ឯកឧត្តម វ៉ា គឹមហុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញចុះសួរសុខទុកយោធា និងត្រួតពិនិត្យ ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-ឡាវ ភូមិសាស្រ្តស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ កងកំលាំងយោធា និងត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់ – ស្ពានលេខ ៧១៥និងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។…





