ករណីជនជាតិចិន.ក..ប់.ក្រោមដី ឈានដល់ចាប់ជនបរទេស៥នាក់
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មាន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា៖ ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ ពាល់ព័ទ្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ…
ដាក់ថ្នាំងងុយដេកក្នុងភេសជ្ជ:ឲ្យយុវតីរងគ្រោះផឹក
ជនសង្ស័យចំនួន០៣នាក់ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីរំ . លោ .. ភ ស ..ម្លា.. ប់ នៅសាលាបឋមសិក្សាវត្តគ្រួស ភូមិគ្រួស សង្កាត់សំរោង ខណ្ឋព្រែកព្នៅ គិតត្រឹមល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ បើយោងតាមការឱ្យដឹងពីសមត្ថកិច្ច ក្នុងករណីនេះ ជនសង្ស័យជាជនដៃដល់មានអាយុ១៨ឆ្នាំ ហើយជនរួមគំនិតអាយុទើបតែ១៥ឆ្នាំនិង១៦ឆ្នាំ បានយកថ្នាំ ងងុយដេកដាក់ចូលក្នុងភេសជ្ជ:ឲ្យយុវតីរងគ្រោះផឹក ហើយក៏ចាបរំ . លោ .. ភ ស ..ម្លា.. ប់និងប្ល..…
ឃាត់ខ្លួនជនជាតិចិន០២នាក់ក្រោយធ្វើសកម្មភាព លួចគាស់ទ្វារថយន្តតាមចំណត
ជនសង្ស័យជាជនជាតិចិន០២នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។ នគរបាលបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ទី២-ឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង វត្ថុតាង រួមមាន៖ អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣…
ស.ម្លា/ប់ប្រពន្ធខ្លួនឯងយកគ្រឿងអលង្ការនិងលុយ
សមត្ថកិច្ចខេត្តពោធិ៍សាត់បានបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមរបាយករណ៍សមត្ថកិច្ច បានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដកហូតវត្ថុតាងរួមមាន ខ្សែកលោហៈធាតុពណ៌លឿងចំនួន៦ខ្សែ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន៤ខ្សែ…
មេដឹកនាំកម្ពុជា ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ី
នេះជាកិត្តិយសមួយសម្រាប់ប្រជាជាតិយើង។ មេដឹកនាំរបស់យើង ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ីរបស់យើង គ្រាពិភពលោកប្រឈមភាពស្មុគស្មាញជាច្រើន។ វេទិកានេះរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រុមហ៊ុន NIKKEI របស់ជប៉ុន។ មេដឹកនាំប្រទេស មេដឹកនាំស្ថាប័នពិភពលោក អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាដើម តែងបានអញ្ជើញជាវាគ្មិនក្នុងវេទិកាដ៏មានសារៈសំខាន់។ សម្រាប់វេទិកាអ្វីក៏ដោយ វាគ្មិន ត្រូវបានគេវាយតម្លៃល្អិតល្អន់ណាស់ ទើបគេអញ្ជើញ។ កម្ពុជា ជាប្រទេសកំពុងមានសន្ទុះផ្នែកសេដ្ឋកិច្ចល្អមួយក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ សម្តេចមហាបវរធិបតី ជាមេដឹកនាំថ្មីថ្មោងនៅអាស៊ី ដូច្នេះគេចង់ដឹងពីទស្សនៈ និងចក្ខុវិស័យរបស់សម្តេចលើកិច្ចការដឹកនាំកម្ពុជា ក៏ដូចជាទស្សនៈ និងចក្ខុវិស័យ ជាវិភាគទានសម្រាប់អាស៊ីផងដែរ។សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រី…
ពូហ៊នគេប្តឹងទៀតហើយ…!
លោក ផាត់ ហ៊ន រងនូវពាក្យបណ្តឹងជាថ្មី ពីបទ បរិហាកេរ្តិ៍ជាសាធារណៈនិងបីបទចោទផ្សេងទៀត ដែលនឹងត្រូវចូលខ្លួនទៅបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ ជុំវិញករណីនេះ នៅថ្ងៃទី២០ ឧសភា ២០២៥ លោក ផាត់ ហ៊ន តាមរយៈទំព័រហ្វេសប៊ុកKH PLUS NEWS បាននិយាយថា បណ្តឹងនេះ ហាក់ដូចជាអាថ៌កំបាំង ព្រោះអ្នកប្តឹងលាក់មុខ និងឲ្យមេធាវីចេញមុខប្តឹង។ បើតាមលោក ផាត់ ហ៊ាន ការដែលពុំស្គាល់មុខអ្នកប្តឹងបែបនេះ វាពិបាកសម្រាប់លោករៀបចំឯកសារដើម្បីឆ្លើយបំភ្លឺនៅតុលាការ៕
ចូលគាស់ទូរដែក លួចយកប្រាក់ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូរដែក លួចយកប្រាក់ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ជនសង្ស័យទាំង២នាក់ ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) និងឈ្មោះ…
ស្ត្រីខ្មែរជា.ប់.នៅចិនកំពុងត្រូវបានជួយសង្គ្រោះ
ភ្នំពេញ៖ ស្រ្តីខ្មែរពីរនាក់ដែលស្នើសុំឲ្យជួយតាមរយៈការបង្ហោះហ្វេសប៊ុក ដោយអះអាងថា ខ្លួនបានចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាកំពុងចាត់វិធានការជួយអន្តរាគមន៍។ នេះបើតាមលោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស កំពុងធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ដើម្បីជួយសង្គ្រោះស្រ្តីពីរនាក់ដែលបានអះអាងថា ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន។ ហើយបើតាមលោកទូច សុខះ…
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភថវិកា២លានរៀលដល់នគរបាលឆ្នើមចាប់ចោរបានពីរនាក់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងែទី១០ ខែឧសភា ឆ្នាំ២០២៥នេះ។ យោងតាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗ បានអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥…
ជំនាន់សង្គ្រាមកម្ពុជាទទួលរងនូវការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់
ភ្នំពេញ ៖ កម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោម មានចំនួនជិត៣០លានគ្រាប់ ស្មើជាង១ម៉ឺនទីតាំងនៅទូទាំងប្រទេសនេះបើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ថា សាក្សី និងភស្តុតាងសង្គ្រាមគ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ជាប្រភេទ គ្រាប់កាំភ្លើងធំ ដែលផ្ទុកគ្រាប់បែក ឬគ្រាប់មីន ។ ឯកឧត្តមបានបញ្ជាក់ថា ៖ “នៅកម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចង្កោម មានចំនួនជិត៣០លានគ្រាប់…