មនុស្ស២៨នាក់ត្រូវបានឃាត់ខ្លួននៅខណ្ឌច្បារអំពៅពាក់ព័ន្ធOnline Scam
កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ២N បុរី Park Villa ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ រួមមានស្ត្រី ៦នាក់។ ក្នុងចំណោមនោះ មាន ជនជាតិវៀតណាម ២៧នាក់ និងបុរសជនជាតិខ្មែរ ១នាក់ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបណ្តាញ រួមទាំងការលួងលោមស្នេហា និងកំហែងទារប្រាក់តាមអ៊ីនធឺណិត។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើន…
លុយ ៥០០ សោះ ផុសអោយបិទការរកស៊ីខ្លួនឯង
ក្រសួងសុខាភិបាល នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២៥ កំពុងពិនិត្យ ករណីពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល ខណៈសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ថាករណីនេះ (ខុសក្រមសីលធម៌ធ្ងន់ធ្ងរ) បើជាគ្រូពេទ្យគេអាចនិងដកសញ្ញាប័ត្រព្យូរចោលតែម្ដង។ សូមបព្ជាក់ផងដែរថា ទីតាំងលក់ថ្នាំពេទ្យនេះ ស្វិតនៅតាមបណ្តោយផ្លូវវេងស្រេង ពេលនេះគេឃើញត្រូវបានបិទទ្វារហើយ។ សូមរម្លឹកថា ផ្តើមចេញពីលុយ៥០០រៀល ដែលប្រជាពលរដ្ឋម្នាក់បានទៅផ្សំថ្នាំនៅប៉ាម៉ាស៊ីខាងលើ ពេលគិតលុយអស់១៣៥០០រៀល តែអ្នកទិញមានតែ១៣០០០រៀល គាត់សុំជំពាក់៥០០រៀលសិន ស្រាប់តែអ្នកលក់មិនព្រម ថែមទាំងដកថង់ថ្នាំមកវិញ ហើយផុសវីដេអូអំពីសកម្មភាពនេះនៅលើបណ្តាញសង្គមជាសាធារណៈទៀតផង៕
ឃាត់រថយន្តទំនើបកែឆ្នៃបំពង់សុីមាំងបង្កសំលេងលឺរំខាន
អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានប្រកាសនារសៀលថ្ងៃទី០១ ខែធ្នូនេះថា ក្រោយទទួលបានបទបញ្ជា និងការណែនាំពីឯកឧត្តមអគ្គស្នងការង និងជាស្នងការនគបាលរាធានីភ្នំពេញលេីការងារបង្ក្រាបក្មេងទំនេី.ង ស្រាវជ្រាវឃេីញ ដោយឃាត់មធ្យោបាយដែលកែឆ្នៃបំពង់សុីមាំង ដែលបង្កសំលេងរំខាន ធ្វេីអោយបាត់សណ្តាប់ធ្នាប់ ។ ជាក់ស្តែង នៅរសៀលថ្ងៃទី១ ខែធ្នូ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ ធិការនគរបាលខណ្ឌទួលគោក បានចាត់កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់រថយន្ត១គ្រឿង ម៉ាកតូយូតាឡិចសុិស ដែលមានស្លាកលេខភ្នំពេញ2CA-3635 ដែលកែឆ្នៃបំពង់សុីមាំង បង្កសំលេងលឺរំខាន ដល់បងប្អូនប្រជាពលរដ្ឋនោះ កម្លាំងបានអញ្ជេីញម្ចាស់ រួមជាមួយឡាន មកអធិការដ្នាន…
សមត្ថកិច្ចចាបខ្លួនVo Thi Ngoc Ngan (ហៅកាត់ថា DJ Ngan 98)
Vo Thi Ngoc Ngan (ហៅកាត់ថា DJ Ngan 98) ត្រូវបានចោទប្រកាន់ពីបទលក់ថ្នាំសម្រកទំងន់ក្លែងក្លាយ និង “Collagen pills” ដែលមានសារធាតុហាមឃាត់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ នៅថ្ងៃទី 13 ខែតុលា DJ Ngan 98 (ប្រតិបត្តិករនៃក្រុមហ៊ុន ZuBu Trading and Service Company Limited និង ZuBu Shop Business…
រកឃើញហើ់យសពបុរសលោតលូទឹកស្អុយចជួយស្រីស្នេហ៍
សពបុរសដែលធ្លាក់ប្រឡាយទឹកស្លាប់ជាមួយសង្សាចោលប្រពន្ធកូនបានរកឃេីញហេីយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងលូបី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្នសពជនរងគ្រោះកម្លាំងជំនាញកោសល្យវិច័យកំពុងតែត្រួតពិនិត្យរួចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ទាហានថៃបានបន្តចាក់សំឡេងខ្មោច និងចម្រៀងខ្លាំងៗ រំខានដល់ដំណេកពលរដ្ឋកម្ពុជា
ទាហានថៃបានបន្តចាក់សំឡេងខ្មោច សំឡេងស្មូត និងចម្រៀងខ្លាំងៗ បាននិងកំពុងរំខានដល់ដំណេកពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូតជ្រៅ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជាយប់ទី៤ ដែលបានប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង ពិសេសក្មេងៗ កុមារ និងមនុស្សវ័យចំណាស់។ បន្ទាប់ពីឭសំឡេងរំខានខ្លាំងនេះពួកគាត់បានប្រើឧបករណ៍កាត់បន្ថយសំឡេងដាក់ក្នុងត្រចៀក ដែលអាចជួយកាត់បន្ថយខ្ទរ និងសំឡេងបុកខ្លាំងចូលត្រចៀក។
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ) របស់ កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ដែលមានខ្លឹមសារដូចខាងក្រោម៖
៥៩ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន
ថ្ងៃនេះជា ថ្ងៃទី៥៩ហើយ បើគិតមកត្រឹមថ្ងៃទី ២៦ កញ្ញា ២០២៥ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
រថយន្ត Jeep ១គ្រឿង ឆេះខ្ទេច
នៅវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវ North Bridge កែងផ្លូវ២០០៤ រវាងរថយន្តម៉ាក Prius នឹងរថយន្តម៉ាក Jeep ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្ត Jeep អស់០១គ្រឿង។ នៅវេលាម៉ោង០៣:០០នាទី រំលងអាធ្រាត្រ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន…
សមត្តកិច្ចបំបែកសំណុំរឿងស.. ម្លា…ប់.ប្រពន្ធយកស…. ពដុ.តចោលក្នុងព្រៃសល់តែគ្រោងឆ្អឹង
សមត្តកិច្ចនគរ បាលខេត្តពោសាត់ បានបំបែកសំណុំរឿងឃា//តក//ម្មមួយ ករណីប្តីស//ម្លា//ប់ប្រពន្ធរួចយកសា/កស//ពទៅដុតចោលក្នុងព្រៃសហគមន៍ សល់តែគ្រោងឆ្អឹង ជាគោលដើម្បីបំបាត់ភស្តុតាងកុំឲ្យក្រុមគ្រួសារដឹងពីទង្វើនោះ តែគេចមិនផុតពីសំណាញ់ច្បាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង ១៥ នាទីព្រឹក កម្លាំងសមត្តកិច្ចជំនាញបានចុះទៅនាំឈ្មោះ សុខ វិសាល (ត្រូវជាប្ដីជនរងគ្រោះ) ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន ១០ហិតា នៅស្រុកវាលវែង ភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះ សុខ…










