កម្លាំងនគរបាលខេត្តស្ទឹងត្រែងក្របួចបានជនសង្ស័យពាក់ពន្ធករណីលួចទូរសព្ទបានម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន បើកកិច្ចសហប្រតិបត្តិការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿង ករណីមុខសញ្ញាលួចទូរសព្ទ ដោយធ្វើចាប់ខ្លួនបានជនសង្ស័យម្នាក់។ ចាប់ខ្លួនជនសង្ស័យក្រោមចំណាត់ការណ៍របស់កងកម្លាំងនគរបាលថ្នាក់ខេត្តនិងកំលាំងមូលដ្ឋាននាពេលនេះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ផានគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឡត រតនា រស់នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកថា ដោយមានបទបញ្ជា និងការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថា…