នគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការធ្វើសកម្មភាពលួចសម្ភារៈក្នុងចំការ

ស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធនឹងករណីលួចសម្ភារៈនៅក្នុងចំការមួយកន្លែង។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡន វណ្ណា ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ក្រោយពីទទួលបានព័ត៍មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវនៅចំណុចផ្ទះចម្ការរបស់ជនរងគ្រោះស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អី ថៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ…

អាជ្ញាធរប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ផ្សារក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។ ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ…

អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន.៣០៧. គ្រួសារ នៅក្នុងស្រុក សៀមបូក ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ÷ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៣០៧…

បុរាណវិទូកម្ពុជាពើបប្រទៈនឹងផូស៊ីលសត្វដ៏ធំ សង្ស័យជាឆ្អឹងសត្វដាយណូស័រ

កោះកុង៖ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង ដែលបានរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម ដែលមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថា នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូង ដែលរកឃើញនៅប្រទេសកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះទឹកសមុទ្រច្រោះរាល់ថ្ងៃ។ហើយបើតាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះ មានអាយុកាលក្នុងស័កទី២…

មិនខុសផងក៏ផាកដែរ! ដកបញ្ឈរជើងប៉ូលីសចរាចរណ៍៤នាក់ និងទម្លាក់ស័ក្តិមួយកម្រិត

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក…

ក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធវិស័យ បរិស្ថាន និងធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់ អង្គភាពពាក់ព័ន្ធ មាន រយៈពេល២ថ្ងៃ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្ត តំណាងកលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត លោក ចាយ សាមិត្ត រដ្ឋលេខាធិការ…

ស្លាប់ទាំងឪពុកទាំងកូន ខណៈចុះក្នុងអណ្តូងតាមរកវត្ថុម្យ៉ាង

ព្រៃវែង៖ យ៉ាងណោចណាស់ មនុស្សនាក់បានស្លាប់ ក្នុងនោះម្នាក់ជាឪពុក និងម្នាក់ទៀតជាកូន ទាំងពីរនាក់ឪពុកកូន បានព្យាយាមចុះក្នុងអណ្តូងទឹក ដើម្បីតាមយករបស់ដែលបានធ្លាក់ តែជាងអកុសល បែរជាថប់ខ្យល់ស្លាប់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់មាន ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ…

កិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ញ៉ែម សារី អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ។ កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន ការពិនិត្យ…

ដុតចោលហ្មងទៅឆាប់ចប់! ឧបករណ៍កែច្នៃចាប់និងបរបាញ់សត្វព្រៃរាប់ពាន់ត្រូវបានកម្ទេចចោល

ស្ទឹងត្រែង៖ ឧបករណ៍កែច្នៃបម្រើឲ្យការចាប់ និងបរបាញ់សត្វព្រៃមួយចំនួនធំ ត្រូវមន្ត្រីជំនាញធ្វើពិធីដុតកម្ទេចចោល បន្ទាប់ពីរឹបអូសបានពីជនល្មើស។ ពិធីដុតសម្ភារៈល្មើសនេះបានធ្វើឡើងនាពេលថ្មីៗកន្លងទៅ នៅទីតាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព…

សមត្ថកិច្ចខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃា.តក.ម្ម ដា.ក់ខ្នោះ វា.យសម្លា.ប់ប្លន់យកម៉ូតូនោះបានហើយ.!

ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តស្ទឹងត្រែងប្រើរយៈពេលជិត១០ថ្ងៃ ក្នុងការបំបែកសំណុំរឿងឃា.តក.ម្ម ដា.ក់ខ្នោះ វា.យសម្លា.ប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ។ ក្នុងនោះជនដៃដល់មានគ្នា២នាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ហើយសមត្ថកិច្ចបាននាំពួកគេឲ្យធ្វើត្រាប់នៅកន្លែងកើតហេតុ។ ជនដៃដល់ទាំង២នាក់មាន៖ ទី១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ…

You missed