Category: ព័ត៌មានសំខាន់ៗ

បង្គោលព្រំដែនកម្ពុជា-វៀតណាមមួយដើមនៅស្រុកកែវសីមាប្រឈមការបាក់ស្រុត, អាជ្ញាធរចុះពិនិត្យនិងរកវិធីទប់ស្កាត់

ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ភ្លាមៗក្រោយទទួលព័ត៌មានបែបនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលស្រុកកែវសីមា បានដឹកនាំមន្ត្រីក្រោមបង្គាប់ចុះត្រួតពិនិត្យដើម្បីរកវិធីទប់ស្កាត់។ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានប្រាប់អ្នកយកព័ត៌មានថា ក្រោយទទួលព័ត៌មាននេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាយើង ដែលនឹងជិតដល់បង្គោលព្រំដែនដែលបានបោះរួច។លោកថា បច្ចុប្បន្នលោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តក្នុងករណីនេះរួចរាល់។ ហើយជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ…

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ”នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិ ឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៦…

អាជ្ញាធរខេត្តស្ទឹងត្រែងព្រមានចាត់វិធានការចំពោះជនណាកាប់ទន្ទ្រានដីព្រៃក្រោមលេសយកដីធ្វើកសិកម្ម តែការពិតយកដីលក់

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងព្រមាននឹងចាត់វិធានការ ដោយពុំមានការលើកលែង ចំពោះជនខិលខូច ដែលកាប់ទន្ទ្រានដីព្រៃ ក្រោមលេសយកដីធ្វើកសិកម្ម តែការពិតយកដីលក់។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទីតាំងរមណីយដ្ឋានទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លៃងថា អាជ្ញាធរតែងតែអត់ឱន…

មណ្ឌលគិរីនឹងប្រែខ្លួនជាតំបន់ទេសចរណ៍លំដាប់អន្តរជាតិទៅតាមផែនការមេអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល

មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលបានកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងសម្រេចឲ្យបាននូវគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការនាំចេញទៀតផង ។ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី…

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំ សៀមបូក ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ÷នាព្រឹកថ្ងៃ ទទី២៧ ខែ មិថុនា ឆ្នាំ២០២២ នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខា ព្រមទាំង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិ.សៀមបូក…

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ប្រារព្វទិវា ជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥

ខេត្តស្ទឹងត្រែង៖ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រឺហៅថា TVET Day បាន ប្រារព្វជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ មក ។ ដោយនៅក្នុងឆ្នាំ ២០២២ នេះ បានប្រារព្វនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី សំណាក់ មន្ទីរអង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់…

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មនាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

ស្ទឹងត្រែង÷ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ នៅវត្តស្រះកែវមុនីវណ្ណ ស្ថិតនៅ ភូមិ លើ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក…

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ជួបជុំគ្នាបើកប្រតិបត្តិការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅក្រុងស្ទឹងត្រែង

(ស្ទឹងត្រែង )៖ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង០៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុងស្ទឹងត្រែង។ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា…

ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង ដោយលោកស្រី ញ៉ែម សុម៉ាលី ចូលកាន់មុខតំណែងជាប្រធាន មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តពីមុនបានទទួលមរណៈភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត…

កូវីដ-១៩នៅកម្ពុជា ថ្ងៃនេះពុំមានករណីឆ្លងទេ ខណៈជាសះស្បើយចំនួន ២នាក់

កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តែមានករណីជាសះស្បើយចំនួន ២នាក់ និងគ្មានករណីស្លាប់ថ្មីទេ ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៩៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

You missed