​ម្នាក់​ឃើញ​ម៉ូតូ​ទំនង​​ពេក ក៏​ចូល​រុីយ៉ែ​ថយក្រោយ តែ​ត្រូវ​ម្ចាស់ម៉ូតូរ​ត់ម​កបំ​បុ​.​ក រួច​ស្រែក​ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឃើញ​ម៉ូតូ​ជាប់​សោ​ទំនង​ពេក ក៏​ចូល​ទៅ​លួ​.​ច​ម៉ូតូ​ដែល​ចត​នៅ​មុខ​ផ្ទះ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ក៏​រត់​មក​បំ​បុ​.​ក​ជនសង្ស័យ រួច​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឃាត់ និង​វា​.​យ​ជនសង្ស័យ​យ៉ាង​ទ្រម​ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ QMI ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អឹ​ម គី​មក​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​មេមត់​ផ្សារ…

ខឹង​ប្រុស​ស្នេហ៍​ឈប់​ជួប​មុខ ទិញ​សាំង​៤​លី​ត្រ​ទៅ​ដុត​កម្ទេច​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឲ្យ​ចេញ​មក​ជួប​ខ្លួន

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​.​ម​កំ​ហែ​.​ង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន​៤​ដប​ទៅ​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឲ្យ​ចេញ​មក​ជួប​»​។ សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។ បើ​តាម​សាក្សី​ម្នាក់​ដែល​ជា​អាជីវករ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គេ​បានឃើញ​ឈ្មោះ…

អស្ចារ្យណាស់! សិស្សឆ្នើមកម្ពុជា១រូប ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសា គណិតវិទ្យាអន្តរជាតិ ក្នុងចំណោមសិស្សជាង៨ម៉ឺននាក់ មកពី៤២ប្រទេស

ជាមោទកភាពខ្លាំងណាស់ សិស្សឆ្នើម១រូបទៀតរបស់កម្ពុជា មកពីសាលាអន្ដរជាតិ CIA FIRST ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ ក្នុងចំណោមសិស្សជាង ៨ម៉ឺននាក់ មកពី៤២ប្រទេស។ សិស្សឆ្នើម កម្ពុជា១រូបនេះ គឺជាយុវតី គា ឆរីតា ដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ បានប្រឡងជាប់ជ័យលាភីលេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស១គ្រឿង ក្នុងចំណោមសិស្សចូលរួម សរុបចំនួន២,២៣១នាក់ ដែលបានប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou…

ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី កំពុងប្រកាសអាសន្ន

ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។ អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។ ហើយនៅ​ថ្ងៃ​អង្គារទី១០ខែកក្កដា ទីក្រុង ​ដែលី ​បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។ ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។ ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។…

សម្តេច​តេ​ជោ សម្តែង​ការ​ហួសចិត្ត​រឿង​អ្នក​វា​.​យ​ប្រ​.​ហារ​ជំនន់​ទឹកភ្លៀង​នៅ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​សម្តែង​នូវ​ការ​ហួស​ចិត្តជា​អនេក ជុំវិញ​បញ្ហា​ដែល​មាន​អ្នកខ្លះ​បាន​យក​រឿង​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា ធ្វើ​ជា​ប្រធានបទ​វា​.​យ​ប្រ​.​ហារ​រាជរដ្ឋាភិបាល​។ សារ​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​សារ​លើ​គណនី Twitter ផ្លូវការ​របស់​សម្តេច​ថា «​ជំនន់​ទឹកភ្លៀង​កំពុង​វា​.​យ​ប្រ​.​ហារ​យ៉ាង​ខ្លាំង​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ដូច​អត់​មាន​អ្នក​និយាយ​»​។ សម្តេច​តេ​ជោ បាន​សរសេរ​បន្ត​ថា «​ចម្លែក​នៅ​ស្រុក​ខ្មែរ ភ្លៀង​ធ្លាក់​កម្រិត​១៥៣​មិល្លីម៉ែត្រ​មិន​ធ្លាប់​មាន បែរជា​នាំ​គ្នា​ធ្វើ​ជា​ប្រធានបទ​វា​.​យ​ប្រ​.​ហារ​រាជរដ្ឋាភិបាល​»​។ សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា កន្លង​ទៅ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​រាជធានី​ភ្នំពេញ…

ក្រុមហ៊ុន Ocean Gates ប្រកាសថ្ងៃទៅទស្សនកិច្ច«ខ្មោចកប៉ាល់Titanic»ជាថ្មីម្ដងទៀត

អាម៉េរិក៖ ក្រុមហ៊ុន Ocean Gates ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរទៅទស្សនកិច្ចខ្មោចកប៉ាល់ទីតានិចបានប្រកាសកញ្ចប់ដំណើរទស្សនកិច្ចថ្មីទៅមើលសាកសពនៃកប៉ាល់ទីតានិចការប្រកាសនេះធ្វើឡើង ១០ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រអាម៉េរិកបានប្រកាសថា កប៉ាល់ TITAN បានលិចលង់ ដោយបានសម្លាប់មនុស្សនៅលើនាវាទាំង ៥នាក់ ដែលកំពុងធ្វើដំណើរទៅមើលការលិចកប៉ាល់ទីតានិច។ ក្រុមហ៊ុនយក្ស Ocean Gate កំពុងរៀបចំដំណើរទេសចរណ៍ទៅមើលកប៉ាល់ TITANIC និងប្រជុំកោះ Azores ក្នុងប្រទេសព័រទុយហ្គាល់ និងទៅកាន់ Bahamas ផងដែរ។ ក្រុមហ៊ុនបានប្រកាសកាលបរិច្ឆេទចំនួនពីរសម្រាប់បេសកកម្មបន្ទាប់គឺថ្ងៃទី ១២-២០ ខែមិថុនា និងថ្ងៃទី ២១-២៩ ខែមិថុនា…

ក្នុង​ករណី​​​នាវាមុជទឹក​ Titan បាត់​ខ្លួនក្រុមសង្គ្រោះ​ បាន«ឮ​សំឡេង​លាន់​ខ្លាំងៗ​ចេញ​ពី​ក្រោម​សមុទ្រ»

ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ស្វែង​រក​នាវាមុជ​ទឹក Titan ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្រោម​មហា​សមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គេ​ថា បាន​ឮសំឡេង​លាន់​ខ្លាំងៗ​នៅ​ក្រោម​សមុទ្រ​រៀង​រាល់​ 30 នាទី​ម្ដង​ ធ្វើ​ឱ្យ​មាន​ការ​សង្ឃឹម​ចំពោះ​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ​។ «មជ្ឈមណ្ឌល​សម្រប​សម្រួល​កិច្ច​ការ​សង្គ្រោះ​នៅ Halifax បាន​បញ្ជូន​យន្តហោះ​ P-8 Poseidon មួយ​គ្រឿង​ដែល​មាន​សមត្ថភាព​តាម​ដាន​ស្ថានការណ៍​នៅ​ក្រោម​សមុទ្រ​ ទៅ​កាន់​កន្លែង​កើត​ហេតុ» ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​កាណាដា​ឱ្យ​ដឹង​ដូច្នេះ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ទំព័រ Rolling Stone ទទួល​បាន​កាល​ពី​ថ្ងៃទី 20 មិថុនា​។ CNN ក៏​ផ្សាយ​ព័ត៌មាន​ប្រហាក់​ប្រហែល​នេះ​។ យន្តហោះ P-8 បាន​ទម្លាក់​ពោង​ដែល​បំពាក់​បច្ចេក​វិទ្យា​ស្រូប​សំឡេង​ក្រោម​ទឹក ដើម្បី​ទទួល​រលក​សញ្ញា​ នៅ​ក្បែរ​តំបន់​ Titan…

ក្របីឡើង.កមួយក្បាលដេញវ័ធមនុស្សម្នារនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៦​នាក់ (​ស្រី​ចំនួន​៣​នាក់​) បាន​រង​របួសធ្ងន់​ស្រាល ដោយសារ សត្វ​ក្របី​ឡើង​.​កមួយ​ក្បាល រត់​ដេញ​វ័ធ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ ប្រុស​ស្រី​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ ដោយសារ​ក្របី​វ័ធ រួម​មាន ៖ ទី​១-​ឈ្មោះ ហង្ស ខៀវ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គីឡូ​ត៌​ម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ ទី​២-​ឈ្មោះ…

អតីតថៅកែស្រាបៀម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អតីត​ធ្លាប់​ជា​ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់ និង​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក មានមុខ​មាន​មាត់​គួរសម​ដែរ តែ​ពេល​នេះ​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​ឡើង​តុលា​ការ កាលពី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​ចេញ​មូល​ប្បទាន​បត្រ​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​» ។ បុរស​នោះ​ឈ្មោះ ឡោ សុ​ជាតិ អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​លំនៅ​ផ្ទះ​លេខ​២២២ ផ្លូវ​៥៨ សង្កាត់​​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ការ​នាំ​ខ្លួន​បុរស​ខាងលើ​ឡើង​តុលាការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស វិវឌ្ឍន៍ ភេទ​ស្រី…

ចែវទូករាយមង ឃើញវ៉ាលីនៅច្រាំងទន្លេ ថ្ងៃដំបូងបង្ហើបមើលដូចស្បែ.កកង្កែប ៣ថ្ងៃទៅមើលម្តងទៀត ផ្អើលយ៉ាងរន្ធ.ត់

ខេត្តកណ្ដាល ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជា​អ្នកនេសាទ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ប្រទះ​ឃើញ​សាកស.ពមនុស្ស​ម្នាក់​​ច្រក​ក្នុង​វ៉ា​លី នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​សាកស.ព​នោះ​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណនោះ​ទេ​ ប៉ុន្តែ​​ជាបុរស​ ហើយ​សង្ស័យ​ជា​ជនជាតិ​ចិន ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ប៊​ន ច​ន្ទ័​ណា​វី ភេទ​ស្រី អាយុ​៣៣ ឆ្នាំ និង​ប្តី​ឈ្មោះ ចាន់ មក​រា ហៅ ឌាំ​ង មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ពាម​ល្វែ​ក…

You missed