Latest Post

នាវាចម្បាំងសហរដ្ឋអាមេរិកនឹងចូលចតនៅកំពុងផែក្រុងព្រះសីហនុចំនួន៥ថ្ងៃ សារព័ត៌មានចុះផ្សាយថា ក្នុងផ្សារមានបង្គប់ល្បែងស៊ីសងខុសច្បាប់ កម្លាំងនរគបាលចុះពិនិត្យរជាក់ស្តែងមិនមែនជាការពិត តំបន់អេកូទេសចរណ៍ នៅតាមដងទន្លេមេគង្គ និងការប្រើប្រាស់ អគ្គីសនីដោយសូឡា ជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី ក្នុងគ្រួសារកាត់បន្ថយការបំពុលបរិស្ថាន គណៈប្រតិភូនៃតំបន់ស្វ័យតស៊ីនជាំង និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទក្រោមប្រធានបទ «ស៊ីនជាំង ជាទឹកដីដ៏អស្ចារ្យ» ដោយជោគជ័យនៅរាជធានីភ្នំពេញ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់

វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវសេចក្ដីសោមនស្សរីករាយនិងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣…

ហាងលក់សម្ភារៈអេឡិចត្រូនិចដ៏ទំនើប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខេត្តមណ្ឌលគិរីជាលើកដំបូង

មណ្ឌលគិរី៖ ហាងលក់សម្ភារៈភូមិអេឡិចត្រូនិចសែនមនោរម្យ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើដល់តម្រូវការរបស់អតិថិជននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីហ្គៀរគ្រុប ក៏ដូចជាក្រុមហ៊ុន ភូមិអេឡិចត្រូនិចសែនមនោរម្យ ដែលបានខិតខំប្រឹងប្រែងបង្កើតឡើងនូវសាខារបស់ក្រុមហ៊ុននៅក្នុងក្រុងសែនមនោរម្យ ដែលបានរៀបចំពិធីសម្ភោធបើកដំណើរការហាងថ្មីភូមិអេឡិចត្រូនិច នាពេលនេះ។ ឯកឧត្តម មានប្រសាសន៍ថា ហាងថ្មី ដែលត្រូវបានសម្ភោធបើកឱ្យដំណើរការនាពេលនេះ មានឈ្មោះថា ហាង ភូមិអេឡិចត្រូនិច…

ចាប់ខ្លួន៤នាក់ ក្នុងការចុះបង្ក្រាបការកាប់ទន្ទ្រានដីព្រៃខុសច្បាស់នៅខេត្តមណ្ឌលគិរី (មានវីដេអូ)

មណ្ឌលគិរី៖ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី នៅក្នុងការបង្ក្រាបការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២0 ខែធ្នូ ឆ្នាំ២0២២។ កម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់មានប្រមាណជាង៥០នាក់ ដឹកនាំនិងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ បើតាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចទាំងនោះរួមមាន កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងស្នងការខេត្តមណ្ឌលគិរី រដ្ឋបាលព្រៃឈើ និងគណ:បញ្ជាការឯកភាពស្រុក សរុបប្រមាណ៥៥នាក់ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យការកាប់រានដីរដ្ឋខុសច្បាប់ ត្រង់ចំនុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន…

ខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ

ស្ទឹងត្រែង÷ដោយអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំលើកទី ១៣ ខេត្តស្ទឹងត្រែងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី.១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃ ជាមួយខេត្តចាំប៉ាសាក់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ដោយភាគីខេត្ត ចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ដោយ ឯកឧត្តមបណ្ឌិត.វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្ត នឹង ភាគីខាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង…

ខេត្តស្ទឹងត្រែង និង ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ

ស្ទឹងត្រែង÷ ថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធី ចុះចុះហត្ថលេខាឥឡូវលិខិតថ្លែងអំពីគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជានិង ក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជានិមិត្តចិន តាមរយៈប្រព័ន្ធZoom ។

កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១។ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមានការអញ្ជើញចូលរួមពីរសំណាក់ លោកចៅ មុន្នីរ៉ា អភិបាលនៃគណៈអភិបាលរងខេត្ត ទទួលបន្ទុកព្រំដែន អមដំណើរដោយលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។ អញ្ចើញចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើបដិសណ្ឋារកិច្ច ដើម្បីសម្របសម្រួលបែបបទអន្តោប្រវេសន៍ជូន គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោក បណ្ឌិត វិល័យវង្ស…

អាកាសយានដ្ឋានខ្នាតយក្ស នឹងលេចរូបរាងឡើង នៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

មណ្ឌលគិរី៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ទីតាំងព្រលានដែលលាតសន្ធឹងលើផ្ទៃដីរាប់រាយហិកតា កំពុងត្រូវបានអភិរក្សទុកយ៉ាងល្អ និងបានធ្វើផ្លូវ ក្រវ៉ាត់ទីតាំងព្រលានរួចរាល់ ថែមទាំងបានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋស្ទើរ១០០%ហើយដែរ ។ នេះបើការឲ្យដឹងរបស់អភិបាលស្រុកអូររាំង លោក សៀក មុន្នី ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងទៀតថា ចំពោះការសាង់សង់ព្រលានយន្តហោះ ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ប្រហែលអាចចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ មិនយូរទៀតនោះទេ ហើយនេះប្រភេទព្រលានក្នុងតំបន់ ដែលមិនត្រឹមតែអំណោយផលដល់យន្តហោះក្នុងស្រុកចុះចតនោះទេ ជាមួយគ្នានេះយន្តហោះរបស់បណ្ដាប្រទេសមួយចំនួនក៏អាចមកចុះចតនៅទីនេះផងដែរ ។ លោកបន្តទៀតថា…

អាជីវករដ៏មានឥទ្ធិពលខេត្តមណ្ឌលគិរីសង់សំណង់រឹងរំលោភអូធម្មជាតិមិនញញើតអយ្យការអមសាលាដំបូងខេត្ត

មណ្ឌលគិរី៖ លោក ហ៊ាង ឆៃលី ដែលអ្នកខេត្តមណ្ឌលគិរី ស្គាល់ថា ជាអាជីវករដ៏មានឥទ្ធិពលម្នាក់នៅក្នុងខេត្តនេះ បានធ្វើរបងថ្មរំលោភចូលអូរធម្មជាតិ មិនគោរពច្បាប់ និងមិនញញើតសូម្បីតែអយ្យការអមសាលាដំបូងខេត្ត ធ្លាប់បានបញ្ចូនលោកព្រះរាជអាជ្ញារងម្នាក់ដើម្បីសម្របសម្រួលនីតិវិធី ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញចុះត្រួតពិនិត្យ ណែនាំឲ្យរុះរើសំណង់រឹងរំលោភយកដីអូរនេះចេញ ក៏អាជីវកររូបនេះមិនខ្វល់ ដោយសំណង់រឹងដែលជារបងថ្ម រហូតមកទល់នឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតែគង់វង្សដដែល។ សំណង់របងថ្មរំលោភយកអូរសារធាណៈនេះមានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានម្ចាស់ទីតាំងឈ្មោះ ហ៊ាង ឆៃលី ត្រូវបានសាងសង់ឡើងជាច្រើនខែមកហើយ រហូតដល់មន្ត្រីជំនាញចេញលិខិតឲ្យបញ្ឍប់…

នគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការធ្វើសកម្មភាពលួចសម្ភារៈក្នុងចំការ

ស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធនឹងករណីលួចសម្ភារៈនៅក្នុងចំការមួយកន្លែង។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡន វណ្ណា ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ក្រោយពីទទួលបានព័ត៍មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវនៅចំណុចផ្ទះចម្ការរបស់ជនរងគ្រោះស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អី ថៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ…

អាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។ ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ…

You missed