មណ្ឌលគិរី៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណ៣ថ្ងៃនៅខេត្តមណ្ឌលគិរី បានធ្វើឲ្យតំបន់មួយចំនួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែមិនទាន់បង្កឲ្យមានផលលំបាក់ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឡើយ ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកែវសីមាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ កក្កដា ២០២២ ជំនន់ទឹកភ្លៀងបានជន់ឡើងពីដងអូរ លិចចូលក្រោមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប៉ុន្តែមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយគិតរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀងមិនទាន់មានសភាពជន់ឡើងបន្តទៀតទេ ។

លោក ចាន់ រតនា មន្ត្រីលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានកើនឡើងនៅអំឡុងម៉ោង៧ព្រឹក ថ្ងៃទី១២ កក្កដានេះ ហើយក្រៅពីឃុំស្រែខ្ទុម នៅតំបន់ផ្សេងទៀតក៏មានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះដែរ ដោយកាលពីថ្ងៃ១១ កក្កដា ម្សិលមិញ នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា មានទឹកជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្លូវនៅចន្លោះភូមិស្រែព្រះ នឹងភូមិពូចារ ត្រង់ស្ពាន់អូរត្រូន ដោយស្ថានភាពទឹកជន់លិចលើផ្លូវ៥តឹក និងប្រវែង១៥០ម៉ែត្រ តែមិនបណ្តាលឲ្យមានប៉ះពាល់ដល់ផ្ទះប្រជាជននៅឡើយទេ ។

ជាមួយគ្នានេះដែរ នៅឃុំស្រែឈូក ក្នុងស្រុកកែវសីមា ដូចគ្នា ក៏មានជំនន់ទឹកភ្លៀងបានហូរកាត់លើផ្លូវ និងលូរបស់ក្រុមហ៊ុនមួយកន្លែង នៅចំណុចអូរចក់ចារ ភូមិព្រះ ប៉ុន្តែគិតរហូតមកដល់ព្រឹកថ្ងៃទី១២នេះ ស្ថានភាពទឹកក៏បានស្រក់ចុះខ្លះហើយ នៅឃុំស្រែព្រះ និងឃុំស្រែឈូក នៅឡើយតែជំនន់ទឹកភ្លៀងនៅឃុំស្រែខ្ទុមប៉ុណ្ណោះ ៕អត្ថបទ+រូបភាព៖ ភ្នាក់ងារ

ទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *

You missed