ផ្ទះ​លក់​ចាប់ហួយ​ចំនួន​២​គ្រួសារ នៅ​ភូមិ​ពងទឹក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ឆាបឆេះ​កាលពី​វេលា​ម៉ោង​២​និង​៣០​រំលង​អធ្រាត្រ​ឈាន​ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ ។

បើ​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំ​ដ្ឋា​ន​ជាប់ និង​លំនៅ​ដ្ឋា​ន​ខាងលើ​នេះ​បាន​និយាយ​ថា ការ​ឆេះ​ផ្ទះ​អ្នក​លក់ដូរ​ឥ​វ៉ា​ន់​ចាប់ហួយ​ចំនួន​២​គ្រួសារ​នេះ គួរ​អោយ​ខ្លាច​បំផុត ព្រោះ​ស្នូរ​ផ្ទុះ​ដូច​គ្រា​.​ប់​រំសេវ​ទាំង​កណ្ដាលអធ្រាត្រ​នេះ​ក៏​ឆេះ​លឿន​ណាស់​ផង​ដែរ ។

លោក​វរសេនីយ៍ទោ​ស៊ូ ចាយ អធិការ​នគរបាល​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា កងកម្លាំង​នគរបាល​បាន​ទទួល​ដំណឹង​ថា ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ដែល​ម្នាក់​ឈ្មោះ លី​ម លី ឆេះ​ឃ្លាំង​ដាក់​ស្រា​បៀ និង​សម្ភារ​លក់ដូរ​ជា​ច្រើន រួម​ទាំង​រថយន្ត​ចំនួន​២​គ្រឿង និង​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​អ៊ុយ សាង លក់​គ្រឿងសំណង់ និង​គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

លោក​វរសេនីយ៍ទោ ស៊ូ​ចាយ និយាយ​ថា សម្ភារ​លក់ដូរ​របស់​ពលរដ្ឋ​២​គ្រួសារ​នេះ ពិតជា​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​មាន​អ្នក​ណា​រង​របួស​ក្នុង​ហេតុ​ការ​ឆេះ​នេះ​ទេ ។

លោក​វរសេនីយ៍ទោ ស៊ូ ចាយ និយាយ​ថា កម្លាំង​នគរបាល​មានការ​ជួយ​អន្តរាគមន៍​ដែរ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តកំពត​កែប​ស្រុក​កំពង់ត្រាច​ចំនួន​៧​គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់ និង​មិន​អោយ​ឆេះ​រាលដាល​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​គ្នា​បន្ត​ទៀត ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed