រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកសំបូរកំពុងធ្វើសកម្មភាពយ៉ាងស្ងាប់ស្ងាត់
KK|ក្រចេះ៖ រោងសិប្បកម្មកែច្នៃឈើនៅភូមិរលួស ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ កំពុងតែដំណើរការយ៉ាងសកម្មក្នុងការកែច្នៃឈើអត់ច្បាប់ ដោយមិនមានការត្រួតពិនិត្យ និងទប់ស្កាត់ ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តនោះឡើយ។ នេះបើយោងតាមពលរដ្ឋរស់នៅក្នុងតំបន់នោះបង្ហើបប្រាប់ឲ្យភ្នាក់ងារកោះខ្មែរបានដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ។ ប្រភពដែលជឿទុកចិត្តបានខាងលើនេះបានឲ្យដឹងថា ឈើដែលគេដឹកចូលរោងសិប្បកម្មទាំងនោះ គឺភាគច្រើនក្រុមឈ្មួញដឹកចេញពីតំបន់ដែនជម្រកភ្នំព្រិច នៃខេត្តមណ្ឌលគិរី ដើម្បីយកមកដាក់នៅក្នុងរោងសិប្បកម្មនីមួយៗ សម្រាប់ប្រើប្រាស់កែច្នៃជា ទ្វារ បង្អួច គ្រែរ តុ ទូ រួចដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗតាមរថយន្តសាំយ៉ុងរាល់ថ្ងៃ។ ប្រភពបន្តថា រោងសិប្បកម្មនៅតំបន់នោះមានចំនួន៦កន្លែងធំៗ ក្នុងនោះមានរោងសិប្បកម្ម១កន្លែងមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៍ប៉ុន្តែការទិញឈើអត់ច្បាប់នាំចូលរោងសិប្បកម្មរាល់ថ្ងៃ មិនមានកាត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់នោះឡើយ។ ប្រជាពលរដ្ឋនៅភូមិរលួសក៏បានបញ្ជាក់ឱ្យដឹងថា…
ឮពេទ្រប្រាប់ថា មានជំងឺគ្រោះក្នុងតម្រងនោម សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ
KK|ស្ទឹងត្រែង៖ ផ្អើលអស់អ្នកដំណើរចោមរោមមើលករណីបុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គចូលទៅក្នុងទឹកទន្លេបាត់ស្រមោលសូន្យឈឹង ដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្គានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា បុរសគិតខ្លីដែលបញ្ចាប់ជីវិតដោយលោតទឹកពីលើស្ពានខាងលើនេះ មានឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើតាមសម្តីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុននឹងប្តីរបស់ខ្លួនបានលោតពីលើស្ពាន ពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែង។ កំលុងពិនិត្យពេទ្យបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺគ្រោះក្នុងតម្រងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល៨០ម៉ឺនរៀល។…
ជិះទូកសុខៗត្រីបាឡែនចង់ប៉ុនទូក លោតចេញមកផ្លោតបុកទូក មនុស្ស៤នាក់ប៉ើងដូចសំឡី (មានវីដេអូ)
kk|បរទេស៖ អ្នកទេសចរណ៍មួយក្រុម បានធ្វើដំណើរកម្សាន្តតាមទូក ដើម្បីទស្សនាត្រីបាឡែន នៅចុងសប្តាហ៍។ ខណៈកំពុងជក់ជិតនឹងទេសភាពលំហរផ្ទៃសមុទ្រ រំពេចនោះមានហេតុកាណ៍ចម្លែកកើតឡើងក្បែរទូក ចម្ងាយប្រមាណពី១០ទៅ២០ម៉ែត្រ ដោយឃើញទឹកបែកពពុះស្គុលផុសឡើង។ ក្រោយកើតបែបនេះបានតែបន្តិច ស្រាប់តែលេចចេញត្រីបាឡែនយក្សទំហំចង់ប៉ុនទូក លោតផុសចេញពីទឹកធ្លាក់មកលើទូកធ្វើឲ្យទូកក្រឡាប់ ប៉ើងអ្នកដំណើរនៅលើទូក៥នាក់ធ្លាក់ទឹក និងត្រូវបានដឹកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឈូងសមុទ្រកាលីហ្វ័រញ៉ា ភាគខាងជើងម៉ិកស៊ិក នៃតំបន់Sinaloa ក្រុង Ahome សហរដ្ឋអាមេរិក។ អ្នកទស្សនាម្នាក់បានថតវីដេអូ ដែលបានបង្ហាញឲ្យឃើញនូវទូកតូចមួយ ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រកាលីហ្វ័រញ៉ា ស្របពេលនៅពេលដែលថនិកសត្វ ដែលគេស្គាល់ដោយអាជ្ញាធរក្នុងតំបន់Sinaloa ថាជា…
សម្បើបដៃណាស់! រថយន្តដឹកឈើបើកបុកទម្លុះបារ៉ាស់ព្រំដែន បុកទាំងរថយន្តសមត្ថកិច្ច ចាប់ជាប់មួយ មួយគ្រឿងទៀតរត់រួច
(ខេត្តក្រចេះ)៖ រថយន្តសាំងយ៉ុងកែច្នៃដឹកឈើល្មើសច្បាប់ពេញៗព្រៀបពីរគ្រឿង ក្នុងនោះមួយគ្រឿងត្រូវមន្ត្រីការពារព្រៃឈើស្នាក់ចាប់ជាប់ និងមួយគ្រឿងទៀតរត់រួច ខណៈពួកគេមិនបានស្តាប់តាមការហាមឃាត់ ហើយបានព្យាយាមបើកបុកទម្លុះបារ៉ាសព្រំដែនចូលទៅទឹកដីវៀតណាម ត្រែត្រូវមន្ត្រីជំនាញបើករថយន្តពាំងជាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើផ្លូវគ្រួសក្រហម ចូលទៅច្រកព្រំដែនអូរលាវ ហៅច្រករបៀងដេ១ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ បើតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដឹកឈើទាំងពីគ្រឿងខាងលើនេះ មុននឹងមកដល់ប៉ុស្តិ៍ការពារព្រំដែន ពួកគេបានបើករត់គេចពីការតាមចាប់របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើអធិការមេគង្គស្រុកស្នួល ដោយបានបើកសំដៅចូលទៅព្រំដែនវៀតណាម តាមច្រកអូតាលាវ ហៅច្រករបៀងដេ១។ លុះបើករត់មកដល់ច្រករបៀងខាងលើនេះ រថយន្តដឹកឈើមួយគ្រឿងបានបើកឆ្លងប៉ារ៉ាស់ទៅបាត់។ រីឯមួយគ្រឿងទៀត បានបុកប៉ារ៉ាស់របស់មន្ត្រីយោធាព្រំដែន…
សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំ សៀមបូក ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង) ÷នាព្រឹកថ្ងៃ ទទី២៧ ខែ មិថុនា ឆ្នាំ២០២២ នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខា ព្រមទាំង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិ.សៀមបូក…
ជិះម៉ូតូដុបបងប្អូនមករៀនជិតដល់សាលាបែរជួបគ្រោះថ្នាក់ស្លាប់ពីរនាក់របូសធ្ងន់ម្នាក់នៅខេត្តស្ទឹងត្រែង (មានវីដេអូ)
ស្ទឹងត្រែង៖ រថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី និងម៉ូតូសិស្សសាលាមួយគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាញឲ្យសិស្សពីរនាក់បានស្លាប់ភ្លាមនៅទីតាំងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្ររាជធានីភ្នំពេញ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នៅក្បែរវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅទីតាំងកើតហេតុគេឃើញបន្សល់ទុកនៅរថយន្តម៉ាកហ៊ីយ៉ាន់ប្រភេទបែនដឹកដី៥តោនព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3 A 1604 និងម៉ូតូមួយគ្រឿងគាបជាប់នឹងសពជនរងគ្រោះ២នាក់ និងម្នាក់ទៀតជាអ្នកបើកបរម៉ូតូប៉ើងខ្ទាតចេញ (រងរបួសធ្ងន់) ដែលទាំងបីនាក់ជាបងប្អូនបង្កើតនឹងគ្នា។ ជនរងគ្រោះទាំងបីនាក់មាន៖ ទី១-ឈ្មោះ ស៊ី…
ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ចក់យកជីវិតភ្លាមៗ ខណៈមេឃភ្លៀងខ្លាំងយកចបកាយដីទប់ទឹក
មណ្ឌលគិរី៖ ស្ត្រីវ័យជាងម្ភៃឆ្នាំម្នាក់បានបាត់បង់ជីវិតមួយរំពេចដោយសាររន្ទះបាញ់ ខណៈរូបនាងកំពុងជីកដីកាយទប់ទឹកកុំឱ្យទឹកហូរចូលផ្ទះ ពេលមេឃកំពុងភ្លៀងខ្លាំង។ ហេតុការមានរន្ទះបាញ់សម្លាប់មនុស្សម្នាក់នេះ បានកើតឡើងត្រង់ចំណុចភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២៦ ចែមិថុនា ឆ្នាំ២០២២។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ គង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចបន្តថា បើតាមមូលហេតុដែលយោងតាមការបំភ្លឺរបស់ឈ្មោះ បើច ហៃ អាយុ៣០ឆ្នាំជនជាតិខ្មែរ ( ត្រូវជាប្តី) របស់ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោងប្រហែលជា៥ល្ងាច មានភ្លៀងនិងផ្គរន្ទះ។…
លោក នាង ចំរើន មន្ត្រីយោធាស្រុកស្នួល ទទួលបញ្ជារទីញនិងរត់ធ្យូងនាំឆ្លងដែនទៅវៀតណាមតាមច្រកអូរតាលាវ
ក្រចេះ៖ លោក នាង ចំរើន កំពុងប្រើប្រាស់តួនាទីរបស់ជាមន្ត្រីយោធាការពារព្រំដែនទទួលទិញនិងរត់ការធ្យូងផ្តាច់មុខនាំឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹគគគ្រេងនៅតាម ច្រករបៀងប៉ុស្តិ៍អូរតាលាវ ស្ថិត នៅភូមិមានជ័យ ឃុំស្រែចារស្រុកស្នួល ខេត្តក្រចេះ។ មួយរយៈប្រមាណជាមួយសប្តាហ៍នេះគេសង្កេតឃើញរថយន្តដឹកធ្យូងគ្រប់ប្រភេទបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ផ្សេងៗចូលទៅស្រុកស្នួលនិងរួចនាំឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ដែលមានដឹកផ្ទុកលើសពីការស្មាននិងគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្តឲ្យបានត្រឹមត្រូវពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ ។ បើតាមក្រុមអ្នកបើកបររថយន្តដឹកធ្យូងទៅតាមច្រកប៉ុស្តិ៍អូរតាលាវ បានបញ្ជាក់ឱ្យដឹងថា គ្រប់រថយន្តដឹកធ្យូងទាំងអស់ដែលចូលទៅតាមច្រកព្រំដែនបានគឺមានលោក នាង ចំរើន ដែលជាមន្ត្រីយោធាព្រំដែននៅស្រុកស្នួល ជាអ្នកប្រមូលទិញនៅត្រឹមព្រំដែននិងរត់ការនាំចូលទៅវៀតណាមផ្តាច់មុខ គ្មានអ្នកអាចធ្វើបានក្រៅពីទៅតាមរយះលោក ចំរើន ។ ពាក់ព័ន្ធនឹងសកម្មភាពដឹក ជញ្ជូនធ្យូងទៅវៀតណាម ក្រុមការងារបានទំនាក់ទំនងតាមទូរសព្ទ័ទៅលោក នាងចំរើន ដើម្បីបញ្ជាក់ពីបញ្ហានេះតែលោកមិនបានឆ្លើយតបនោះទេដោយគ្រាន់តែចុចទទួលទូរស័ព្ទចោលមិនតប។…
ជំនួយឈើល្មើសច្បាប់ឆ្លងខេត្តត្រូវបានបង្ក្រាប តែរកមុខមេឈ្មួញមកទទួលខុសត្រូវអត់ឃើញ
ស្ទឹងត្រែង៖ ជំនួយឈើប្រណិតល្មើសច្បាប់កំពុងកក្រើកឡើងវិញ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-19ស្ងប់ស្តាត់។ តួយ៉ាង គម្រោងការក្រុមឈ្មួញជួញដូរឈើឆ្លងដែនទៅក្រៅប្រទេសទ្រង់ទ្រាញធំមួយករណី ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញខេត្តស្ទឹងត្រែងបង្ក្រាបបានជោគជ័យ តែយ៉ាងណាដើមឈើធំៗត្រូវកាប់រំលំនិងអារច្រៀកជារាប់រយកំណាត់តូចៗគួរឲ្យអាសូរ។ គំនរឈើទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងរឹបអូសទុកស្ថិតក្រោមការការពាររបស់សមត្ថកិច្ច នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រហូតមកទល់នឹងថ្ងៃទី២៦ ខែឆ្នាំដដែលនេះ។ បើតាមសមត្ថកិច្ចចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ឈើជ្រុងដែលបានបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុង មានមុខកាត់មធ្យម០.៣ម៉ែត្រ…
ឃាត់ខ្លួនបុរសម្នាក់និងរឹបអូសរថយន្តមួយគ្រឿងសង្ស័យពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់
កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅចំណុច ផ្សារផាកណាម ភូមិ កោះពាក្យ ឃុំ កោះពាក្យ ស្រុក វើនសៃ ខេត្តរតនគិរី នៅវេលាម៉ោង ១៥ និង២០ នាទី ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយ ឯកឧត្ដម ងិន ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងនោះជនសង្ស័យមានឈ្មោះ៖…