ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលរួមនិងប្រជាការពារ ចាប់ខ្លួនខណៈកំពុងព្យាយាមហែលទឹកទន្លេដើម្បីរំដោះខ្លួនពីការចាប់របស់សមត្ថកិច្ច ក្រោយប្រព្រឹត្តសកម្មភាពកាប់ទៅលើ ប្អូនថ្លៃស្រី បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី១១ កក្កដា ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះទីង ស្រីម៉ៅ ភេទស្រី អាយុ២៧ ត្រូវបានបុរសជាជនដៃដល់កាប់មួយពូថៅពីក្រោយបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចខាងក្រោយផ្ទះរបស់ពួកគេ ស្ថិតនៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ថា លីនណាន ភេទប្រុស អាយុ ៣៤ឆ្នាំ ។

ប្រភពដដែលនេះឲ្យដឹងបន្តថា នៅព្រឹកថ្ងៃទី១១ កក្កដា ២០២២ វេលាម៉ោង៨និង២០នាទីព្រឹក ជនរងគ្រោះ ឈ្មោះ ទីង ស្រីម៉ៅ បានឈ្លោះប្រកែកគ្នាជាមួយបងស្រីរបស់ជនសង្ស័យ ឈ្មោះ ថា លីនេត នៅលើគ្រែក្រោមផ្ទះ។ ស្របពេលនោះជនសង្ស័យ ឡើងពីមាត់ទន្លេ ឃើញសកម្មភាពឈ្លោះប្រកែកគ្នា និងមានគំនុំគុំគួនពីមុនមកស្រប់ផងនោះ។ ជនសង្ស័យក៍បានទាញពូថៅកាប់ទៅលើជនរងគ្រោះមួយពូថៅចំកញ្ចឹងក ពីខាងក្រោយ បណ្ដាលអោយរងរបួសធ្ងន់ ។ ភ្លាមៗនោះជនបង្ករបានរត់គេចខ្លួន ហើយនារីរងគ្រោះត្រូវក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីពេទ្យបង្អែកស្រុកសំបូរ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បឹងចារបានចុះស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យដោយបានសហការជាមួយកម្លាំងប្រជាការពារភូមិ ត្រឹមរយៈពេលជិត២ម៉ោង ដោយនៅម៉ោង១០ព្រឹកថ្ងៃដដែលជនសង្ស័យក៍ត្រូវបានចាប់ខ្លួន ខណៈកំពុងព្យាយាមហែលទឹកទន្លេមេគង្គ បម្រុងគេចខ្លួន ។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍បឹងចារបង្ហាញថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ថា លីណាន បានឆ្លើយសារភាពថា អោយតែឃើញឈ្មោះ ទីង ស្រីម៉ៅ (ជាប្អូនថ្លៃ) ខ្លួនមានចិត្តខឹង និងស្អប់ ស្របពេលដែលកំពុងឈ្លោះប្រកែកជាមួយបងស្រីរបស់ខ្លួនទៀត ទើបមួរម៉ៅក្តៅក្រហាយយកពូថៅកាប់ពីក្រោយចំកញ្ចឹងកតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ+រូបភាព ដោយ៖ តាកោះខ្មែរ

ទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *

You missed