ខេត្តកណ្តាល៖ វីដេអូបុរសជនជាតិចិនម្នាក់លោតចេញពីរថយន្តPRIUSទាំងត្រដាបត្រដួស ធ្វើឲ្យសាធារណជនសង្ស័យថាជាករណីចាប់ជំរិតនោះ ពេលនេះច្បាស់ការហើយ គឺពិតជាករណីចាប់ជំវិតទាប្រាក់ពិតប្រាកដមែន។ នេះបើតាមការអះអាងរបស់នគរបាលជាតិកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥។
គួរជម្រាបថា មហាជនជាអ្នកលេងហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូឃ្លីប ដែលផេកហ្វេសប៊ុកមួយឈ្មោះ Video Funny បានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹមសារថា៖ (ព័ត៌មានបឋម) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិតប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
ឆ្លើយតបចំពោះទំហ្វេសប៊ុកខាងលើនេះ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្គាល់ថា វីដេអូបុរសជនជាតិចិនម្នាក់ប្រវេប្រវាលោតចេញពីរថយន្តPRIUSព័ណ៌ក្រហមដែលទំព័រហ្វេសប៊ុកខាងលើនេះផុសពិតជាករណីចាប់ជំវិតទារប្រាក់ពិតប្រាកដមែន។ បើយោងតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ចាក់ថា ហេតុការណ៍ចា.ប់ជំ.រិត.ទារ.ប្រាក់ នេះបានកើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:និង១០នាទី នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ក្នុងនោះមានជនរងគ្រោះ០១នាក់-ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន។ មានជនសង្ស័.យចំនួន ០៤នាក់ ជាជនជាតិខ្មែរ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស។ ជនរងគ្រោះបានបាត់ វ៉ាលីដាក់ខោអាវ ០១ និងបាត់ទូរសព្ទ ០១គ្រឿង។
ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែងាយយល់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានលម្អិតដើមហេតុដែលនាំឲ្យកើតមានករណីចាប់ជំរិតជនជាតិចិនខាងលើនេះឲ្យដឹងថា នៅអំឡុងឆ្នាំ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អា.យុ ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញពីប្រទេសចិន ទៅរស់នៅប្រទេសអូស្រ្តាលី ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្រ្តាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន។ នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ LIU SEN បានស្គាល់ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាមរយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែលជាមិត្តភក្តិជិតស្និតបានណែនាំ។ ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បានរយៈពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាមពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHIYE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុនរកស៊ីមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុន និងទទួលបានភាគលាភជាប្រចាំខែ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបានណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេសកម្ពុជា។
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២:៥០នាទី ឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្រ្តាលី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅពេលមកដល់ ឈ្មោះ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយឈ្មោះនេះក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូរកស៊ីរបស់ឈ្មោះ FENG ZHIYE ។ នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្ក.ត់ពីលើដោយបានចា.ប់ក ព្រមទាំងបានប្រើអំពើហិ.ង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។ នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រា.ស់តបត ជាមួយបុរសជនជាតិខ្មែរទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេ.ចខ្លួនតាមបង្អួច ហើយក៏បានធ្លា.ក់ពីលើរថយន្តតែម្តង។ នៅពេលដែលឈ្មោះ LIU SEN គេ.ចខ្លួនបានសម្រេច ខ្លួនក៏បានរត់ចូលហាងបាយមួយកន្លែងដើម្បី ឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំខ្លួនមកសាកសួរតែម្តង។កម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័.យ និងម្ចាស់រថយន្តខាងលើ យកមកចាត់ការតាមនី.តិវិធី។
ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋបានបញ្ចេញមតិតាមរយៈខំមិននៅលើហ្វេសប៊ុកថា សូមសរសើចំពេះពលរដ្ឋល្អដែលជាបើកបររថយន្តពីក្រោយ ក្លាហានហ៊ានថតវីដេអូផុសចែករម្លែកជាសាធារណៈ នាំឲ្យសមត្ថកិច្ច បើកកិច្ចអន្តរាគន៍ជួយជនរង្គ្រោះបានទាន់ពេលវេលា។ ពួកគាត់ក៏បានសរសើដល់បងៗនគរបាលខេត្តកណ្តាលផងដែរថា មានចំណាត់ការរហ័សទាន់ចិត្ត ពលរដ្ឋពិតជាមានភាពកក់ក្តៅ៕