នារីខ្មែរ៧រូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះទាន់ពេលវេលា
ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប…
អាជ្ញាធរបង់ក្លាដែសបានប្រកាស់អាសន្នដោយសារជំងឺគ្រុនឈាមរីករាលដាលយ៉ាងខ្លាំង
បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់បរទេស «BBC» បានចុះផ្សាយរាយការណ៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយអាជ្ញាធរបង់ក្លាដែស បានចេញមុខមកប្រកាសក្ដែងៗថា នៅពេលនេះផងដែរ ប្រទេសរបស់ពួកគេ ហាក់កំពុងតែប្រឈមមុខយ៉ាងខ្លាំងទៅនឹងការផ្ទុះកើតឡើងកក្រើកពេញប្រទេស នៃជំងឺគ្រុនឈា.មដ៏អាក្រក់ និងកា.ចសា.ហា.វបំផុតរបស់ប្រទេសខ្លួន។ ដូច្នេះហើយ សូមពូកម៉ែបងប្អូនគ្រប់គ្នា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត មិនអាចចេះតែធ្វេសប្រហែសបាននោះឡើយ បើមិនចង់អាយុខ្លីបា.ត់ប.ង់ជីវិ.តទាំងវ័យក្មេងនោះទេ សូមមើលថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អជានិច្ច ពាក់ខោអាវឱ្យជិតៗ ហើយមុនចូលដំណេកគេងត្រូវចងមុងឱ្យបានត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងថា នៅក្នុងជំងឺដ៏គួរឱ្យខ្លាចមួយនេះផងដែរ បានបណ្តាលឱ្យមនុស្សជិត១,០០០នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.តហើយ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ក្រោយពេលទទួលដំណឹងមួយនេះភ្លាម មន្ត្រីក៏ចេញមុខមកនិយាយប្រាប់ឱ្យគ្រប់គ្នាបានដឹងយ៉ាងដូច្នេះថា «នៅពេលនេះ ពួកគេកំពុងតែខិតខំប្រឹងប្រែងគ្រប់គ្រងនៅការរីករាលដាលនៃជំងឺគ្រុនឈា.មមួយនេះហើយ សូមគ្រប់គ្នាកុំមានការភិតភ័យ និងព្រួយបារម្ភអី»។…
សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់មកកម្ពុជាវិញហើយ
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកមាតុភូមិវិញ ប្រកបដោយសុវត្ថិភាព ។ ការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាទលើកទី៧៨ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ។ គួររំលឹកថា នេះជាដំណើរចេញបំពេញការងារនៅក្រៅប្រទេសលើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូងនៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើក របស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងខែតែមួយពោលគឺកញ្ញានេះតែម្ដង…
លោក អ៊ី ម៉េងលាង ប្រធានមន្ទីកសិកម្ម ខេត្តកោះកុង ត្រូវបានផ្អាកតួនាទីនិងភារកិច្ចជាបណ្ដោះអាសន្នក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធការបើកដៃអោយក្រុមឈ្មួញចូលនេសាទខ្យង.សខុសច្បាប់
បន្ទាប់ពីផ្ទុះរឿងអាស្រូវការបើកដៃអោយក្រុមឈ្មួញចូលធ្វើការនេសាទខ្យង.សដែលច្បាប់បានហាមឃាត់ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង រួចនាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល២-៣ខែចុងក្រោយនេះ ដោយមួយថ្ងៃៗរាប់រយតោនផងនោះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតផ្អាកតួនាទី និងភារៈកិច្ច លោក អ៊ី ម៉េងលាង ជាបណ្តោះអាសន្ន ហើយចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានមន្ទីរទទួលបន្ទុករួម រហូតដល់មានសេចក្តីសម្រេចជាថ្មី។ រឿងបើកដៃឱ្យនេសាទខ្យង.ស ដែលឈ្មួញដឹកយកទៅស្រុកយួនច្រើនខែកន្លងមក សង្ស័យផលប្រយោជន៍ធំណាស់ តាមខ្សែសង្វាក់នៃអំណាចរបស់លោកប្រធានមន្ទីរដ៏មហិមារូបនេះ ពិតជាគួរតែដកគ្រវែងចោល ទើបក្រុមអ្នកនេសាទខ្មែរក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ…
សិស្សវិទ្យាល័យថ្នាក់ទី១២ម្នាក់ដែលរថយន្តដឹកគ្រឿងសំណង់ធុនធំកិនស្ល-ា-ប់នៅមិនទាន់ទទួលបានយុត្តិធម៍នៅឡើយទេ
សិស្សរៀនថ្នាក់ទី១២ម្នាក់ នៅវិទ្យាល័យហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ត្រូវបានរថយន្តធុនធំដឹកគ្រឿងសំណង់រអិលផ្លូវចំណោតកិនស្លា-ប់ តែរហូតមកទល់ពេលនេះ រយៈពេលជាងមួយឆ្នាំហើយ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ នាថ្ងៃទី០៥ កញ្ញា ២០២៣ ។ លោកហេន ទូច អាយុ៤០ឆ្នាំ រស់នៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ កញ្ញា នេះថា ដោយសារកត្តាជីវភាពខ្វះខាត គាត់បានចេញទៅប្រកបរបរលក់ដូរនៅរាជធានីភ្នំពេញ ដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដើម្បីចិញ្ចឹមកូនប្រុសចំនួន៣នាក់ក្នុងនោះ កូនដែលស្លា-ប់ឈ្មោះហេន ម៉េងហ៊ុយ អាយុ១៨ឆ្នាំ គឺជាកូនបងគេ។ បុរសរូបនេះបានរំលឹកថា…
ភ្លើងបានឆាបឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយ២ខ្នងនៅខេត្តកែបទាំងរំលងអធ្រាត្រ
ផ្ទះលក់ចាប់ហួយចំនួន២គ្រួសារ នៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឆាបឆេះកាលពីវេលាម៉ោង២និង៣០រំលងអធ្រាត្រឈានដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។ បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលមានលំដ្ឋានជាប់ និងលំនៅដ្ឋានខាងលើនេះបាននិយាយថា ការឆេះផ្ទះអ្នកលក់ដូរឥវ៉ាន់ចាប់ហួយចំនួន២គ្រួសារនេះ គួរអោយខ្លាចបំផុត ព្រោះស្នូរផ្ទុះដូចគ្រា.ប់រំសេវទាំងកណ្ដាលអធ្រាត្រនេះក៏ឆេះលឿនណាស់ផងដែរ ។ លោកវរសេនីយ៍ទោស៊ូ ចាយ អធិការនគរបាលដំណាក់ចង្អើរបាននិយាយប្រាប់អោយដឹងថា កងកម្លាំងនគរបាលបានទទួលដំណឹងថា ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលម្នាក់ឈ្មោះ លីម លី ឆេះឃ្លាំងដាក់ស្រាបៀ និងសម្ភារលក់ដូរជាច្រើន រួមទាំងរថយន្តចំនួន២គ្រឿង និងពលរដ្ឋម្នាក់ទៀតឈ្មោះអ៊ុយ សាង លក់គ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនផ្សេងៗទៀតជាច្រើន…
តើពិតឫទេដែលគូរស្នេហ៍របស់តារាចម្រៀងកំពុងតែល្បីល្បាញ ថុល សុភិទិ ប្រកាសផ្ដាច់ទំនាក់ទំនង?
មហាជន ជាពិសេសបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេឃើញគូស្នេហ៍របស់តារាចម្រៀងលោក ថុល សុភិទិ ប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ជាសាធារណៈ ក្រោយពីបានឃើញឈុតឱបថើបរវាងតារាចម្រៀងរូបនេះ ជាមួយនឹងតួស្រីម្នាក់នៅក្នុងឈុតបទចម្រៀងថ្មីមួយ។ រូបភាព និងឃ្លីបវីដេអូ នៃការសម្តែងបទចម្រៀងថ្មីរបស់តារាចម្រៀងលោក ថុល សុភិទិ ជាមួយនឹងតួស្រីមួយរូប ត្រូវបានគេចែកចាយពេញបណ្តាញសង្គម រហូតមានផេកហ្វេសប៊ុកខ្លះបានយកទៅភ្ជាប់នឹងពាក្យបន្ថែមល្បោយបញ្ឆេះ រឿងនេះឱ្យកាន់តែឡើងកំដៅថែមទៀតផង។ ដោយឡែកសម្រាប់គូស្នេហ៍របស់តារាចម្រៀងរូបនេះ ដែលមានឈ្មោះថា ឡុង ម៉ានីន ហៅនីន បានសម្តែងការមិនសប្បាយចំពោះរឿងនេះផងដែរ ខណៈពេលដែលនាងក៏ប្រកាសផ្តាច់ទំនាក់ទងស្នេហ៍ជាមួយតារារូបនេះជាសាធារណៈទៀតផង។ ស្រីស្អាត ឡុង ម៉ានីន ហៅ នីន…
ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួននៅអាស៊ីល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត
ព្រះចន្ទពេញវង់ពណ៌ខៀវ ឬ Blue Supermoon ដ៏កម្រ ហើយជិតផែនដីបំផុត នឹងបង្ហាញខ្លួននៅតំបន់អាស៊ីល្ងាចស្អែកតទៅ ខណៈមនុស្សអាចមើលឃើញដោយភ្នែកទទេ ចាប់ពីល្ងាចថ្ងៃទី៣១ ខែសីហា រហូតដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ។ ព្រះចន្ទពេញវង់ដែលនៅជិតផែនដីបំផុតក្នុងឆ្នាំនេះ វាមានចម្ងាយប្រហែល ៣៥៧,៣៣៤ គីឡូម៉ែត្រពីផែនដី ហើយយប់នោះក៏ជាព្រះចន្ទពេញវង់ទីពីរនៃខែ ឬ Blue Moon ផងដែរ ។ នៅយប់បែបនេះ ព្រះចន្ទពេញវង់ហាក់ដូចជាធំជាងធម្មតា ។ បើប្រៀបធៀបទៅនឹងព្រះចន្ទពេញវង់ធម្មតា មានទំហំធំជាងប្រហែល ៧ ភាគរយ…
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានកើតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងដែលបានបង្ក្រាបក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន
លោកនាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រាប់លំដាប់ថ្នាក់ ដែលបង្ក្រាបបានក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស និងចាប់ខ្លួនអ្នកទោសមេខ្លោងគ្រឿងញៀនដែលរត់គេចត្រឡប់មកវិញ។ នេះបើយោងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារថា «សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។…
ទីតាំងលួចនាំចូលគ្រឿងបន្លាស់ម៉ាកតូយ៉ូតាដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចចូលបង្រ្កាប
មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងមួយកន្លែងដែលលួចនាំចូលនូវគ្រឿងបន្លាស់យានយន្ត ដែលផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចដកហូតនូវផលិតផល ចំនួន ២៦មុខ ស្មើនឹង ២,៤៤០ គីឡូក្រាម ។ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបទៅលើផលិតផលក្លែងបន្លំម៉ាកតូយូតា បំពានសិទ្ធិផ្តាច់មុខ នេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា។ ដោយចុះត្រួតពិនិត្យរយៈពេល…