អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ជួបជុំគ្នាបើកប្រតិបត្តិការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅក្រុងស្ទឹងត្រែង
(ស្ទឹងត្រែង )៖ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និង ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង០៣ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុងស្ទឹងត្រែង។ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា…
កម្មករសំណង់៤នាក់បានស្លាប់ក្នុងឧបទ្ទវហេតុដាច់ជណ្ដើរយោងធ្លាក់ពីអគារជាន់ទី១៥ ក្នុងក្រុងព្រះសីហនុ
ព្រះសីហនុ៖ ប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលហេតុការណ៍កម្មករសំណងច្រើននាក់បានដាច់ខ្សែជណ្តើរយោងធ្លាក់ពីលើអគារ និងបានសម្តែងក្តីអាណិតអាសូរពួកគេដែលមានជីវភាពខ្វះខាតស្រាប់ហើយមកជួបរឿងអកុសល្យបែបនេះទៀត។ បើតាមប្រភពពីកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុនេះមានកម្មករប្រុស-ស្រីបានស្លាប់និងរងរបួសយ៉ាងហោចណាស់៥នាក់ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាមកំណត់ហេតុសមត្ថកិច្ចបញ្ជាក់ថា ករណីដាច់ធ្លាក់ជណ្ដើរយោងនេះកើតឡើងនៅជាន់ទី១៥ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ (ប្រុសម្នាក់ស្ត្រីម្នាក់)ដែលជាប្តីនិងប្រពន្ធ។ ក្រោយមកប្រពន្ធបានស្លាប់នៅពេលកំពុងបញ្ជូនទៅសង្គ្រោះ រីឯម្នាក់ទៀតជាប្តីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មនុស្សទាំង៤នាក់ ដែលស្លាប់រួមមាន៖ ទី១៖ ឈ្មោះ វល៌្ល អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣,…
ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង) ៖ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង ដោយលោកស្រី ញ៉ែម សុម៉ាលី ចូលកាន់មុខតំណែងជាប្រធាន មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តពីមុនបានទទួលមរណៈភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត…
ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តផ្លូវទៅព្រះវិហារ
បណ្តាអ្នកសិល្បៈមានអារម្មណ៍ក្តុកក្តួល បន្ទាប់ពីទទួលដំណឹងឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតព្រមៗគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងែទី១៧ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀង លោក អៀម វណ្ណី កាលពីប៉ុន្មាននាទីមុន។ ក្រោយទទួលដំណឹងសោកសៅនេះ អ្នកនាង ចន ច័ន្ទលក្ខិណា តាមរយៈទំព័រហ្វេសប៊ុកបាននិយាយទំាងហូរទឹកភ្នែកថា៖ “លោកអើយលោក បងស្លុតចិត្តណាស់ អូនកាអើយ ម៉ាក់ប៉ា អូនស្លូតណាស់ Sovathdy Thearyka បងសូមចូលរួមរំលែកទុក្ខដល់ប្អូនស្រី សុវត្តិឌី ធារីកាផង។…
កូវីដ-១៩នៅកម្ពុជា ថ្ងៃនេះពុំមានករណីឆ្លងទេ ខណៈជាសះស្បើយចំនួន ២នាក់
កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ តែមានករណីជាសះស្បើយចំនួន ២នាក់ និងគ្មានករណីស្លាប់ថ្មីទេ ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៩៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
ខឹងផឹកស៊ីចាក់ស្រាអោយច្រើនៗពេក ក្រោកកាប់រងរបួស១៣ថ្នេរ
មណ្ឌលគិរី៖ ជម្លោះក្នុងវង់ផឹកស៊ីមួយ បានឈានដល់ការកាប់ប្រហារគ្នាបង្ករឱ្យជនរងគ្រោះមានរបួសដល់ទៅ១៣ថ្នេរ។ ទំនាស់នេះកើតឡើងពីវង់ផឹកស៊ីមិត្តភ័ក្ត្រឯង។ ជនសង្ស័យចោទថា ជនរងគ្រោះផឹកចេះ ដោយចាក់កែវខ្លួនឯងតិច តែចាក់ឲ្យជនសង្ស័យច្រើន ទើបកើតជាកំហឹងកាប់ទៅលើជនរងគ្រោះតែម្តង។ហេតុនេះកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចតង់ខៀវ ស្ថិតក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បើតាមរបាយការណ៍សមត្ថកិច្ចស្រង់សម្តីជនសង្ស័យបានឲ្យដឹងថា ជនសង្សួ័យបានសារភាពថា ខ្លួនមានឈ្មោះណេន វុន អាយុ៤០ឆ្នាំ ជាកសិករ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ក្នុងខណៈដែលកំពុងតែផឹកស៊ី ខ្លួនមានការខឹងសម្បារ ទៅលើជនរងគ្រោះយ៉ាងខ្លាំង ពីព្រោះតែរូបគេ បានចាក់ស្រាពេញៗកែវឱ្យខ្លួនផឹក…
សមាជិកថ្មី ជាង ១០០ នាក់ មកពីគណបក្ស ផ្សេងៗ សម្រេចចិត្តមករួមរស់ ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាស្រុកសេសាន
(ស្ទឹងត្រែង )៖ នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកសេសាន បានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១០៤ នាក់មកពីគណបក្ស ផ្សេងៗ នៅក្នុងឃុំ ទាំង ៦ របស់ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញជា គណៈអធិបតី ដោយ លោក សុវណ្ណ ពិសេដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត នឹងជា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុកសេសាន នឹង លោក…
កិច្ចប្រជុំ រវាងគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និង រដ្ឋបាល ខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្វែង យល់ ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តី ពីការប្រឆាំងអំពើពុយ
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទជាពិសេសពង្រឹងវិធានការអប់រំបង្ការ និងទប់ស្តាប់ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព…
កិច្ចប្រជុំ រវាងគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និង រដ្ឋបាល ខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្វែង យល់ ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តី ពីការប្រឆាំងអំពើពុយ
(ស្ទឹងត្រែង)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្តស្ទឹងត្រែង ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទជាពិសេសពង្រឹងវិធានការអប់រំបង្ការ…
ធ្វើកំណាយលើអតីតរោងមហោស្រពពើបប្រទះថូបុរាណបង្កនូវកាស់មាសតម្លែមហាសាល
បរទេស៖ ក្រុមបុរាណវិទូរបស់ប្រទេសអ៊ីតាលី បានប្រទះឃើញថូបុរាណមួយ អំឡុងពេលធ្វើកំណាយលើអតីតរោងមហោស្រពចំណាស់ភាគខាងជើងប្រទេស ។ បន្ទាប់ពីការសម្អាតធូលីដោយប្រុងប្រយ័ត្នរួច, ពួកគេមើលទៅខាងក្នុងថូបុរាណមួយ ស្រាប់តែប្រទះឃើញកាក់មាសជាច្រើន ពណ៌លឿងឆ្អិនឆ្អៅ ដែលបើតាមស្មានវាមានតម្លៃមហាសាល ព្រោះវាជាកាក់មាសបុរាណកម្រមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រCNNនាពេលកន្លងទៅថ្មីៗនេះ។ បើតាមCNNបានស្រង់សម្តីបុរសម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាក់មានរាប់រយ ដែលនៅចាំងចិញ្ចាចនេះ អាចមានអាយុកាលតាំងពីចក្រភពរ៉ូម៉ាំងឯណោះ ។ រតនសម្បត្តិ មានតម្លៃមិនអាចកាត់ថ្លៃបាននេះត្រូវ បានគេរកឃើញក្នុងថូចំណាស់កប់ក្រោមដីនៃរោងមហោស្រព Cressoni Theater នាទីក្រុងComo ភាគខាងជើង ប្រទេសអ៊ីតាលី។ តំបន់ដែលប្រទះឃើញថូនេះ កំពុងស្ថិតនៅក្រោមការកំណាយ ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។ ទាក់ទងនឹងការរកឃើញកាក់មាសដ៏ច្រើននេះ…