ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួននៅអាស៊ីល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត
ព្រះចន្ទពេញវង់ពណ៌ខៀវ ឬ Blue Supermoon ដ៏កម្រ ហើយជិតផែនដីបំផុត នឹងបង្ហាញខ្លួននៅតំបន់អាស៊ីល្ងាចស្អែកតទៅ ខណៈមនុស្សអាចមើលឃើញដោយភ្នែកទទេ ចាប់ពីល្ងាចថ្ងៃទី៣១ ខែសីហា រហូតដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ។ ព្រះចន្ទពេញវង់ដែលនៅជិតផែនដីបំផុតក្នុងឆ្នាំនេះ វាមានចម្ងាយប្រហែល ៣៥៧,៣៣៤ គីឡូម៉ែត្រពីផែនដី ហើយយប់នោះក៏ជាព្រះចន្ទពេញវង់ទីពីរនៃខែ ឬ Blue Moon ផងដែរ ។ នៅយប់បែបនេះ ព្រះចន្ទពេញវង់ហាក់ដូចជាធំជាងធម្មតា ។ បើប្រៀបធៀបទៅនឹងព្រះចន្ទពេញវង់ធម្មតា មានទំហំធំជាងប្រហែល ៧ ភាគរយ…