ខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១។

បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមានការអញ្ជើញចូលរួមពីរសំណាក់ លោកចៅ មុន្នីរ៉ា អភិបាលនៃគណៈអភិបាលរងខេត្ត ទទួលបន្ទុកព្រំដែន អមដំណើរដោយលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ។

អញ្ចើញចុះរៀបចំសណ្តាប់ធ្នាប់និងធ្វើបដិសណ្ឋារកិច្ច ដើម្បីសម្របសម្រួលបែបបទអន្តោប្រវេសន៍ជូន គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោក បណ្ឌិត វិល័យវង្ស ប៊ុតដាខាំ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាបក្សខេត្ត និងជាអភិបាលខេត្តចម្ប៉ាសាក់។

ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម និងលោក បួលី ភេតសុងខាម សមាជិកគណៈកម្មាធិការបក្សខេត្តចម្ប៉ាសាក់ និងជាលេខាបក្ស និងអភិបាលទីក្រុងប៉ាក់សេ។

អញ្ជើញចូលរួមវេទិកាអភិបាលទីក្រុងបណ្តាប្រទេសអាស៊ាន (AMF – ASEAN Mayors Forum) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed