មណ្ឌលគិរី៖ ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ផ្គួមផ្សំនឹងការបើកទ្វារទឹកវារីអគ្គិសនីនៅប្រទេសវៀតណាមបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្លាំង ធ្វើឲ្យស្ពានប៉ាឡេមួយកន្លែងឆ្លងទៅភូមិជាមាត ឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានទឹកហូរច្រោះដាច់។ ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនេះអាជ្ញាធរ ស្រុកកោះញែក កំពុងត្រៀមទូក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅមូលដ្ឋាននោះជាបណ្តោះអាសន្ន ខណៈក្បាលស្ពានត្រូវបានបាក់ស្រុតពុំអាចធ្វើចរាចរណ៍បានឡើយ។ ចំណែកទឹកហក់ឡើងដល់កម្រិតប្រកាសអាសន្តផងដែរ។

លោកអភិបាលស្រុកកោះញែកបានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅទន្លេរស្រែកហកឡើង ជិតដល់ចំណុចប្រកាសអាសន្នហើយ ដោយស្ថានភាពទឹកឡើងដល់ជាង០៧ម៉ែត្រហើយនៅព្រឹកនេះ។ ស្ថានភាពទឹកហកឡើងយ៉ាងគំហុកបែបនេះបណ្ដាលមកពីទ្វារទឹករបស់វារីអគ្គិសនីរបស់ប្រទេសវៀតណាម ត្រូវបានគេបើក គួបផ្សំនិងភ្លៀងធ្លាក់ស្ទួនជាប់ជាច្រើនថ្ងៃទៀត ទើបបង្កឱ្យទឹកទន្លេរស្រែពកហកឡើងគួរឱ្យបារម្ភ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed