Category: ហេតុការចម្លែកៗ

ផ្សោត ១ក្បាល ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមាត្រូវបានជួយសង្គ្រោះ

កោះកុង៖ មន្ត្រីសង្កាត់ជលផលស្មាច់មានជ័យសហការជាមួយសហគមន៍នេសាទពាមក្រសោបជួយសង្គ្រោះផ្សោត១ក្បាលដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។ ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមប្រភពដដែល ក្រោយពីសង្គ្រោះ…

បុរាណវិទូកម្ពុជាពើបប្រទៈនឹងផូស៊ីលសត្វដ៏ធំ សង្ស័យជាឆ្អឹងសត្វដាយណូស័រ

កោះកុង៖ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង ដែលបានរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម ដែលមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថា នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូង ដែលរកឃើញនៅប្រទេសកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះទឹកសមុទ្រច្រោះរាល់ថ្ងៃ។ហើយបើតាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះ មានអាយុកាលក្នុងស័កទី២…

សិស្សសាលាខេត្តស្ទឹងត្រែងជួបរឿងព្រឺក្បាល!ចេះតែស្រែករវើរវាយថា៖ «ខ្មោចមកយកៗ»ម្នាក់ៗមានអាការទុនដៃទន់ជើង

ខេត្តស្ទឹងត្រែង៖ សិស្សសាលានៃអនុវិទ្យាល័យសេសានប្រមាណ១០នាក់មានអាការទន់ដៃទន់ជើងជាបន្តគ្នា ដោយពួកគេបានរវើរវាយស្រែកយំ ដោយប្រើពាក្យចម្លែកៗមិនដឹងពីមូលហេតុ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកគ្រូ អ្នកគ្រូបានបញ្ជូនពួកគេទាំងយប់ទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងសិស្សមួយចំនួនទៀតក៏បានយកទៅវត្តដើម្បីឲ្យព្រះសង្ឃជួយប្រោសព្រំបណ្ដេញឧបទ្រពចង្រៃតាមជំនឿបែបបុរាណ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចនោះសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗ ស្រាប់តែសិស្សខ្លះបានដួលសន្លប់ និងខ្លះទៀតទន់ដៃទន់ជើងរវើរវាយយំស្រែកថា មានខ្មោចមកយក។ ប្រភពបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនពួកគេទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាម ជាតិស្ករនិងដាក់អុកស៊ីហ្សែន ឃើញថាបន្តិចមកសិស្សទាំងនោះមានសភាពធម្មតា តែជនរងគ្រោះចេះតែនៅបន្តស្រែកថា ខ្មោចមកយកហើយ…ខ្មោចមកយកហើយ។ បច្ចុប្បន្ន…

ជិះទូកសុខៗត្រីបាឡែនចង់ប៉ុនទូក លោតចេញមកផ្លោតបុកទូក មនុស្ស៤នាក់ប៉ើងដូចសំឡី (មានវីដេអូ)

kk|បរទេស៖ អ្នកទេសចរណ៍មួយក្រុម បានធ្វើដំណើរកម្សាន្តតាមទូក ដើម្បីទស្សនាត្រីបាឡែន នៅចុងសប្តាហ៍។ ខណៈកំពុងជក់ជិតនឹងទេសភាពលំហរផ្ទៃសមុទ្រ រំពេចនោះមានហេតុកាណ៍ចម្លែកកើតឡើងក្បែរទូក ចម្ងាយប្រមាណពី១០ទៅ២០ម៉ែត្រ ដោយឃើញទឹកបែកពពុះស្គុលផុសឡើង។ ក្រោយកើតបែបនេះបានតែបន្តិច ស្រាប់តែលេចចេញត្រីបាឡែនយក្សទំហំចង់ប៉ុនទូក លោតផុសចេញពីទឹកធ្លាក់មកលើទូកធ្វើឲ្យទូកក្រឡាប់ ប៉ើងអ្នកដំណើរនៅលើទូក៥នាក់ធ្លាក់ទឹក និងត្រូវបានដឹកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឈូងសមុទ្រកាលីហ្វ័រញ៉ា ភាគខាងជើងម៉ិកស៊ិក នៃតំបន់Sinaloa ក្រុង Ahome សហរដ្ឋអាមេរិក។ អ្នកទស្សនាម្នាក់បានថតវីដេអូ ដែលបានបង្ហាញឲ្យឃើញនូវទូកតូចមួយ ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រកាលីហ្វ័រញ៉ា ស្របពេលនៅពេលដែលថនិកសត្វ ដែលគេស្គាល់ដោយអាជ្ញាធរក្នុងតំបន់Sinaloa ថាជា…

ស្ត្រីម្នាក់ល្មើសត្រណមចាស់បុរាណចុះទឹកពេលមករដូវ ត្រូវគេចោទថាមានផ្ទៃពោះជាមួយត្រី…(មានវីដេអូ)

កោះខ្មែរ|ម៉ានីល៖ ប្រជាជនហ្វីលីពីនមានជំនឿអបិយជាច្រើន ក្នុងចំណោមនោះមានជំនឿមួយដែលភាសាហ្វីលីពីនហៅថា “aswangs និង manananggals” ដោយគេជឿថាមនុស្សអាចមានផ្ទៃពោះនិងសត្វដែលរស់នៅក្នុងទឹកដូចជាត្រីជាដើម ហើយជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ទំនាបមានការទៅលើរឿងនេះខ្លាំងជាងគេ។ ផ្តើមចេញពីការជឿថានេះជាការពិតតតាំងពីដូនតាមក ទើបអ្នករស់នៅតាមជនបទ ភាគច្រើនអ្នករស់នៅលើកោះ ឲ្យតែព្រលប់ឡើងមិនទាន់នាំកូនចៅចូលផ្ទះអស់ យប់ឡើងមិនហានចេញក្រៅផ្ទះដើម្បីជៀសវាងការខាំដោយសត្វអាក្រក់ដែលចេះក្រឡារខ្លួនពីមនុស្សទៅសត្វ។ ជំនឿនេះធ្វើឲ្យចាស់បុរាណជឿថា ស្ត្រីគួរតែនៅឱ្យឆ្ងាយពីទឹក ពោលគឺមិនត្រូវចុះងូតទឹកនៅតាមទន្លេបឹងបួ ឬសមុទ្រឡើយក្នុងអំឡុងពេល ថ្ងៃក្រហមរបស់ពួកគេ(ពេកមករដូវ) ព្រោះពួកគេអាចមានផ្ទៃពោះដោយសត្វទឹក។ ដោយសារតែជឿលើជំនឿនេះ ក្មេងស្រីអាយុ 17 ឆ្នាំម្នាក់ ឈ្មោះ Kimberly Robles រស់នៅលើកោះ Manait សង្កាត់…

ក្រុមម៉ូតូធំពើបប្រទះនឹងមនុស្សព្រៃរត់លឿនដូចព្យុះ…(មានវីដេអូ)

យោតាមវីដេអូដែលបង្ហោះចូលយូធូបតាមរយៈChannel ឈ្មោះ FREDOGRAPHY បានបង្ហាញពីក្រុមអ្នកជិះម៉ូតូធំមួយក្រុម ខណៈដែលកំពុងឆ្លងកាត់នៅក្នុងព្រៃជ្រៅមួយកន្លែង នៅទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី ក៏ពើបប្រទះនឹងម- នុ.ស្សច- ម្លែ.កម្នាក់ លើខ្លួនពុំមានឃើញសម្លៀកបំពាក់អីទេ។ បើតាមវីដេអូដែលថតបានតាមរយៈកាមារ៉ាផ្ទាប់នៅលើម៉ូតូនិមួយៗបានបង្ហាញថា មនុស្សព្រៃរូបនេះ បានរត់គេចចេញពីក្រុមអ្នកជិះម៉ូតូយ៉ាងរហ័សមែនទែន លឿនដូចខ្យល់ព្យុះអញ្ចឹងដែរ តែមួយពព្រិចភ្នែកបាត់ស្រមោល សូម្បីជិះម៉ូតូក៏តាមថតបន្តមិនបានដែរ។ តែយ៉ាងណាសកម្មភាពទាំងនោះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាបានខ្លះ។ បើតាមពាក្យខំមិននៅក្រោមchannel និងការពិពណ៌នារបស់ម្ចាស់Channel ឲ្យដឹងថា ជួបរឿងប្លែកបែបនេះ សមាជិកម្នាក់នោះចំណោមក្រុម បានព្យាយាមតាមថត ស្រាប់តែបុរសចម្លែកនោះបានឈប់និងក្រឡេកមកមើលក្រុមអ្នកជិះម៉ូតូធំបន្តិច ហើយបន្តរត់គេចខ្លួនយ៉ាងលឿន ។…

ធ្វើកំណាយលើអតីតរោងមហោស្រពពើបប្រទះថូបុរាណបង្កនូវកាស់មាសតម្លែមហាសាល

បរទេស៖ ក្រុមបុរាណវិទូរបស់ប្រទេសអ៊ីតាលី បានប្រទះឃើញថូបុរាណមួយ អំឡុងពេលធ្វើកំណាយលើអតីតរោងមហោស្រពចំណាស់ភាគខាងជើងប្រទេស ។ បន្ទាប់ពីការសម្អាតធូលីដោយប្រុងប្រយ័ត្នរួច, ពួកគេមើលទៅខាងក្នុងថូបុរាណមួយ ស្រាប់តែប្រទះឃើញកាក់មាសជាច្រើន ពណ៌លឿងឆ្អិនឆ្អៅ ដែលបើតាមស្មានវាមានតម្លៃមហាសាល ព្រោះវាជាកាក់មាសបុរាណកម្រមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រCNNនាពេលកន្លងទៅថ្មីៗនេះ។ បើតាមCNNបានស្រង់សម្តីបុរសម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាក់មានរាប់រយ ដែលនៅចាំងចិញ្ចាចនេះ អាចមានអាយុកាលតាំងពីចក្រភពរ៉ូម៉ាំងឯណោះ ។ រតនសម្បត្តិ មានតម្លៃមិនអាចកាត់ថ្លៃបាននេះត្រូវ បានគេរកឃើញក្នុងថូចំណាស់កប់ក្រោមដីនៃរោងមហោស្រព Cressoni Theater នាទីក្រុងComo ភាគខាងជើង ប្រទេសអ៊ីតាលី។ តំបន់ដែលប្រទះឃើញថូនេះ កំពុងស្ថិតនៅក្រោមការកំណាយ ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។ ទាក់ទងនឹងការរកឃើញកាក់មាសដ៏ច្រើននេះ…

កូនខ្មែរគ្រប់រូបត្រូវដឹង លក្ខណៈដ៏ពិសិដ្ឋរបស់ប្រាង្គប្រាសាទអង្គរវត្ត ស្ថាបត្យកម្មកំពូលគ្មានពីរលើលោក

សៀមរាប៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។ អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ ឧទ្ទិសដល់ព្រះវិស្ណុ។ តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង…

You missed