Category: ព័ត៌មានសំខាន់ៗ

កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង

សម្ដេចតេជោ ហ៊ុន​ សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។ សម្ដេចតេជោ ហ៊ុន សែន សរសរលើទំព័វហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ដូច្នេះថា៖ «ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា នឹងប្រើកម្លាំវាយយក១១ចំណុច ដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។…

លុយ ៥០០ សោះ ផុសអោយបិទការរកស៊ីខ្លួនឯង

ក្រសួងសុខាភិបាល នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៥ កំពុងពិនិត្យ ករណីពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល ខណៈសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ថាករណីនេះ (ខុសក្រមសីលធម៌ធ្ងន់ធ្ងរ) បើជាគ្រូពេទ្យគេអាចនិងដកសញ្ញាប័ត្រព្យូរចោលតែម្ដង។ សូមបព្ជាក់ផងដែរថា ទីតាំងលក់ថ្នាំពេទ្យនេះ ស្វិតនៅតាមបណ្តោយផ្លូវវេងស្រេង ពេលនេះគេឃើញត្រូវបានបិទទ្វារហើយ។ សូមរម្លឹកថា ផ្តើមចេញពីលុយ៥០០រៀល ដែលប្រជាពលរដ្ឋម្នាក់បានទៅផ្សំថ្នាំនៅប៉ាម៉ាស៊ីខាងលើ ពេលគិតលុយអស់១៣៥០០រៀល តែអ្នកទិញមានតែ១៣០០០រៀល គាត់សុំជំពាក់៥០០រៀលសិន ស្រាប់តែអ្នកលក់មិនព្រម ថែមទាំងដកថង់ថ្នាំមកវិញ ហើយផុសវីដេអូអំពីសកម្មភាពនេះនៅលើបណ្តាញសង្គមជាសាធារណៈទៀតផង៕

ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណ:កម្មការអន្តរក្រសួងចុះត្រួតពិនិត្យវាយតំម្លៃ និងប្រគល់ទទួលផ្លូវលំ លើគម្រោងថែប្រវែងសរុប ១១ ៨០០មែត្រ

ក្រចេះ÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ លើគម្រោងថែទាំជាលក្ខណះខួប លើផ្លូវក្រាលល្បាយគ្រួសអាចម៍ផ្កាយចំនួន១ខ្សែ ប្រវែងសរុប ១១.៨០០មែត្រ ទទឹង៥មែត្រ និងកម្រាស់ ០.១៥ មែត្រ និងសាងសង់លូមូល ចំនួន៧កន្លែងស្ថិតក្នុងឃុំកំពង់ចាម ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងដំណើរចុះត្រួតពិនិត្យ ក៏មានអញ្ជើញ អមដំណើរដោយ លោក លឹម ជាវហាវ…

កាផលិតនិងកែច្នៃត្រីងៀត សមាជិកនៅក្នុងសហគមន៍ មានជីវភាពប្រែប្រួលមួយកម្រិត ដោយមិនចាំបាច់ធ្វើការចំណាក់ស្រុកនោះទេ

ក្រចេះ÷សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែងស្ថិតនៅក្នុង ឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល ។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននឹងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ…

អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុកឆ្លូង ទទួលអំណោយសប្បុរសព្រះមន្រ្តីសង្ឃ ដើម្បីបម្រើក្នុងការងារមនុស្សធម៌

ក្រចេះ៖ អំណោយសប្បុរសរបស់ព្រះមន្រ្តីសង្ឃ នៅស្រុកឆ្លូង ខេត្តក្រចេះ តែងតែប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុក ជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីបម្រើក្នុងការងារមនុស្សធម៌ និងជាការតបស្នងគុណនៃការដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយទាំងអស់នេះមានជាគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ រួមនិងបច្ច័យចំនួន ៣លានរៀល ដឹកនាំដោយព្រះសៈមៈណៈញាណៈកិច្ច បេ សីហា ព្រះធម្មធម៌អនុគណស្រុក និងជាព្រះចៅអធិការវត្តពោធិព្រឹក្ស ហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ប្រគល់ដល់អនុសាខាកាកបាទ ក្រហមកម្ពុជា និងរដ្ឋបាលស្រុក កាលពីថ្ងៃម្សិលម៉ិញនេះ។ មានសង្ឃដីការព្រះធម្មធម៌អនុគណស្រុក បេ…

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីមបានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងទីតាំងនេះ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីសំណេះសំណាល…

លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ៖ «ការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដើរតួនាទីសំខាន់នៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើង»

ក្រចេះ : លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះបានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់នៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ ក្នុងការជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប ។ កាថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារឭសាងក្តីសង្ឃឹមដល់យុវជន នៅឡើងសាលមហោស្របខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោក ភឹម ភីរ៉ា…

ចិនប្ដេជ្ញាបន្តគាំទ្រកម្ពុជាផ្នែកយោធា និងសន្តិសុខ ដើម្បីលើកស្ទួយសមត្ថភាពការពារជាតិ

កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ក្នុងជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រកម្ពុជា ផ្នែកយោធា និងសន្តិសុខ សំខាន់ៗដូចខាងក្រោម៖ ១-ពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រទេសចិននិងកម្ពុជា បន្តពង្រឹងសហការយោធារវាងគ្នាតាមរយៈសកម្មភាពសហល្បាធិការណ៍ និងការអនុវត្តបច្ចេកទេសយោធារួម ដែលនាំឲ្យមានការលើកស្ទួយសមត្ថភាពប្រតិបត្តិការជាក់ស្តែងរបស់កងទ័ពទាំងពីរ។ ២-បណ្តុះបណ្តាល និងអាហារូបករណ៍ ប្រទេសចិនបានផ្តល់ឱកាសអប់រំនិងបណ្តុះបណ្តាលផ្នែកយោធា ដល់បុគ្គលិកកងទ័ពកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន ១០០០ កន្លែង…

មេដឹកនាំកម្ពុជា ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ី

នេះជាកិត្តិយសមួយសម្រាប់ប្រជាជាតិយើង។ មេដឹកនាំរបស់យើង ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ីរបស់យើង គ្រាពិភពលោកប្រឈមភាពស្មុគស្មាញជាច្រើន។ វេទិកានេះរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រុមហ៊ុន NIKKEI របស់ជប៉ុន។ មេដឹកនាំប្រទេស មេដឹកនាំស្ថាប័នពិភពលោក អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាដើម តែងបានអញ្ជើញជាវាគ្មិនក្នុងវេទិកាដ៏មានសារៈសំខាន់។ សម្រាប់វេទិកាអ្វីក៏ដោយ វាគ្មិន ត្រូវបានគេវាយតម្លៃល្អិតល្អន់ណាស់ ទើបគេអញ្ជើញ។ កម្ពុជា ជាប្រទេសកំពុងមានសន្ទុះផ្នែកសេដ្ឋកិច្ចល្អមួយក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ សម្តេចមហាបវរធិបតី ជាមេដឹកនាំថ្មីថ្មោងនៅអាស៊ី ដូច្នេះគេចង់ដឹងពីទស្សនៈ និងចក្ខុវិស័យរបស់សម្តេចលើកិច្ចការដឹកនាំកម្ពុជា ក៏ដូចជាទស្សនៈ និងចក្ខុវិស័យ ជាវិភាគទានសម្រាប់អាស៊ីផងដែរ។សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រី…

រយៈពេល៣ថ្ងៃនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរ ប្រមាណ២៦ម៉ឺននាក់ មកលេងកម្សាន្ត នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន ២៦១,៧៤៥ នាក់ ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។…

You missed