Category: សន្តិសុខ & ចរាចរណ៍

ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷ លោកឧត្តមអគានុរក្សថ្នាក់លេខ២ លីម វាសនា ពីអនុប្រធាននាយកដ្ឋានមកកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជំនួស លោកឧត្តមអគានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ដែលទៅបម្រើការងារថ្មីនៅមណ្ឌលអប់រំកែប្រែទី៤។ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៧ មិថុនា ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកសែនវ៉ាន់ស៊ីមអភិបាលរងខេត្ត ,ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។ បន្ទាប់ពី លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង មានមតិផ្តាំផ្ញើនោះមក ឯកឧត្តមឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត…

នារីនគរបាលដាច់ចិត្តលោតទឹកបញ្ចបជិវិតចោលកូនទើបសម្រាលបានពីរខែ

ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងក្រុងស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារនៃសព បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ និងបានចំណាយពេលវេលាជាច្រើនម៉ោង ជិះទូកទាំងថ្ងៃទាំងយប់ ដើម្បីតាមស្វែងរកសាកសពស្ត្រី ដែលជាមន្ត្រីនគរបាលក្រុងម្នាក់ ក្រោយពីស្ត្រីនោះបានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើស្ពានសេកុងស្ទឹងត្រែង បញ្ចប់ជីវិតពីលើលោកនេះ ដោយបានបន្សល់ទុកនូវស្វាមី និងកូនស្រី ប្រុស ២នាក់ទៀត ឱ្យរស់រងនូវភាពរងារ។ សាកសពត្រូវបានរកឃើញ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ឧសភា ២០២៤ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីធ្វើអត្តឃាត (ស្ពានសេកុងស្ទឹងត្រែង) ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។…

បង្រ្កាបករណីចោរប្លន់រហូតឈានទៅដល់ការបំបែកសំបុកបញ្ចាំខុសច្បាប់

បង្ក្រាប.. ករណី.. ប្ល.. ន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសូមអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ, ផ្លាកលេខ៦០ផ្លាក…

ក្រសួងកសិកម្មបើកកិច្ចប្រជំុលើការងារស្រាវជ្រាវកសិកម្ម​​​​និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យសាស្រ្តកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុង​អង្គ​ប្រជុំ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈ​ដែល​កំណើន​ប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះ ទាមទារឱ្យមានការវិវត្តន៍ ដើម្បី​ឆ្លើយ​តប​នឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជា​បាន​ឈាន​ដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រម​ទាំង​មាននិរន្តរភាពសេដ្ឋកិច្ច…

រពឹសដៃផ្ទៃឆ្អែត យោធាម្នាក់នេះរពឹងដៃដែរ បាញ់បោះសេរីជ្រុះស័ក្តិអស់ពីស្មា

រាជធានីភ្នំពេញ៖ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត តែមន្ត្រីយោធាម្នាក់នេះវិញរពឹងដៃកេះកៃកាំភ្លើងបាញ់មេឃ៥គ្រាប់ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបុគ្គលនេះបានបាញ់បោះសេរី ប្រព្រឹត្តនៅយប់ថ្ងៃទី២ ខែឧសភាកន្លងទៅ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣ ខែឧសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖«លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ តួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។ មូលហេតុ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន…

យាយម៉ានិងបក្សពួកល្បីខាងកាប់ព្រៃលក់ដីរដ្ឋគ្មានអ្នកហ៊ានប៉ះពេលនេះត្រូវចាប់ខ្លួនជាបន្តបន្ទាប់

ស្ទឹងត្រែង៖ យាយម៉ា ឈ្មោះពិត សៅ សាលម៉ា រួមនិងបក្សពួកមួយចំនួនទៀតដែលល្បីល្បាញថាពុំមានអ្នកណាហ៊ានប៉ះពាក់ព័ន្ធក្នុងសំណុំរឿងកាប់ព្រៃវាទយកដីរដ្ឋលក់បន្តទៅឲ្យប្រជាជន ពេលនេះត្រូវអស់លក្ខណ៍ដោយការក្រសោបចាប់ខ្លួនម្ដងម្នាក់ៗក្រោមស្នាដៃក្រុមអន្តរាគមន៍ពិសេសរបស់សម្តេចមហាបវរធិបតី រួមសហការគណៈបញ្ជាការឯកភាពខេត្តរួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អោយដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។…

មេឃក្តៅតែការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងកាត់តែក្តៅ

ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចេញកណ្តាប់ដៃដែកបំបែកសំបុកមេខ្លោងកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់ខេត្តស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីដែលរងការកាប់ទន្ទ្រានបានជាង៧០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនបានមេក្លោង១០នាក់ ក្នុងនោះក៏រួមមានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ា ម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធាន នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន…

ផ្ទះសម្បែងរបស់ជនរងគ្រោះករណីផ្ទុះគ្រាប់៤១ កំពុងប្រឈមការដុតបំផ្លាញចោលពីអ្នកភូមិ

មណ្ឌលគិរី ៖ ទុក្ខជាន់ទុក្ខផ្ទះឈើចំនួនពីរខ្នង របស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ស្លាប់អស់មនុស្សចំនួន៤នាក់ កំពុងប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ។ នៅថ្ងៃទី២២ មេសា ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៏ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិនានារបស់សពដែលបានស្លាប់ក្នុងហេតុការណ៏ខាងលើ ។ លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រុមគ្រួសាររបស់សពដែលបានស្លាប់ក្នុងករណីនេះ ជួបទុក្ខធំយ៉ាងអណោធអធម៏ណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ ។ ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិដែលនៅសេសសល់ទៀត…

គួរឲ្យអាសូរស្ត្រីក្រីក្រប្រកបរបរជីកទំពាំងព្រៃលក់ ត្រូវដំរីព្រៃព្រេចស្លាប់

មណ្ឌលគិរី៖ ពលរដ្ឋមានរបរជីកទំពាំងព្រៃ ដែលជាស្ត្រីម្នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ក្រោយសត្វដំរីព្រៃចាប់បោកពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីដ៏កម្រនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្តង។ យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានបញ្ជាក់ថា នៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់ចំនួន ០១ នាក់ ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ…

បញ្ចប់មុខតំណែងនិងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ៥ខេត្ត

បញ្ចប់មុខតំណែងនិងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ៥ខេត្ត ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងនិង តែងតាំងមុខតំណែងនាយទាហានជាមេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តដែលមានរាយឈ្មោះដូចខាងក្រោម៖