ទាហានថៃបានបន្តចាក់សំឡេងខ្មោច សំឡេងស្មូត និងចម្រៀងខ្លាំងៗ បាននិងកំពុងរំខានដល់ដំណេកពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូតជ្រៅ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជាយប់ទី៤ ដែលបានប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង ពិសេសក្មេងៗ កុមារ និងមនុស្សវ័យចំណាស់។ បន្ទាប់ពីឭសំឡេងរំខានខ្លាំងនេះពួកគាត់បានប្រើឧបករណ៍កាត់បន្ថយសំឡេងដាក់ក្នុងត្រចៀក ដែលអាចជួយកាត់បន្ថយខ្ទរ និងសំឡេងបុកខ្លាំងចូលត្រចៀក។