ស្ទឹងត្រែង៖ តួលេខចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី២ មានចំនួនប្រមាណជាង៨ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបង្ហាញថា នៅក្នុងថ្ងៃទី០២ នៃព្រឹត្តិការណ៍សង្ក្រាន្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរណ៍ សរុប 82,500នាក់ ដែលក្នុងនោះ ភ្ញៀវជាតិចំនួន 82,531និងភ្ញៀវអន្តរជាតិចំនួន31នាក់។សម្រាប់ថ្ងៃទី១៥ ខែមេសានេះ។
១-ភ្ញៀវទេសចរតាមរមណីយដ្ឋាន
-ភ្ញៀវទេសចរជាតិ7,100នាក់
-ភ្ញៀវទេសចរអន្តរជាតិចំនួន16នាក់
២-ភ្ញៀវទេសចរលេងកម្សាន្តសង្រ្គាន
-ភ្ញៀវទេសចរជាតិនាក់74,300
-ភ្ញៀវទេសចរអន្តរជាតិចំនួន5នាក់
៣-ភ្ញៀវទេសចរស្នាក់នៅ
-ភ្ញៀវទេសចរជាតិ1,100នាក់
-ភ្ញៀវទេសចរអន្តរជាតិចំនួន10នាក់

សូមរំលឹកផងដែរថា ភ្ញៀវទេសចរចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងសម្រាប់ថ្ងៃទី១មានចំនួនប្រមាណជាង៦ម៉ឺននាក់ផងដែរ៕

Leave a Reply