ភ្លៀងច្រើនថ្ងៃទឹកកំពុងជន់លិចផ្ទះពលរដ្ឋនៅស្រុកកែវសីមា (មានវីដេអូ)
មណ្ឌលគិរី៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណ៣ថ្ងៃនៅខេត្តមណ្ឌលគិរី បានធ្វើឲ្យតំបន់មួយចំនួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែមិនទាន់បង្កឲ្យមានផលលំបាក់ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឡើយ ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកែវសីមាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ កក្កដា ២០២២ ជំនន់ទឹកភ្លៀងបានជន់ឡើងពីដងអូរ លិចចូលក្រោមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយគិតរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀងមិនទាន់មានសភាពជន់ឡើងបន្តទៀតទេ ។ លោក ចាន់ រតនា មន្ត្រីលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានកើនឡើងនៅអំឡុងម៉ោង៧ព្រឹក ថ្ងៃទី១២ កក្កដានេះ…
ភ្នំដោះក្រមុំនឹងប្រែខ្លួនជាតំបន់ទេសចរណ៍ដ៏សម្បូរបែប រំលេចនូវវប្បធម៌ជនជាតិដើមភាគតិចទាំង១០នៅមណ្ឌលគីរី
មណ្ឌលគិរី៖ ផ្ទៃដីតំបន់វប្បធម៌ភ្នំដោះក្រមុំ ជាតំបន់អភិរក្សមួយមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីជិត១០០ហិកតា នៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកន្លងមកត្រូវបានក្រុមឆ្លៀតឱកាសរំលោភយកផ្នែកខ្លះនៃតំបន់នេះ ពេលនេះកំពុងត្រូវបានដោះស្រាយផលប៉ះពាល់ស្ទើរទាំងស្រុងហើយ នៅសល់ផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ ដោះស្រាយមិនទាន់ចប់ ។ នេះបើតាមប្រសាសន៍ លោក សី ទូច ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក សី ទូច បានឲ្យដឹងថា បច្ចុប្បន្ននេះផលប៉ះពាល់នៅតំបន់ភ្នំដោះក្រមុំបាននិងកំពុងដោះស្រាយចប់រួចរាល់ជាមួយភាគីពាក់ព័ន្ធប្រមាណ៩០%រួចហើយ ដោយនៅរងចាំតែការផ្ទេរផ្ទៃដីប្រមាណ២ហិកតា ពីសំណាក់ក្រុមហ៊ុនគីមិច មកឲ្យគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តវិញ ដើម្បីឲ្យរដ្ឋបាលថ្នាក់ខេត្តអាចធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលកំណត់យកបរិវេណផ្ទៃដីតំបន់ភ្នំដោះក្រមុំទាំងមូល ដែលនៅសល់រង្វង់៩០ហិកតា ។…
បង្គោលព្រំដែនកម្ពុជា-វៀតណាមមួយដើមនៅស្រុកកែវសីមាប្រឈមការបាក់ស្រុត, អាជ្ញាធរចុះពិនិត្យនិងរកវិធីទប់ស្កាត់
ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ភ្លាមៗក្រោយទទួលព័ត៌មានបែបនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលស្រុកកែវសីមា បានដឹកនាំមន្ត្រីក្រោមបង្គាប់ចុះត្រួតពិនិត្យដើម្បីរកវិធីទប់ស្កាត់។ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានប្រាប់អ្នកយកព័ត៌មានថា ក្រោយទទួលព័ត៌មាននេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាយើង ដែលនឹងជិតដល់បង្គោលព្រំដែនដែលបានបោះរួច។លោកថា បច្ចុប្បន្នលោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តក្នុងករណីនេះរួចរាល់។ ហើយជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ…
ខំហែលទឹកទន្លេគេចពីការចាប់ខ្លួន បន្ទាប់ពីកាប់ប្អូនថ្លៃស្រីមួយពូថៅ ចុងក្រោយចាប់បានដដែល
ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលរួមនិងប្រជាការពារ ចាប់ខ្លួនខណៈកំពុងព្យាយាមហែលទឹកទន្លេដើម្បីរំដោះខ្លួនពីការចាប់របស់សមត្ថកិច្ច ក្រោយប្រព្រឹត្តសកម្មភាពកាប់ទៅលើ ប្អូនថ្លៃស្រី បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១១ កក្កដា ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះទីង ស្រីម៉ៅ ភេទស្រី អាយុ២៧ ត្រូវបានបុរសជាជនដៃដល់កាប់មួយពូថៅពីក្រោយបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចខាងក្រោយផ្ទះរបស់ពួកគេ ស្ថិតនៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ថា លីនណាន ភេទប្រុស…
ចាប់ខ្លួនអ្នកសារព័ត៌មាននិងមន្ត្រីសាធារណការម្នាក់ រឹបអូសរថយន្ត០១គ្រឿង បញ្ជូនទៅតុលាការ
រតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរីនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនអ្នកកាសែតម្នាក់និងមន្ត្រីសាធារណៈការនិងដឹកជញ្ជូនម្នាក់ទៅតុលាការ ពាក់ព័ន្ធការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។ សូមរំឮកថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សាខាគយនិងរដ្ឋាករសហការជាមួយកងរាជអាវុធហត្ថទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ពេលឈប់នៅផ្សារទំនើបស៊ីត្រា បើកបរដោយអ្នកកាសែតម្នាក់។ បន្ទាប់ពីឃាត់ខ្លួនអ្នកសារព័ត៌មានបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ឈានដល់ឃាត់ខ្លួនមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តម្នាក់ទៀត ពាក់ព័ន្ធប្រើប្រាស់ឯកសារសាធារណៈក្លែង។…
អាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង
មណ្ឌលគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនោះដឹកនាំដោយ លោក វីរៈសេនីយ៍ត្រី សាក់ សុគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ កោះកុង 2A0903។ នៅក្នុងរថយន្តនោះមានដឹកឈើទ្វា៣០សន្លឹកនិងគ្រោងទ្វារ៥០ដើម(ប្រភេទឈើ សុក្រំ) បង្ក្រាបបាននៅ ភូមិ ត្រពាំងផ្អេរ ឃុំ ស្រែខ្ទុម ស្រុក…
លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបាញ់សម្លាប់អំឡុងពេលយុទ្ធនាការបោះឆ្នោត
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលជាមេដឹកនាំកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនបានទទួលមរណភាពកាលពីថ្ងៃសុក្រប៉ុន្មានម៉ោង បន្ទាប់ពីគាត់ត្រូវបានគេបាញ់នៅពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពិភពលោក ដែលអំពើហិង្សានយោបាយកម្រមានណាស់ ហើយការប្រើប្រាស់កាំភ្លើងត្រូវបានរឹតបន្តឹង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា បុរសម្នាក់បានបើកការបាញ់ប្រហារទៅលើលោក Abe អាយុ 67 ឆ្នាំពីខាងក្រោយដោយកាំភ្លើងកែឆ្នៃ ដែលទំនងជាផលិតនៅផ្ទះ ខណៈដែលគាត់កំពុងធ្វើអត្ថាធិប្បាយនៅក្នុងទីក្រុង Nara ភាគខាងលិច។ (មានវីដេអូនៅខាងក្រោម) ប្រភពពីមន្ទីរពេទ្យដែលព្យាយាមជួយសង្គ្រោះបានរាយការណ៍ថា គាត់បានស្លាប់នៅម៉ោង៥ និង០៣នាទីល្ងាច ប្រហែលប្រាំម៉ោងកន្លះបន្ទាប់ពីគាត់ត្រូវបានគេបាញ់។ វេជ្ជបណ្ឌិតម្នាក់បាននិយាយថា លោក Abe បានហូរឈាមរហូតដល់ស្លាប់ ដោយសាររបួសជ្រៅចំនួនពីរកន្លែង ដែលមួយនៅផ្នែកខាងស្តាំនៃករបស់គាត់។…
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ”នៅខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិ ឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៦…
អាជ្ញាធរខេត្តស្ទឹងត្រែងព្រមានចាត់វិធានការចំពោះជនណាកាប់ទន្ទ្រានដីព្រៃក្រោមលេសយកដីធ្វើកសិកម្ម តែការពិតយកដីលក់
ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងព្រមាននឹងចាត់វិធានការ ដោយពុំមានការលើកលែង ចំពោះជនខិលខូច ដែលកាប់ទន្ទ្រានដីព្រៃ ក្រោមលេសយកដីធ្វើកសិកម្ម តែការពិតយកដីលក់។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទីតាំងរមណីយដ្ឋានទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លៃងថា អាជ្ញាធរតែងតែអត់ឱន…
មណ្ឌលគិរីនឹងប្រែខ្លួនជាតំបន់ទេសចរណ៍លំដាប់អន្តរជាតិទៅតាមផែនការមេអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល
មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលបានកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងសម្រេចឲ្យបាននូវគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការនាំចេញទៀតផង ។ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី…