ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ក្រុងស្រុក នាំយកសម្ភារៈបរិក្ខា និងបច្ច័យប្រគល់ជូនសាខា កាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷ ដើម្បី ចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ នៅនារសៀលថ្ងៃ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ .ព្រះសង្ឃនាទោ សុខា សុចាន់ ព្រះមេគណ ខេត្តស្តីទី បាន ដឹកនាំ ព្រះ មន្ត្រី សង្ឃ តាម បណ្តា…

សិស្សសាលាខេត្តស្ទឹងត្រែងជួបរឿងព្រឺក្បាល!ចេះតែស្រែករវើរវាយថា៖ «ខ្មោចមកយកៗ»ម្នាក់ៗមានអាការទុនដៃទន់ជើង

ខេត្តស្ទឹងត្រែង៖ សិស្សសាលានៃអនុវិទ្យាល័យសេសានប្រមាណ១០នាក់មានអាការទន់ដៃទន់ជើងជាបន្តគ្នា ដោយពួកគេបានរវើរវាយស្រែកយំ ដោយប្រើពាក្យចម្លែកៗមិនដឹងពីមូលហេតុ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកគ្រូ អ្នកគ្រូបានបញ្ជូនពួកគេទាំងយប់ទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងសិស្សមួយចំនួនទៀតក៏បានយកទៅវត្តដើម្បីឲ្យព្រះសង្ឃជួយប្រោសព្រំបណ្ដេញឧបទ្រពចង្រៃតាមជំនឿបែបបុរាណ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចនោះសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗ ស្រាប់តែសិស្សខ្លះបានដួលសន្លប់ និងខ្លះទៀតទន់ដៃទន់ជើងរវើរវាយយំស្រែកថា មានខ្មោចមកយក។ ប្រភពបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនពួកគេទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាម ជាតិស្ករនិងដាក់អុកស៊ីហ្សែន ឃើញថាបន្តិចមកសិស្សទាំងនោះមានសភាពធម្មតា តែជនរងគ្រោះចេះតែនៅបន្តស្រែកថា ខ្មោចមកយកហើយ…ខ្មោចមកយកហើយ។ បច្ចុប្បន្ន…

ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ ម៉ែត្រ ដែលជាអំណោយរបស់រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស ស្ទឹងត្រែង÷ នាព្រឹកទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBSTប្រវែង ១០.៩០០ ម៉ែត្រ ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា…

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ

ស្ទឹងត្រែង÷ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នឹងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ…

មេឈ្មួញជនជាតិវៀតណាម្នាក់រកស៊ីជំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ(ហៅយាយម៉ាយ)ត្រូវបានចាប់ខ្លួន..!

ខេត្តឧត្តមានជ័យ៖ មេឈ្មួញជនជាតិវៀតណាម្នាក់រកស៊ីជុំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ(ហៅយាយម៉ាយ)ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងក្នុងជំនួញរកស៊ីបទល្មើសឈើឆ្លងដែន។ ការចាប់ខ្លួនមេឈ្មួញខាងលើដោយឈ្មួញយកឈើប្រភេទនាងនួននិងឈើក្រញ៉ូងមកលាក់ទុកនៅផះដីចំការរបស់លោកថោងជួនស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ ការចុះការបង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យដោយមានក្រោមការចង្អុលបង្ហាញពីលោកប៉េងម៉េងគ័ងព្រះរាជអាជ្ញារងខេត្តឧត្តរមានជ័យ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកាលពីថ្ងៃ១ខែកញ្ញាថ្មីៗឆ្នាំ២០២១នេះមេឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កបបានឈើនាងនួននិងក្រញ៉ូងជិតបីតោនរថយន្តចំនួនពីគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។ ជុំវិញករណីខាងលើ លោកភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អោយក្រុមការងារយើងដឹងតាមទូរស័នៅថ្ងៃទី៣ខែកញ្ញឆ្នាំ២០២២នេះថាឈើនិងវត្ថុតាងខាលើបានយកទៅរក្សាទុកនៅមន្ទីរបរិដ្ដានខេត្តឧត្តរមានជ័យ រីឯមនុស្សកំពុងកសាងសុំនុំរឿងទៅតុលាការ។បើយោងតាមសមត្ថកិច្ចនៅកន្លែងហេតុការណ៍បានលួចបង្ហើបថាឈើនៅពេលធ្វើការបង្រ្កាបប្រហែលជិតបីតោនតែលោក ភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់ថាឈើទាំងអស់មានជាងមួយតោនតែប៉ុណ្ណោះ៕

អាជ្ញាធរក្រុងបាត់ដំបង់ចុះកាត់បែកឈើដុះលយមកលើផ្លូវដែលបង្កការរំខានដល់ពលរដ្ឋ

រដ្ឋបាលក្រុងបាត់ដំបងកាត់មែកដើមគគីរអាយុកាល១០០ឆ្នាំ ដែលពុក ងាប់ និងគងមកលើផ្លូវក្នុងក្រុងបាត់ដំបងបង្កការរំខានដល់ការរស់នៅប្រជាពលរដ្ឋ។ មន្ត្រីជំនាញពាក់ព័ន្ធបានចុះធ្វើការងារនេះចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ៣ ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងចេញ នាថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ ។ អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឲ្យដឹងថា អាជ្ញាធរក្រុង មន្ទីរជំនាញកសិកម្មរ សាធារការ និងដឹកជញ្ជូន រួមនឹងអគ្គីសនីខេត្ត បានសហការគ្នាចុះកាត់មែកដើមគគីរដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រពលរដ្ឋ។ លោកបញ្ជាក់ថា ការកាត់មែកដើមគគីរនេះ គឺកាត់តែមែកណាដែលងាប់ មែកពុក…

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២

នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលា នគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់។ មុនការចាប់ផ្ដើមនៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគេចោល សម្ដេចផ្ទេរហាប បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ…

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច( ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក

ស្ទឹងត្រែង÷នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើករណីចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.ក) ។ មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ…

អាណោចអាធ័ម! ម្នាក់ត្រូវទឹកកួចស្លាប់ ម្នាក់ហែលឡើងគោករួច, ជិះក្បូនឆ្លងស្ទឹងដាច់ខ្សែ

មនុស្សពីរនាក់បានធ្លាក់ចូលទឹកដែលកំពុងឡើង និងហូរខ្លាំង ខណៈពួកគេព្យាយាជិះក្បូន និងតោងខ្សែពួរដើម្បីឆ្លងស្ទឹងតាតោក ក៏បណ្តាលឲ្យដាច់ខ្សែ។ កំលាំងទឹកបានកួចមនុស្សម្នាក់ចូលទៅបាត់ រីឯម្នាក់ទៀតហែលរួច។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ មន្រ្តីរដ្ឋបាលឃុំតាតោកបានប្រាក់ឲ្យដឹងថា មានពលរដ្ឋ២នាក់បានជិះក្បូនឆ្លងស្ទឹងតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ស្របពេលកំពុងឆ្លង ក្បូនបានដាច់ខ្សែ បណ្តាលឲ្យពលរដ្ឋម្នាក់បានហែលឡើងគោករួច រីឯម្នាក់ទៀតឈ្មោះ វុទ្ធ សាវង់ (វុធ វង់) ភេទប្រុស អាយុ ២១…

សិប្បកម្មធំៗក្នុងឃុំព្រះរំកិលសង្ស័យគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ

ស្ទឹងត្រែង៖ក្រោយពីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបិទមិនឲ្យមានរោងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាតនៅក្បែរតំបន់ព្រៃអភិរក្សការពារព្រៃធម្មជាតិរ៊កាលពីឆ្នាំ២០២១ មកដល់ខែសីហាឆ្នាំ២០២២ រោងសិប្បកម្មស្ទើទូទាំងខេត្តដូចជា ភូមិក្រឡាពាស ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ បានដំណើរការឡើងវិញព្រោងព្រាត។ ប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មនៅទូទាំងឃុំព្រះកិលស្រុកបុរីអូរស្វាយសែនជ័យ អ្នកភូមិនរណាក៏ស្គាល់ដែរ អ្នកភូមិបានប្រាប់ឲ្យដឹងទៀតថា មានការដឹក ជញ្ជូនឈើលាក់បាំងភ្នែកសហគមន៍ និងមន្ត្រីបរិស្ថាន ហើយដឹកតាមផ្លូវទឹក និងផ្លូវគោក ដោយប្រើមធ្យោបាយផ្សេងៗយកទៅចែកចាយនៅតាមសិប្បកម្មធំៗក្នុងឃុំព្រះរំកិលដើម្បីកែច្នៃ ជាគ្រឿងសង្ហារឹមពាក់កណ្ដាលសម្រេច លាក់ទុកតាមផ្ទះប្រជាពលរដ្ឋរួចបន្តដឹកចេញទៅក្រៅខេត្ត។ ឈើដែលបានកែច្នៃរួចហើយនោះភាគច្រើនគឺជាគ្រោងទ្វាបង្អួច។ ប្រជាពលរដ្ឋបានឲ្យដឹងថា ថៅកែសិប្បកម្មធំៗក្នុងឃុំព្រះរំកិលភាគច្រើនគឺជាអ្នកចំណាក ស្រុកមករកស៊ីមិនមែនប្រជាពលរដ្ឋនៅក្នុងឃុំព្រះរំកិលឡើយ។ អ្នកភូមិគឺជាអ្នកចូលព្រៃកាត់ ឈើយកមកលក់ឲ្យថៅកែសិប្បកម្ម។ សូមរំលឹកថា កាលពីចុងឆ្នាំ២០២១សមត្ថកិច្ចចម្រុះអាជ្ញាធរនៅមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ បានចុះធ្វើការបញ្ឈប់ ទីតាំងរោងម៉ាស៊ីនរោងសន្និធិសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្បែរតំបន់ការពារព្រៃធម្មជាតិរាប់សិបកន្លែង…

You missed