ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ករណីបង្ក្រាបល្បែងភ្នាល់ជល់មាន់តាមអនឡាញបណ្ដាលឱ្យស្លាប់បុរសម្នាក់

(ភ្នំពេញ)៖ យ៉ាងហោចណាស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេតលើករណីបង្រ្កាបល្បែងស៊ីសងជល់មាន់តាមអនឡាញបណ្ដាលឱ្យមានបុរសម្នាក់ស្លាប់។ នេះបើតាមទំព័រហ្វេសប៊ុក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ព្រមទាំងបានចែករំលែកនូវលិខិតស្តីពីសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសជុំវិញរឿងនេះជាសាធារណៈផងដែរ។ នៅក្នុងខ្លឹមសារនោះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំដែលចាប់ខ្លួនទាំង០២រូបនោះ រួមមាន៖ ១៖ ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២៖ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។…

ចោរលួចរថយន្តហាយឡិនឌ័រដឹកឈើពីក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀង

ព្រះវិហារ ៖កាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០២២មានករណីបាត់ រថយន្ត highlanderមួយគ្រឿងដឹកឈើក្រោយពីបង្ក្រាបកាលពីមួយថ្ងៃមុន។ សូមរំលឹកថាកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នៅចំនុច ភូមិពោធិ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលរួមជំនាញរដ្ឋបាលព្រៃឈើស្រុករវៀងបង្រ្កាបបានរថយន្ត ម៉ាកហាយលែនឌ័រពណ៍សរ១គ្រឿង។ក្រោយពីបង្ក្រាបរថយន្តដឹកឈើនោះក៏ត្រូវបានធ្វើកំណត់ហេតុបញ្ជូនយកទៅរក្សាទុកទាំងរថយន្តនិងឈើនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃរថយន្តនោះបាត់ដោយពុំដឹងមូលហេតុ។អ្នកដែលទទួលខុសត្រូវរឿងរថយន្តដឹកឈើខាងលើនេះឈ្មោះ យឹម វាសនាជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ។ លោក ជ័យ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានឱ្យអ្នកកាសែតដឹងថា លោកមិនបាននៅកន្លែងទេដោយជាប់រវល់នៅឯស្រុកទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង ។…

ឯកឧត្តម វង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Maryam Salim (នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា) និង លោកស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគណៈប្រតិភូ អមដំណើរឯកឧត្តមរដ្ឋមន្រ្តី និងមានការចូលរួម ពីសិស្សានុសិស្ស យុវជនកាយរិទ្ទ…

ទឹកជំនន់ហកឡើងយ៉ាងគំហុកបង្កឲ្យស្ពានមួយកន្លែងក្នុងស្រុកកោះញែកច្រោះដាច់

មណ្ឌលគិរី៖ ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ផ្គួមផ្សំនឹងការបើកទ្វារទឹកវារីអគ្គិសនីនៅប្រទេសវៀតណាមបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្លាំង ធ្វើឲ្យស្ពានប៉ាឡេមួយកន្លែងឆ្លងទៅភូមិជាមាត ឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានទឹកហូរច្រោះដាច់។ ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនេះអាជ្ញាធរ ស្រុកកោះញែក កំពុងត្រៀមទូក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅមូលដ្ឋាននោះជាបណ្តោះអាសន្ន ខណៈក្បាលស្ពានត្រូវបានបាក់ស្រុតពុំអាចធ្វើចរាចរណ៍បានឡើយ។ ចំណែកទឹកហក់ឡើងដល់កម្រិតប្រកាសអាសន្តផងដែរ។ លោកអភិបាលស្រុកកោះញែកបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅទន្លេរស្រែកហកឡើង ជិតដល់ចំណុចប្រកាសអាសន្នហើយ ដោយស្ថានភាពទឹកឡើងដល់ជាង០៧ម៉ែត្រហើយនៅព្រឹកនេះ។ ស្ថានភាពទឹកហកឡើងយ៉ាងគំហុកបែបនេះបណ្ដាលមកពីទ្វារទឹករបស់វារីអគ្គិសនីរបស់ប្រទេសវៀតណាម ត្រូវបានគេបើក គួបផ្សំនិងភ្លៀងធ្លាក់ស្ទួនជាប់ជាច្រើនថ្ងៃទៀត ទើបបង្កឱ្យទឹកទន្លេរស្រែពកហកឡើងគួរឱ្យបារម្ភ៕

ប្រើពេល២ថ្ងៃដើម្បីរុករកតៃកុងរថយន្តដឹកហ្គាសដែលក្រឡាប់សង្កត់ផ្ទះនៅមណ្ឌលគិរី(វីដេអូខាងក្នុង)

មណ្ឌលគិរី៖ រយៈពេល២ថ្ងៃទៅហើយ ដែលសមត្ថកិច្ចនៃខេត្តមណ្ឌលគិរីស្វះស្វែងជួយរុះរើគំនរបាក់បែក និងប្រើប្រាស់រថយន្តស្ទួចចំនួន២គ្រឿងដើម្បីស្ទួចរថយន្តដឹកសុីទែនហ្គាសដែលផ្ទុកហ្គាសពេញណែន រហូតអាចស្វែករកតៃកុងឃើញ តែអកុសល្យ រូបគេបានស្លាប់ក្នុងកាប៊ីនរថយន្តទៅហើយ។ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណតៃកុងនោះថា មានឈ្មោះសឿង សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។សមត្ថកិច្ចក៏កំពុងទាក់ទងក្រុមគ្រួសារនៃសពអោយមកទទួលទៅធ្វើបុណ្យហើយដែរ។ គួររំលឹកថាមនុស្សប្រុសស្រីចំនួន ០៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿងរបស់ក្រុមហ៊ុនតារាសុីធី បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី…

អាជ្ញាធរខេត្តមណ្ឌលគិរីស្នើអាណាព្យាបាលនាំកូនតូចៗមកចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩

មណ្ឌលគិរី៖ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ជំរុញដល់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បន្តសហការគ្នាផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ ដើម្បីការពារសុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានប្រសាសន៍ទៀតថា ក្រៅពីការងារជម្រុញប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ មន្ត្រីមូលដ្ឋានក៏ត្រូវបន្តខិតខំផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ និងការផ្តល់សេវាផ្សេងៗទៀតដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ ឯកឧត្ដម ម៉ែន…

សមត្ថកិច្ចខេត្តក្រចេះបង្ក្រាបរថយន្តដឹកឈើមកពីខេត្តមណ្ឌលគិរីមួយគ្រឿង

ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះស្ទាក់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើមកពីមណ្ឌលគិរី។ ការបង្ក្រាបរថយន្តល្មើសនេះធ្វើឡើងនៅចំណុចគីឡូលេខ៧៩ ឃុំស្រែចារ ស្រុកស្នួលខេត្ត ក្រចេះ នៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្ទាក់បង្រ្កាបរថយន្តខាងលើនេះ កម្លាំងចម្រុះបាននាំយកវត្ថុតាងរថយន្តនិងឈើទៅរក្សាទុកនៅជំនាញរដ្ឋបាលព្រៃឈើស្នួលស្រុកស្នួលខេត្តក្រចេះ ដើម្បីបន្តតាមនីតិវិធី។ ថ្ងៃដដែលនេះគេនៅមិនទាន់វាស់វែងចំនួនឈើនោះនៅឡើយ៕

ព្រះបរមរាជវាំងនឹងកែលម្អស្តូបអនុស្សាវរីយ៍អតីតស្នាព្រះហស្ថព្រះមហាក្សត្រនៅជាប់ព្រំដែនឡាវ

ស្ទឹងត្រែង៖ ក្រសួងព្រះបរមរាជវាំងនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលស្តូបអនុស្សាវរីយ៍ អតីតស្នាព្រះហស្ថព្រះមហាក្សត្រដើម្បីកែលំអរឱ្យមានសោ ភ័ណភាព និងរៀបចំឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទៅទស្សនានៅស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ក្រុមការងារចុះទៅនោះរួមមានឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្តម ឈា ហ៊ន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ក្រុមការងារក៏បានអញ្ជើញពិនិត្យមើលទីតាំងសាលារៀន មណ្ឌលសុខភាព និងស្តូបស្នាព្រះហស្ថ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ…

អាវុធហត្ថបង្ក្រាបសិប្បកម្មឈើទ្រង់ទ្រាយធំមួយកន្លែងក្នុងស្រុកសំបូរ

ក្រចេះ៖ កងកម្លាំងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មកែឆ្នៃឈើទ្រង់ទ្រាយធំមួយកន្លែងគ្មានច្បាប់អនុញ្ញាតស្ថិតនៅភូមិរលួសឃុំរលួសសែនជ័យស្រុកសំបូរខេត្តក្រចេះកាលថ្ងៃទី ២៦ខែកក្កដា២០២២ ដោយរឹបអូសបានឈើ និងឧបករណ៍កែឆ្នៃឈើមួយចំនួនធំ។ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៨កក្កដាថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយសហការគ្នារវាងកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកសំបូរ-ស្រុកចិត្របូរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាម្ចាស់ទីតាំងបើកសិប្បកម្មឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅរស់នៅ ភូមិឃុំខាងលើ។ នៅពេលចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជាតាបឈូសចំនួន ១គ្រឿង, ម៉ាស៊ីនម៉ាសូត ២៥សេសចំនួន ១គ្រឿង,…

អភិបាលរងស្រុកស្នួលម្នាក់បើករថយន្តរ៉េចង្កូតធ្លាក់ប្រឡាយទឹកស្លាប់

ខេត្តក្រចេះ៖ អភិបាលរងស្រុកស្នួលម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយរថយន្តធ្លាក់ពីលើផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយទឹក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង៣០នាទី ទាបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨ ស្ថិតនៅក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនោះ មានឈ្មោះ នូ សុផល អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអភិបាលរងស្រុកស្នួល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ…

You missed