មេឃក្តៅតែការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងកាត់តែក្តៅ
ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចេញកណ្តាប់ដៃដែកបំបែកសំបុកមេខ្លោងកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់ខេត្តស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីដែលរងការកាប់ទន្ទ្រានបានជាង៧០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនបានមេក្លោង១០នាក់ ក្នុងនោះក៏រួមមានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ា ម្នាក់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធាន នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន…
នាយឧត្តមសេនីយ៍ សៅ សុខា លើកឡើងថា តួនាទីជាមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងជាអម្រែកដ៏ធ្ងន់ ព្រោះស្ទឹងត្រែងជាតំបន់ក្តៅ
ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបតែងតាំងថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស ព្រោះស្ទឹងត្រែងជាតំបន់ក្តៅដែលមានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ មានបទល្មើសធនធានរ៉ែ និងមានការកាប់ទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថរបស់ខេត្តស្ទឹងត្រែងថ្មីថា ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស។ នាយឧត្តសេនីយ៍ សៅ សុខា…
ផ្ទះសម្បែងរបស់ជនរងគ្រោះករណីផ្ទុះគ្រាប់៤១ កំពុងប្រឈមការដុតបំផ្លាញចោលពីអ្នកភូមិ
មណ្ឌលគិរី ៖ ទុក្ខជាន់ទុក្ខផ្ទះឈើចំនួនពីរខ្នង របស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ស្លាប់អស់មនុស្សចំនួន៤នាក់ កំពុងប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ។ នៅថ្ងៃទី២២ មេសា ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៏ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិនានារបស់សពដែលបានស្លាប់ក្នុងហេតុការណ៏ខាងលើ ។ លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រុមគ្រួសាររបស់សពដែលបានស្លាប់ក្នុងករណីនេះ ជួបទុក្ខធំយ៉ាងអណោធអធម៏ណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ ។ ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិដែលនៅសេសសល់ទៀត…
គួរឲ្យអាសូរស្ត្រីក្រីក្រប្រកបរបរជីកទំពាំងព្រៃលក់ ត្រូវដំរីព្រៃព្រេចស្លាប់
មណ្ឌលគិរី៖ ពលរដ្ឋមានរបរជីកទំពាំងព្រៃ ដែលជាស្ត្រីម្នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ក្រោយសត្វដំរីព្រៃចាប់បោកពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីដ៏កម្រនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្តង។ យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានបញ្ជាក់ថា នៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់ចំនួន ០១ នាក់ ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ…
បញ្ចប់មុខតំណែងនិងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ៥ខេត្ត
បញ្ចប់មុខតំណែងនិងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ៥ខេត្ត ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងនិង តែងតាំងមុខតំណែងនាយទាហានជាមេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តដែលមានរាយឈ្មោះដូចខាងក្រោម៖
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥។ នៅឆ្នាំនេះ សម្ដេចធិបតី ក៏បានប្រកាសឱ្យប្រជាជនកម្ពុជារៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់«សង្ក្រាន្ដ»ទៅណាទេ។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “ បុណ្យឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម” នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ មីនា ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងវប្បធម៌…
ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណៈឡាវ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ ការឯកភាពរវាងភាគីទាំងពីរនេះ ដោយយោងទៅតាមស្មារតីកំណត់ហេតុកិច្ចសហប្រតិបត្តិការក្រសួងទាំងពីរ និងយោងទៅតាមចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលកន្លងមក។ ក្នុងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការរួមចំណែករក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងមនុស្ស ទំនិញ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ការឯកភាពនេះ…
សម្ដេចធិបតីហ៊ុន ម៉ាណែត ផ្ដល់អនុសាស្រ្ត៥ចំនុចដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តផ្នែកវិទ្យាសាស្រ្តនិងបច្ចែកវិទ្យា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចបានផ្ដល់អនុសាសន៍ណែនាំ…
ចាប់ខ្លួនអនុប្រធាននាយកដ្ឋាននរបាលម្នាក់ស្រវឹងស្រាយកដៃរុញដើមទ្រូងនគរបាលជានារី មិនព្រមតេស្តជាតិអាល់កុល
ភ្នំពេញ៖ យោងតាមផេកផ្លូវការអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្តាញសង្គមថា យប់មិញនេះ លោកបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិនអគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកថា នាយប់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះសង្ឃរាជជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញមានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។ ដោយឃើញស្ថានភាពដូច្នេះ…
សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលក់និងចែកឆាយសំណាកសត្វព្រៃនៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ មន្ត្រីអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែមីនា២០២៤ បានចុះបង្ក្រាបទីតាំងលំនៅដ្ឋានលក់សំណាកសត្វព្រៃមួយកន្លែងស្ថិតនៅភូមិរាជានុកូល២ សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះ បានបង្ហោះលក់សំណាកសត្វព្រៃខុសច្បាប់នៅតាមបណ្តាញសង្គមហ្វេសបុក។ នៅក្នុងប្រតិបត្តិការឆ្មក់ចុះឆែកឆេរនៅទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនបុរសជាអ្នកលក់នោះទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបន្តនិតិវិធី។ យោងតាមរបាយការណ៏ស្តីពីការបង្ក្រាបបទល្មើសខាងលើ ក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើបាន ដកវត្ថុតាងរួមមាន កន្ទុយក្ងោក ០១កន្ទុយ ក្រពះប្រម៉ាក្រៀម ០៥ក្រពះ ស្នែងឈ្លោះជាប់ឆ្អឹងក្បាល ១០ស្នែង ស្នែងប្រើស ០៦ដុំ ចង្គូមជ្រូកព្រៃ ៣៦ចង្គូម(ចែ) ក្រចកខ្លាឃ្មុំ ០៤ក្រចក…