ឮពេទ្រប្រាប់ថា មានជំងឺគ្រោះក្នុងតម្រងនោម សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ
KK|ស្ទឹងត្រែង៖ ផ្អើលអស់អ្នកដំណើរចោមរោមមើលករណីបុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គចូលទៅក្នុងទឹកទន្លេបាត់ស្រមោលសូន្យឈឹង ដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្គានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បុរសគិតខ្លីដែលបញ្ចាប់ជីវិតដោយលោតទឹកពីលើស្ពានខាងលើនេះ មានឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើតាមសម្តីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុននឹងប្តីរបស់ខ្លួនបានលោតពីលើស្ពាន ពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែង។ កំលុងពិនិត្យពេទ្យបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺគ្រោះក្នុងតម្រងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល៨០ម៉ឺនរៀល។…