ហ្វូងបាតុករប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk
មនុស្សរាប់លាននាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk នៅទូទាំងរដ្ឋទាំង 50 និងទូទាំងពិភពលោក ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់CNNកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥។ តំណាងអ្នកតវ៉ាម្នាក់បានប្រាប់ថា នេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ក្នុងចំណោមនោះក៏មានមនុស្សប្រមាណជាង១៤០០នាក់បានលើកបដាតវ៉ា និងស្រែកទាមទារឲ្យ លោកប្រធានាធិបតី Donald Trump ចុះចេញពីតំណែង និងទាមទារឲ្យលោកមហាសេដ្ឋី Elon Muskបញ្ឈប់ការច្បាមអំណាចប្រមូលផ្តុំ។ ក្បូនដង្ហែបាតុករត្រូវបានធ្វើឡើងនៅតាមរដ្ឋធានីនានា អគារសហព័ន្ធ ការិយាល័យសភា…