ដំណើរទស្សនកិច្ចទៅទិសឦសានលើកដំបូង ដែលពោរពេញដោយស្នាមញញឹម
ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៥ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញានេះ ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺ៖ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ពោរពេញដោយក្តីសប្បាយរីករាយ និងក្រោយស្រស់ស្រូបអាហារពេលព្រឹករួចដំណើរទស្សនកិច្ច ពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ទាំងនេះគឺដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិតជាតិ និងកម្រិតសហគមន៍មូលដ្ឋាន…
ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត មិនតម្រូវអោយនាំចូលទំនិញជាប់ពន្ធនោះទេ
បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋករនៅតែបន្តការរឹតបន្តឹង និងទប់ស្កាត់ទំនិញជាប់ពន្ធដែលលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្រុងប៉ោយប៉ែត ។ មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ទំនិញជាប់ពន្ធនៅតែបន្តលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរទេះបង្កប់តាមរថយន្ត និងរទេះអូសដែលធ្វើឱ្យបាត់បង់ចំណូលរដ្ឋ និងជាការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្រឹងទប់ស្កាត់នៅតែបន្តចាប់បានដែលជាទំនិញជាប់ពន្ធដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថា រាល់ទំនិញដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានមន្ត្រីជំនាញចាប់បានត្រូវបញ្ជូនទៅស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត ហើយរៀបចំឯកសារប្រគល់ជូនទៅសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់។ មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថាច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត មិនតម្រូវអោយនាំចូលទំនិញជាប់ពន្ធនោះទេ ព្រោះគ្មានកន្លែងបង់ពន្ធ គឺមានតែច្រកទ្វារអន្តរជាតិស្ទឹងបទ…
ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធី ទិវាអក្ខរកម្មជាតិ ៨កញ្ញាលើកទី២៤ ប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី២៤ ដែលនឹងប្រារព្ធនៅខេត្តស្ទឹងត្រែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យ ដ៏ខ្ពង់ខ្ពស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។ ក្នុងកិច្ចប្រជុំទាំងមូល…
អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza
បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកុម្ម៉ង់ដូរបស់ខ្លួន បានជួយសង្គ្រោះ ចំណាប់ខ្មាំងជាជនជាតិអារ៉ាប Bedouin ម្នាក់ នៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលក្រុមហាម៉ាស វាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Kaid Farhan Elkadi មាន អាយុ 52 ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយកងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងកងកម្លាំងសេវាការបារសន្តិសុខនៅក្នុងស្រុក Shin Bet។ សេចក្តីរាយការណ៍ដដែលបានបន្តថា លោក…
ក្នុង ១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី ទាក់ទាញគម្រោងវិនិយោគ ៣៩១ ក្រោមទុនជាង ៧.៥ពាន់លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ សីហា នេះ ថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ ប្រភព ដដែល បន្ដថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន…
ផ្សោត ១ក្បាល ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមាត្រូវបានជួយសង្គ្រោះ
កោះកុង៖ មន្ត្រីសង្កាត់ជលផលស្មាច់មានជ័យសហការជាមួយសហគមន៍នេសាទពាមក្រសោបជួយសង្គ្រោះផ្សោត១ក្បាលដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។ ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមប្រភពដដែល ក្រោយពីសង្គ្រោះ…
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) និងផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន
ស្ទឹងត្រែង៖ នៅសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយរវាងរដ្ឋបាលខេត្តស្ទឹងត្រែងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ហៅកាត់ថា(អ.ដ.ក) ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក អ ដ ក និងឯកឧត្តម សរ សុពិត្រា អភិបាលខេត្តស្ទឹងត្រែង ។ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក…
អបអរសាទរ ការបើកការដា្ឋន សាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
ភ្នំពេញ៖ ក្នុងថ្ងៃជាប្រវត្តិសាស្រ្ត បើកសម្ពោធការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ៥ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក កម្ពុជា បានបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលយកតាមលំនាំចក្ខុវិស័យ របស់បុព្វបុរសខ្មែរ ពីជំនាន់មុន គឺសម័យហ្វូណន ដើម្បីតភ្ជាប់ពាណិជ្ជកម្ម ជាមួយពិភពលោក ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ…
អភិបាលខេត្តស្ទឹងត្រែងស្នើមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងខេត្ត
ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត ផ្តោតសំខាន់លើការទប់ស្កាត់បទល្មើស ដើម្បីរក្សាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តម សរ សុពុត្រា ថ្លែងបញ្ចាក់ថា នៅក្នុងខេត្តស្ទឹងត្រែង មានទីតាំងល្បែង៤៩កន្លែង មានល្បែងឆ្នោតផង Onlineផង។ ឯកឧត្តមថា ការលេងជល់មាន់នេះ លេងជល់មាន់ធម្មតាខ្លាចគេចាប់ ឥឡូវបែរជាមកជល់មានតាមOnlineទៀត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦។…
ចុះបង្រ្កាបទីតាំងស្ដុកទុកប្រេង NOVA-2T (លក់ប្រេងម៉ាសុីនក្លែងក្លាយ) ល្មេីសបន្លំសិទ្ធិអ្នកប្រេីប្រាស់
កម្លាំងនគរបាលប្រឆាំងបទល្មើសបានចុះប្រតិបត្តិការបង្ក្រាបទីតាំង លួចលក់ប្រេងម៉ាស៊ីនលាយ ក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ« ហេង សុខជា» ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដានេះ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។ ក្នុងកិច្ចប្រតិបត្តិការបានដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល ។ ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន…