Category: សន្តិសុខ & ចរាចរណ៍

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ឧត្តរមានជ័យ៖ ប្លែកមែន! អ្នកសារអព័ត៌មានម្នាក់នាំយកគ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជ័យ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលអ្នកសារព័ត៌មានរូបនេះ និងមិត្តភក្តិរបស់គាត់១នាក់ទៀត បានដឹកគ្រាប់មីនតោន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គ ភាពគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ…

ចៅហ្វាយខេត្តស្ទឹងត្រែងប្រាប់ឲ្យតាមរកមុខក្រុមកាប់ឈើទាលធំៗ៥៦ដើមមកទទួលខុសត្រូវចំពោះមុខច្បាប់

ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះមានដើមឈើទាល៥៦ដើម ត្រូវជនខិលខូចលួចកាប់ អារច្រៀក នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ឈើដែលកាប់នោះមួយចំនួនធំត្រូវបានដឹកចេញ និងខ្លះទៀតដែលមានទំហំធំៗនៅបន្សល់ទុកនៅក្បែរគល់របស់វា។ ឆ្លើយតបចំពោះទង្វើដ៏គគ្លើននេះ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ប្រាប់ទៅកងកម្លាំងសមត្ថកិច្ចឲ្យតាមរកមុខអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះមកទទួលទោសតាមច្បាប់។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានលើកឡើងយ៉ាងដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។ គួរជំរាបថា យ៉ាងហោចណាស់ មានដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ…

ករណីកាប់ឈើធំៗ៥៦ដើមក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ

ស្ទឹងត្រែង៖ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាប់រំលំឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានចេញបទបញ្ជាឲ្យអាជ្ញារធរស្រុក និងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងចំណុចខាងលើនេះ។ ក្រោយទទួលបានបទបញ្ជានេះរួចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស…

ក្នុងរយះពេល៨ថ្ងៃបង្រ្កាបក្មេងទំនើងបានជិត៤០នាក់

គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

បង្រ្កាបល្បែងស៊ីសងនៅស្រុកសេសានក្រុមញៀនល្បែងរត់ចោលម៉ូតូ

ក្រោយទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អំពីការបង្រ្កាបឲ្យបានទាន់ពេលវេលារឿងល្បែងសុីសងនៅតាមមូលដ្ឋាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចាត់តាំងឲ្យ លោក ស៊ូលាង ប៊ុនលេីត អភិបាលរងស្រុក ដឹកនាំគណៈបញ្ជាការឯកភាពស្រុក តាមស៊ើបអង្កេតស្រាវជ្រាវ ដើម្បីបង្ក្រាបករណីល្បែងសុីសងក្នុងមូលដ្ឋាន។ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នំា២០២៥ ដោយមានការចូលរួមសហការផ្ដល់ដំណឹងទាន់ពេលវេលាពីសំណាក់ប្រជាពលរដ្ឋល្អ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក បានបង្ក្រាបបាន នូវល្បែងសុីសង ស្ថិតនៅចំនុច អូរដកព័រ…

យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងចំនួនមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើ អង្រឹង ក្រោមដើមប័រ ក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតមានឈ្មោះ អឹម វណ្ណេត ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ…

បញ្ជូនខ្លួនអ្នកបើករថយន្ដស្រវឹងបុកស្លាប់ឪពុកកូនទៅតុលាការ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉េត្របណ្ដាលឲ្យឪពុក និងកូនសរុប៣នាក់ស្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមរំលឹកថា កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ…

អ្នកបើកឡានបុកតារាចម្រៀងរ៉េប ដាវិឌ ឬទ្ធិរុទ្រ ស្លាប់ ត្រូវចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយផ្តន្ទាទោសតាមមាត្រា ៨៥

ភ្នំពេញ ៖ ​សំណុំរឿង​ពាក់ព័ន្ធ​ករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ​ RuthKo ស្លាប់ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ពេលនេះត្រូវបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ថា នៅវេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង…

ចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវបីនាក់ករណីបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម

រកឃើញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត)…

សម្ដេច តេជោ ហ៊ុន​សែន៖២៦ឆ្នាំមុន (២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២៤) ជាថ្ងៃនៃការបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជាព។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ការទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះសម្តេច នាក្រុងតាខ្មៅ កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានលើកឡើងថា «២៦ឆ្នាំមុនថ្ងៃនេះ ២៩ធ្នូ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត…