ជិះម៉ូតូទៅលេងផ្ទះគូដណ្តឹង ស៊យធំប៉ះក្រុមបងធំប្រចាំស្រុកកោះធំ រហ័សនាម JTK  ប្រើសុទ្ធតែដុំឥដ្ឋនិងខ្មែក្រវ៉ាត់វាយប្រហារ

/KK/កណ្តាល ៖ ក្រុមបងធំមានរហ័សនាម JTK ប្រចាំស្រុកកោះធំ ធ្វើសកម្មភាពដេញស្ទះកាប់ និងគប់ជនយុវជន៣នាក់ រហូតមានម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៌នេះបានកើតឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះមានគ្នា៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង…

កូនខ្មែរគ្រប់រូបត្រូវដឹង លក្ខណៈដ៏ពិសិដ្ឋរបស់ប្រាង្គប្រាសាទអង្គរវត្ត ស្ថាបត្យកម្មកំពូលគ្មានពីរលើលោក

សៀមរាប៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។ អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ ឧទ្ទិសដល់ព្រះវិស្ណុ។ តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង…

You missed