kk|បរទេស៖ អ្នកទេសចរណ៍មួយក្រុម បានធ្វើដំណើរកម្សាន្តតាមទូក ដើម្បីទស្សនាត្រីបាឡែន នៅចុងសប្តាហ៍។ ខណៈកំពុងជក់ជិតនឹងទេសភាពលំហរផ្ទៃសមុទ្រ រំពេចនោះមានហេតុកាណ៍ចម្លែកកើតឡើងក្បែរទូក ចម្ងាយប្រមាណពី១០ទៅ២០ម៉ែត្រ ដោយឃើញទឹកបែកពពុះស្គុលផុសឡើង។ ក្រោយកើតបែបនេះបានតែបន្តិច ស្រាប់តែលេចចេញត្រីបាឡែនយក្សទំហំចង់ប៉ុនទូក លោតផុសចេញពីទឹកធ្លាក់មកលើទូកធ្វើឲ្យទូកក្រឡាប់ ប៉ើងអ្នកដំណើរនៅលើទូក៥នាក់ធ្លាក់ទឹក និងត្រូវបានដឹកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឈូងសមុទ្រកាលីហ្វ័រញ៉ា ភាគខាងជើងម៉ិកស៊ិក នៃតំបន់Sinaloa ក្រុង Ahome សហរដ្ឋអាមេរិក។
អ្នកទស្សនាម្នាក់បានថតវីដេអូ ដែលបានបង្ហាញឲ្យឃើញនូវទូកតូចមួយ ដែលកំពុងធ្វើដំណើរកាត់ឈូងសមុទ្រកាលីហ្វ័រញ៉ា ស្របពេលនៅពេលដែលថនិកសត្វ ដែលគេស្គាល់ដោយអាជ្ញាធរក្នុងតំបន់Sinaloa ថាជា ‘Pechocho’ (ឈ្មោះសម្គាល់ត្រីបាឡែនយក្សប៉ាស៊ីហ្វិកហៅក្នុងតំបន់) បានផុសចេញពីទឹក ហើយធ្លាក់មកលើទូកកាលពីថ្ងៃសៅរ៍។ ផលប៉ះពាល់នៃត្រីបាឡែនដែលធ្លាក់នោះបានបណ្តាលឲ្យក្រឡាប់ទូក ហើយទម្លាក់អ្នកដំណើរចូលទៅក្នុងឈូងសមុទ្រ ដែលមានទីតាំងនៅក្រៅឆ្នេរសមុទ្រនៃក្រុង Sinaloa នៃ Topolobampo ។
កាសែតអនឡាញ Línea Directa Portal បានរាយការណ៍ថា មនុស្ស៤នាក់នៅលើទូកមានរបួស ក្នុងនោះមានមនុស្សប្រុស-ស្រី
និងក្មេងផងដែរ។ អ្នកសម្របសម្រួលផ្នែកការពារជនស៊ីវិលរបស់ក្រុងAhome, លោក Omar Mendoza បាននិយាយថា មានហេតុការណ៍កើតឡើងបែបនេះ ទំនងមកពីនៅក្នុងឆ្នាំនេះ មានត្រីបាឡែនច្រើន។ ដូច្នេះវត្តមានរបស់ទូកកប៉ាល់នៅក្នុងឈូងសមុទ្រចំពេលដែលសម្បូរទៅដោយត្រីបាឡែនវាអាចនឹងជួបរឿងបែបនេះ។
អភិបាលក្រុង Ahome លោក Gerardo Vargas បានព្រមានអ្នកជិះទូកឱ្យប្រុងប្រយ័ត្ននៅពេលចូលមកក្នុងតំបន់នេះ ដើម្បីមើលត្រីបាឡែន។ លោក Vargas បានបន្ថែមថា ‘Pechocho’ ពេលនេះមានរបួសហើយ។ លោកថា បើតាមឧត្តមនាវីអ្នកប្រចាំការនៅតំបន់សមុទ្រ បានរាយការណ៍ឲ្យលោកដឹងថា មុនកើតហេតុឆ្មាំសមុទ្របានធ្វើការអំពាវនាវកុំឱ្យអ្នកទេសចរណ៍ចូលទៅជិតត្រីបាឡែនពេក យើងអាចរីករាយនឹងភាពស្រស់ស្អាតរបស់វាពីចម្ងាយដោយសុវត្ថិភាពបាន តែមានភ្ញៀវទេសចរណ៍ខ្លះបំពានការហាមប្រាម៕
(ទស្សនាវីដេអូ)