ទីតាំងវេចខ្ចប់ប្រេងក្លែងក្លាយមួយកន្លែងនៅខណ្ឌឫស្សីកែវត្រូវសមត្ថកិច្ចចូលបង្រ្កាប
ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ការចុះបង្ក្រាបនេះ មានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក…
៣គោលដៅចាប់ឈ្មួញថៃបានពីរនាក់និងដកហូតគ្រឿង-ញៀ-នបានជាង១០០គីឡូក្រាម
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលដែលជាស្នាដៃរបស់សមត្ថកិច្ចខិតខំបង្ក្រាបក្នុងករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀនដែលចាប់បានឈ្មួញជនជាតិថៃ២នាក់ និងដកហូតថ្នាំញៀនប្រភេទកេតតាមីនជាង១០០គីឡូក្រាម ។ សន្និសីទកាសែត ធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្រឡាបញ្ជីតំណាងឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នឹង សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់…
ចិនពីរក្រុមបើកឡានទំនើបដេញបា-ញ់គ្នាផ្អើលក្រុងព្រះសីហនុ
កាលពីវេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី២២ ខែសីហា នេះ ស្ថិតនៅចំណុចរង្វង់មូលតោរពីរ ក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីជនជាតិចិនចំនួនពីរក្រុមបានបើករថយន្តទំនើបពីរគ្រឿង ប្រដេញបំបុកគ្នានិងផ្ទុះអាវុធមួយគ្រាប់ ។ ក្រោយពីមានការផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរ ភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការតាមប្រមាញ់ស្រាវជ្រាវរហូតរកឃើញ ភាគីជនរងគ្រោះដែលត្រូវភាគីជនជាតិចិនមួយក្រុមទៀត ជិះរថយន្តដេញបំបុកនិងបាញ់ចំនួនមួយគ្រាប់ នៅចំណុចកាស៊ីណូឆាងឆឹងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។ ឆ្លើយតបទៅនឹងសកម្មភាពយ៉ាងគក្លើននេះផងដែរ លោកឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងស្ទាក់តាមគោលដៅសំខាន់ៗនៅក្នុងក្រុងព្រះសីហនុរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់និងរថយន្តចំនួនមួយគ្រឿងម៉ាក mercedes ពណ៌ខ្មៅ…
ជនជាតិខ្មែរអាមេរិក ៦ នាក់ ពាក់ព័ន្ធការរំដោះអ្នកទោសចិននៅក្រុងសៀមរាប
ថ្លែងនៅក្នុងសន្និសីទកាសែតនៅមុននេះបន្តិច លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្រ្កាបបទល្មើសគ្រឿងញៀនបានបង្ហាញអត្តសញ្ញាណឧក្រិដ្ឋជនដែលបានមកប្លន់រំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប។ លោក ម៉ក់ ជីតូ បានគូសបញ្ជាក់ថា រហូតមកដល់ពេនេះសមត្ថកិច្ចចាប់បានក្រុមជនសង្ស័យបានចំនួន ៧ នាក់។ លោកម៉ក់ ជីតូ បានបង្ហើបពីតម្រុយជនសង្ស័យទាំង ៧ នាក់នោះមានជនជាតិខ្មែរអាមេរិក ៦ នាក់ និងជនជាតិចិនកាន់ប៉ាស្ព័រអាមេរិក ០១ នាក់។ លោកបញ្ជាក់ប្រវត្តិជនសង្ស័យជាអ្នករស់នៅអាមេរិកនៅតំបន់ LA និង CALIFORNIA ជាតំបន់ក្តៅដែលសំបូរក្រុមសង្គមងងឹត។ បើតាមលោកម៉គ់ ជីតូ ហេតុការណ៍នៃការចូលមករំដោះអ្នកទោសចិន…
តាចាស់ហើយអត់ធ្វើបុណ្យទាន បែរបែកគំនិតប្រព្រឹត្តបែបនេះចំពោះក្មេងស្រី
បាត់ដំបង៖ លោកតាអាយុជាង៧០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីលួងលោមកុមារី អាយុជាង១០ឆ្នាំ យកទៅធ្វើសកម្មភាពអសីលធម៌នៅក្នុងវត្ត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់ នៅចំណុចតូបរង្គាសបច្ច័យ ក្នុងបរិវេនវត្ដមុខរាហ៍ ក្នុង ភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងបន្តថា ជនសង្ស័យឈ្មោះ ចំ មាន ភេទប្រុសអាយុ៧១ ឆ្នាំ ដោយបានល្បួងកុមារីរងគ្រោះឈ្មោះ ច.. ល..ដ.. អាយុ១២ឆ្នាំយកទៅរំ-លោ-ភ-ដោយប្រើដៃ-រុ-ក-ចូលប្រ–ភេ-ទនិងច្របាច់ដោះ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីបន្ត៕
កម្មករកម្មការនីដែលរងគ្រោះថ្នាក់ពេលបំពេញការងារនឺងទទួលបានការឧបត្ថមអស់មួយជីវិត
កម្មករនិយោជិតរងគ្រោះថ្នាក់ដោយហានិភ័យការងាររហូតដល់ស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារទាំងនៅកន្លែងធ្វើការផ្ទាល់និងទាំងពេលធ្វើដំណើរទៅទាំងមកពីផ្ទះទៅកន្លែងធ្វើការនិងមានជំងឺវិជ្ជាជីវៈដែលបង្កឡើងដោយសារតែការបំពេញការងារសមាជិកក្រុមគ្រួសារនឹងទទួលបានការឧបត្ថម្ភអស់មួយជីវិតពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានឱ្យបានឱ្យដឹងថា ប្រសិនបើគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក្នុងកំឡុងពេលបម្រើការងារនោះ បសស ចេញថ្លៃដឹកសពទៅដល់ផ្ទះ និងផ្ដល់ប្រាក់វិភាជន៍ចំនួន ៤លានរៀល សម្រាប់ការចាត់ចែងធ្វើបុណ្យសពតាមសាសនា។ រីឯសមាជិកគ្រួសារ ដែលនៅក្នុងបន្ទុករបស់ជនរងគ្រោះ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងករណីជនរងគ្រោះនៅលីវផ្ដល់ប្រាក់ឧបត្ថម្ភជូនពុកម្ដាយ ឬចាស់ជរានៅក្នុងបន្ទុករបស់ជនរងគ្រោះ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ឬមានជំងឺប្រចាំកាយ មិនប្រកបមុខរបរដែលមានចំណូលឬប្រាក់សោធននិវត្តន៍។ ចំពោះអ្នករងគ្រោះរៀបការហើយមិនមានសំបុត្រអាពាហ៍ពិពាហ៍គឺមិនទទួលបានការឧបត្ថម្ភទេ។ ផ្ទុយទៅវិញ ករណីរៀបការមានសំបុត្រអាពាហ៍ពិពាហ៍ ប.ស.ស ផ្ដល់ប្រាក់ឧបត្ថម្ភជូនប្ដីឬប្រពន្ធមួយជីវិត ប្រសិនជាមិនមានចំណងអាពាហ៍ពិពាហ៍ជាថ្មី និងកូនក្នុងបន្ទុកទទួលបានការឧបត្ថម្ភអាយុមិនលើសពី២១ ឆ្នាំ។ បើតាមមន្ត្រី ប.ស.ស…
សមាជិកម្នាក់របស់ក្លិបអ្នកកាសែតកម្ពុជាត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថា ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា ។ ក.អ.ក សូមបញ្ជាក់ថា សមាជិកភាពរបស់ឈ្មោះ មូល រតនៈ ត្រូវបានព្យួររួចហើយ ហើយយោងតាមលក្ខន្តិកៈរបស់ ក.អ.ក ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើសពិតប្រាកដមែន ក.អ.ក នឹងលុបឈ្មោះ មូល រតនៈ…
ខ្លាំងណាស់ណ៎!!! បងធំឈ្មោះ អ៊ី ប៊ុនហេង ដែលជាមន្រ្តីប៉ូសីសខេត្តបាននាំបរិវាខ្ទង់20នាក់ទៅវា,.យម្ចាស់ហាងកាហ្វេ<<ឃ្វីនកាហ្វេ>>ផ្អើលក្រុងសៀមរាប
ខេត្តសៀមរាប ៖ ជនដៃដល់ដែលជាបងធំមានឈ្មោះ អ៊ី ប៊ុនហេង ជាមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាកូនអ្នកមានអំណាចនៅក្នុងក្រុងផងនោះ បាននាំបក្សពួកជិត២០នាក់ ជិះរថយន្ត៤គ្រឿង និងហែរហមអមដោយម៉ូតូជាច្រើនគ្រឿង ទៅធ្វើសកម្មភាពទាញកៅអីវ៉ៃ និងវា.យទៅលើម្ចាស់ហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» ដល់កន្លែងលក់ទាំងយប់តែម្តង នៅចំណុចទល់មុខសាលារៀនវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជិត២០ថ្នេរ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ជាពិសេសលោកស្នងការនៅរក្សាភាពស្ងៀមស្ងាត់បានល្អដដែល ព្រមទាំងបិទបាំងព័ត៌មានជិតបានល្អទៀតផង។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ក្នុងក្រុងសៀមរាប នៃស្នងការដ្ឋាននគរបាលខេត្ត សូមមិនបញ្ចេញឈ្មោះ បានអោយដឺងថានៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣…
គួរអោយហួសចិត្តណាស់!! សង់របងថ្មកាត់ទទឹងអូរធម្មជាតិនៅជើងភ្នំគូលេន
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរខេត្តសៀមរាបបានចុះទប់ស្កាត់សំណង់របងរឹងកាត់ទទឹងអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅក្បែរជើងភ្នំគូលែន ក្មុងគោលបំណងដើម្បីឱ្យម្ចាស់នោះផ្អាក និងហាមធ្វើបន្តទៀតឡើយ ហើយប្រសិនបើនៅរឹងទទឹង អាជ្ញាធរស្រុកនឹងមានវិធានការចាត់ការ ទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ។ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រីបានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៨ ខែកក្កដានេះថា ក្រុមការងារស្រុកបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នោះ ដើម្បីទៅមើលដល់ទីតាំងដែលជនល្មើសកំពុងប្រព្រឹត្តិខុសច្បាប់លូចធ្វើរបងរឹង ឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី…
ម្នាក់ឃើញម៉ូតូទំនងពេក ក៏ចូលរុីយ៉ែថយក្រោយ តែត្រូវម្ចាស់ម៉ូតូរត់មកបំបុ.ក រួចស្រែកផ្អើល
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ឃើញម៉ូតូជាប់សោទំនងពេក ក៏ចូលទៅលួ.ចម៉ូតូដែលចតនៅមុខផ្ទះ ហើយត្រូវម្ចាស់ម៉ូតូឃើញទាន់ ក៏រត់មកបំបុ.កជនសង្ស័យ រួចស្រែកថា «ចោរៗ» ផ្អើលអស់ប្រជាពលរដ្ឋនាំគ្នាជួយឃាត់ និងវា.យជនសង្ស័យយ៉ាងទ្រមខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ QMI ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ អឹម គីមកង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ នឹងមានស្រុកកំណើតនៅភូមិមេមត់ផ្សារ…