ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍អំទូកការយ៉ាក់បង្អូតរសម្រស់តំបន់រ៉ាមសារទាក់ទាញភ្ញៀវទេសចេណ៍
ខេត្តស្ទឹងត្រែង៖ តំបន់រ៉ាមសារជាតំបន់ដីសើមដែលសម្បូទៅដោយធនធានធម្មជាតិជីវៈចំរុះ លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និង ស្រុកបុរីអូរស្វាយសែនជ័យ ។តំបន់នេះមានសក្តានុពលយ៉ាងធំធេងចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ អន្តរជាតិពុំគួមើលរំលង។ ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេងនិងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រងតាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានដឹកនាំរៀនចំព្រឹត្តិការណ៍អំទូកការយ៉ាក់ និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះដែលមានរយៈពេល២ ថ្ងៃគឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះជាការចាបប់ផ្តើមបង្ហាញចេញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរន៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្តយើងក្រោមម្លប់នៃសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍បន្តថា…
បង្រ្កាបល្បែងស៊ីសងនៅស្រុកសេសានក្រុមញៀនល្បែងរត់ចោលម៉ូតូ
ក្រោយទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អំពីការបង្រ្កាបឲ្យបានទាន់ពេលវេលារឿងល្បែងសុីសងនៅតាមមូលដ្ឋាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចាត់តាំងឲ្យ លោក ស៊ូលាង ប៊ុនលេីត អភិបាលរងស្រុក ដឹកនាំគណៈបញ្ជាការឯកភាពស្រុក តាមស៊ើបអង្កេតស្រាវជ្រាវ ដើម្បីបង្ក្រាបករណីល្បែងសុីសងក្នុងមូលដ្ឋាន។ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នំា២០២៥ ដោយមានការចូលរួមសហការផ្ដល់ដំណឹងទាន់ពេលវេលាពីសំណាក់ប្រជាពលរដ្ឋល្អ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក បានបង្ក្រាបបាន នូវល្បែងសុីសង ស្ថិតនៅចំនុច អូរដកព័រ…
យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ
ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងចំនួនមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើ អង្រឹង ក្រោមដើមប័រ ក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតមានឈ្មោះ អឹម វណ្ណេត ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ…
បញ្ជូនខ្លួនអ្នកបើករថយន្ដស្រវឹងបុកស្លាប់ឪពុកកូនទៅតុលាការ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉េត្របណ្ដាលឲ្យឪពុក និងកូនសរុប៣នាក់ស្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមរំលឹកថា កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ…
អ្នកបើកឡានបុកតារាចម្រៀងរ៉េប ដាវិឌ ឬទ្ធិរុទ្រ ស្លាប់ ត្រូវចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយផ្តន្ទាទោសតាមមាត្រា ៨៥
ភ្នំពេញ ៖ សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ RuthKo ស្លាប់ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ថា នៅវេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង…
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ភ្នំកំពង់ត្រាចជាកន្លែងគោរពបូជាសាសនា អេកូទេសចរណ៍ និងវប្បធម៌
តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ដែលធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងការរក្សាទុកនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឱ្យតំបន់ភ្នំកំពង់ត្រាចកាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រកាសនាថ្ងៃនេះ គឺយោងទៅតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…
សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរបស់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០ភាគរយ មុនពេលមាន វិបត្តិកូវីដ-១៩។ សម្តេចតេជោ…
ចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវបីនាក់ករណីបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម
រកឃើញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត)…
ស្នូរទះដៃអបរអរសាទរយ៉ាងទ្រហឹងអឺងកងយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួលយ៉ាងប៉ិនប្រសប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា
ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ នៅចំនុចអូរចំបក់ ស្រុកសេសាន បានលឺស្នូរទះដៃបន្លឺឡើង ខណៈពេល ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់ដីមិនស្របច្បាប់នោះ ហើយបានយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួល ទៅរស់នៅលើដីស្របច្បាប់វិញ ។ តាមPage ផ្លូវការរបស់ឯកឧត្តម អភិបាលខេត្ត បានបង្ហោះកាលពីកន្លងទៅនេះថា៖( ដោយសំដៅលើការរស់នៅលើដីមិនស្របច្បាប់របស់ប្រជាពលរដ្ឋ ចំនុចអូរចំបក់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានសរសេរថា)៖ មានតែគោលការណ៍ឈ្នះ…
សម្ដេច តេជោ ហ៊ុនសែន៖២៦ឆ្នាំមុន (២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២៤) ជាថ្ងៃនៃការបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជាព។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ការទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះសម្តេច នាក្រុងតាខ្មៅ កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានលើកឡើងថា «២៦ឆ្នាំមុនថ្ងៃនេះ ២៩ធ្នូ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត…