង។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ក្នុងក្រុងសៀមរាប នៃស្នងការដ្ឋាននគរបាលខេត្ត សូមមិនបញ្ចេញឈ្មោះ បានអោយដឺងថានៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣…