ទាំងឈើនិងរថយន្តត្រូវបានសមត្ថកិច្ចស្ទាក់បង្ក្រាបបាន ខណៈបម្រុងដឹកឆ្លងទៅវៀតណាម
មណ្ឌលគិរី៖ កងកំលាំងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ និងសង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស និង ស្រែព្រះ បានសហការគ្នាបើកការបង្ក្រាបទៅលើបទល្មើសដឹកជញ្ជូនឈើមួយករណី ដោយធ្វើការរឹបអូសបានទាំងឈើនិងរថយន្តដែលជាមធ្យោបាយដឹកជញ្ជូន។ ការបង្ក្រាបបានធ្វើឡើងនៅចំណុចចំការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះគឺម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ម០៥-២០ភ.ព២ ចំណុះមួយតោនកន្លះ ដោយមានផ្ទុកឈើ ប្រភេទលេខមួយ គឺឈើស្រឡៅ និងឈើសុក្រំ ចំនួន១០ដុំ។ ឈើទាំងអស់នោះ…
លោក ហូ ជីវ៉ៃ ឈ្មួញធំប្រចាំខេត្តរតនគិរី កំពុងចេញមុខរត់ការនាំឈើឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង
រតនៈគីរី៖ ជិតមួយសប្ដាហ៍កន្លងទៅនេះសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ តាមប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនៃកាដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពដឹកចេញពីចំណុចគីឡូ៤២ និង៤៣ស្ថិតនៅក្នុងស្រុកលំផាត់និងមួយចំនួនទៀតមកពីស្រុកវើនសៃ និងស្រុកកូនមុំ និងដោយប្រើមធ្យោបាយរថយន្តយីឌុបធំៗ។ សកម្មភាពនេះអាចដំណើរកាទៅបានរលូនយ៉ាងដូច្នេះគឺដោយមានលោក ហូ ជីវ៉ៃ ជាអ្នកចេញមុខរត់កាសម្របសម្រួលជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវគ្រប់ផ្នែក។ ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវគេសង្កេតឃើញអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញកម្លាំងសមត្ថកិច្ចពាក់ព័ន្ធហាក់នៅស្ងៀមស្ងាត់មិនមានចំណាត់ការអ្វីនៅឡើយ។ ជុំវិញរឿងនេះ ភ្នាក់ងារសារព័ត៌មានកោះខ្មែរព្យាយាមសុំការបកស្រាយពីមន្ត្រីទទួលបន្ទុកច្រកទ្វារតាមរយៈទូរសព្ទពុំបានឡើយ។ យ៉ាងណា អង្គភាពកោះខ្មែររងចាំទទួលការបកស្រាយពីមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ពេលវេលា៕
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ប្រារព្វទិវា ជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥
ខេត្តស្ទឹងត្រែង៖ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រឺហៅថា TVET Day បាន ប្រារព្វជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ មក ។ ដោយនៅក្នុងឆ្នាំ ២០២២ នេះ បានប្រារព្វនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី សំណាក់ មន្ទីរអង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់…
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មនាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា
ស្ទឹងត្រែង÷ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃ នៅវត្តស្រះកែវមុនីវណ្ណ ស្ថិតនៅ ភូមិ លើ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក…
ភ្លើងប្រច័ណ្ឌប្តីចិត្តខ្លាំងបាញ់សម្លាប់ប្រព្ធទុកឲ្យកូនរស់នៅកំព្រា
ភ្នំពេញ៖ ផ្តើមចេញពីភ្លើងប្រច័ណ្ឌរុញចិត្តឲ្យបុរសម្នាក់ដាច់ចិត្តបាញ់សម្លាប់អតីតប្រពន្ធខ្លួន ដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច បន្សល់ទុកនូវកូនប្រុសក្លាយជាក្មេងកំព្រារ។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ខណៈជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំផ្សារដីហុយ។ អតីតស្វាមីភរិយាមួយគូនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធ បានកូនប្រុស១នាក់…
កម្លាំងនគរបាលខេត្តស្ទឹងត្រែងក្របួចបានជនសង្ស័យពាក់ពន្ធករណីលួចទូរសព្ទបានម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន បើកកិច្ចសហប្រតិបត្តិការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿង ករណីមុខសញ្ញាលួចទូរសព្ទ ដោយធ្វើចាប់ខ្លួនបានជនសង្ស័យម្នាក់។ ចាប់ខ្លួនជនសង្ស័យក្រោមចំណាត់ការណ៍របស់កងកម្លាំងនគរបាលថ្នាក់ខេត្តនិងកំលាំងមូលដ្ឋាននាពេលនេះបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ផានគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឡត រតនា រស់នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកថា ដោយមានបទបញ្ជា និងការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថា…
ស្ត្រីម្នាក់ល្មើសត្រណមចាស់បុរាណចុះទឹកពេលមករដូវ ត្រូវគេចោទថាមានផ្ទៃពោះជាមួយត្រី…(មានវីដេអូ)
កោះខ្មែរ|ម៉ានីល៖ ប្រជាជនហ្វីលីពីនមានជំនឿអបិយជាច្រើន ក្នុងចំណោមនោះមានជំនឿមួយដែលភាសាហ្វីលីពីនហៅថា “aswangs និង manananggals” ដោយគេជឿថាមនុស្សអាចមានផ្ទៃពោះនិងសត្វដែលរស់នៅក្នុងទឹកដូចជាត្រីជាដើម ហើយជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ទំនាបមានការទៅលើរឿងនេះខ្លាំងជាងគេ។ ផ្តើមចេញពីការជឿថានេះជាការពិតតតាំងពីដូនតាមក ទើបអ្នករស់នៅតាមជនបទ ភាគច្រើនអ្នករស់នៅលើកោះ ឲ្យតែព្រលប់ឡើងមិនទាន់នាំកូនចៅចូលផ្ទះអស់ យប់ឡើងមិនហានចេញក្រៅផ្ទះដើម្បីជៀសវាងការខាំដោយសត្វអាក្រក់ដែលចេះក្រឡារខ្លួនពីមនុស្សទៅសត្វ។ ជំនឿនេះធ្វើឲ្យចាស់បុរាណជឿថា ស្ត្រីគួរតែនៅឱ្យឆ្ងាយពីទឹក ពោលគឺមិនត្រូវចុះងូតទឹកនៅតាមទន្លេបឹងបួ ឬសមុទ្រឡើយក្នុងអំឡុងពេល ថ្ងៃក្រហមរបស់ពួកគេ(ពេកមករដូវ) ព្រោះពួកគេអាចមានផ្ទៃពោះដោយសត្វទឹក។ ដោយសារតែជឿលើជំនឿនេះ ក្មេងស្រីអាយុ 17 ឆ្នាំម្នាក់ ឈ្មោះ Kimberly Robles រស់នៅលើកោះ Manait សង្កាត់…
ក្រុមម៉ូតូធំពើបប្រទះនឹងមនុស្សព្រៃរត់លឿនដូចព្យុះ…(មានវីដេអូ)
យោតាមវីដេអូដែលបង្ហោះចូលយូធូបតាមរយៈChannel ឈ្មោះ FREDOGRAPHY បានបង្ហាញពីក្រុមអ្នកជិះម៉ូតូធំមួយក្រុម ខណៈដែលកំពុងឆ្លងកាត់នៅក្នុងព្រៃជ្រៅមួយកន្លែង នៅទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី ក៏ពើបប្រទះនឹងម- នុ.ស្សច- ម្លែ.កម្នាក់ លើខ្លួនពុំមានឃើញសម្លៀកបំពាក់អីទេ។ បើតាមវីដេអូដែលថតបានតាមរយៈកាមារ៉ាផ្ទាប់នៅលើម៉ូតូនិមួយៗបានបង្ហាញថា មនុស្សព្រៃរូបនេះ បានរត់គេចចេញពីក្រុមអ្នកជិះម៉ូតូយ៉ាងរហ័សមែនទែន លឿនដូចខ្យល់ព្យុះអញ្ចឹងដែរ តែមួយពព្រិចភ្នែកបាត់ស្រមោល សូម្បីជិះម៉ូតូក៏តាមថតបន្តមិនបានដែរ។ តែយ៉ាងណាសកម្មភាពទាំងនោះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាបានខ្លះ។ បើតាមពាក្យខំមិននៅក្រោមchannel និងការពិពណ៌នារបស់ម្ចាស់Channel ឲ្យដឹងថា ជួបរឿងប្លែកបែបនេះ សមាជិកម្នាក់នោះចំណោមក្រុម បានព្យាយាមតាមថត ស្រាប់តែបុរសចម្លែកនោះបានឈប់និងក្រឡេកមកមើលក្រុមអ្នកជិះម៉ូតូធំបន្តិច ហើយបន្តរត់គេចខ្លួនយ៉ាងលឿន ។…
ខណៈដើរតាមផ្លូវសាធារណៈលេចមុខចោរមួយក្រុមធ្វើសកម្មភាពឆក់កាបូប តែត្រូវសមត្ថកិច្ចនគរបាលបង្ក្រាបបាន
(ខេត្តព្រៃវែង)៖ ជនមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពឆក់ការបូបពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តែត្រូវបានសមត្ថកិច្ចនគរបាលក្របួចបានជនសង្ស័យម្នាក់ ខណៈបក្សផ្សេងទៀតគេចខ្លួនបានសម្រេច។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨។ បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ខណៈខ្លួនកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏លេចវត្តមានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួនប្រហែល៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីរូបខ្លួន នៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨…
ចតម៉ូតូនៅមុខហាងភ្លេចដកសោរ ដូចផ្តល់ឱកាសឲ្យបងចោរឡើងជិះយកទៅបាត់, ត្រូវសមត្ថកិច្ចរកឃើញមកវិញ
(ភ្នំពេញ)៖ ស្ត្រីម្នាក់បានទៅដាក់ពាក់បណ្តឹងឲ្យសមត្ថកិច្មខណ្ឌប្ញស្សីកែវជួយអន្តរគនម៍ស្វែងរកម៉ូតូខ្លួនមួយគ្រឿងដែលត្រូវបានចោរលួច ខណៈស្ត្រីរូបនេះបានឆតនៅមុខហាង។ បន្ទាប់ពីបើកប្រតិបត្តិការតាមស្វែងរក ជនសង្ស័យ២នាក់ និងម៉ូតូ២គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន និងរឹបអូសបាននៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៨៖៣០នាទីយប់ នៅចំណុចមុខហាងDara BBQ ផ្លូវ៩០៧ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះឈ្មោះ យ៉ាន ធាវី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះលេខ៩៧ផ្លូវ៩៩ក្រុមទី៨ ភូមិទួលសង្កែ…