រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក
ស្ទឹងត្រែង÷នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើករណីចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.ក) ។ មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ…