ស្ទឹងត្រែង៖ ក្រសួងព្រះបរមរាជវាំងនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលស្តូបអនុស្សាវរីយ៍ អតីតស្នាព្រះហស្ថព្រះមហាក្សត្រដើម្បីកែលំអរឱ្យមានសោ ភ័ណភាព និងរៀបចំឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទៅទស្សនានៅស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

ក្រុមការងារចុះទៅនោះរួមមានឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្តម ឈា ហ៊ន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ក្រុមការងារក៏បានអញ្ជើញពិនិត្យមើលទីតាំងសាលារៀន មណ្ឌលសុខភាព និងស្តូបស្នាព្រះហស្ថ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា “ព្រះបរមរតនកោដ្ឋ” ដែលនឹងត្រូវជួសជុលឡើងវិញ ក្នុងស្រុកបុរីអូរស្វាយសែនជ័យខាងមុខ។

ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា÷ ស្តូបអនុស្សាវរីយ៍ក្នុងស្រុកបុរីអូរស្វាយសែនជ័យនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៦៣ ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណង ការពារ បូរណភាពទឹកដី។

ឯកឧត្តម គុយ សុផល បានបញ្ចាក់ថា មកដល់ពេលនេះឆ្លងកាត់ជាច្រើនឆ្នាំមកហើយត្រូវតែកែលម្អឡើងវិញនូវសោភ័ណ្ឌភាពសួនច្បារ និងស្តូប អនុស្សាវរីយ៍នេះ នឹងចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវ ទេសចរណ៍ មកទស្សនា ស្នាមព្រះហស្ថរបស់ សម្តេចតា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ”ព្រះបរមរតនកោដ្ឋ” និងការអភិវឌ្ឍន៍នានា របស់ស្រុកបុរីអូរស្វាយសែនជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed