ខេត្តស្ទឹងត្រែងនឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ
ស្ទឹងត្រែង ៖ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ ត្រូវបានក្រុងពាលី ដើម្បីរៀបចំសាងសង់នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នេះក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនឹងធ្វើឲ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រឹតថែមទៀត។ហើយរៀបចំទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនេះឡើងក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាឬផ្សេងៗ របស់ខេត្ត ជាពិសេសអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្ត ឬហាត់ប្រាណនៅលើទីលាននេះផងដែរ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។…