ព្រះវិហារ ៖កាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០២២មានករណីបាត់ រថយន្ត highlanderមួយគ្រឿងដឹកឈើក្រោយពីបង្ក្រាបកាលពីមួយថ្ងៃមុន។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នៅចំនុច ភូមិពោធិ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលរួមជំនាញរដ្ឋបាលព្រៃឈើស្រុករវៀងបង្រ្កាបបានរថយន្ត ម៉ាកហាយលែនឌ័រពណ៍សរ១គ្រឿង។ក្រោយពីបង្ក្រាបរថយន្តដឹកឈើនោះក៏ត្រូវបានធ្វើកំណត់ហេតុបញ្ជូនយកទៅរក្សាទុកទាំងរថយន្តនិងឈើនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃរថយន្តនោះបាត់ដោយពុំដឹងមូលហេតុ។អ្នកដែលទទួលខុសត្រូវរឿងរថយន្តដឹកឈើខាងលើនេះឈ្មោះ យឹម វាសនាជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ។
លោក ជ័យ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានឱ្យអ្នកកាសែតដឹងថា
លោកមិនបាននៅកន្លែងទេដោយជាប់រវល់នៅឯស្រុកទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង ។ ក្រោយពីមានដំណឹងថារថយន្តដឹកបទល្មើសបាត់លោកមិនទាន់ដឹងមូលហេតុពិតប្រាកដទេ រង់ចាំស្រាវជ្រាវមើលសិន ។
លោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា លោកហួសចិត្តដែលចោរវាហ៊ានចូលមកលួចរថយន្តដែលជាវត្ថុតាង ដល់ក្នុងសង្កាត់រដ្ឋបាលរវៀងយ៉ាងនេះ។ ប៉ុន្តែលោកនឹងបន្តតាមបង្រ្កាបទៀតឱ្យខាងតែបាន ៕