រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឃើញ​ម៉ូតូ​ជាប់​សោ​ទំនង​ពេក ក៏​ចូល​ទៅ​លួ​.​ច​ម៉ូតូ​ដែល​ចត​នៅ​មុខ​ផ្ទះ ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ក៏​រត់​មក​បំ​បុ​.​ក​ជនសង្ស័យ រួច​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឃាត់ និង​វា​.​យ​ជនសង្ស័យ​យ៉ាង​ទ្រម​ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ QMI ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អឹ​ម គី​មក​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ចូល​លួ​.​ច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JX-8541 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹ​ង ពិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ក៏​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​នោះ​ទេ​។ ខណៈ​ពេល​រូប​គាត់ (​ជន​រង​គ្រោះ​) កំពុង​តែ​ហូប​បាយ​សុខ​ៗ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មក​លួ​.​ច​បើក​ម៉ូតូ​រ៉ឺ​យ៉ែ​ថយក្រោយ ហើយ​ពេល​នោះ​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​រត់​ទៅ​បំ​បុ​.​ក​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល រួច​ស្រែ​កថា «​ចោ​.​រ​ៗ» ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​តែ​ម្តង ហើយនឹង​នាំ​គ្នា​វា​.​យ​ជនសង្ស័យ បណ្តាល​ឲ្យ​រង​របួស​ទ្រម​ខ្លួន រួច​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ​។

 

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​និយាយ​បន្ត​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សួរនាំ ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ចូល​លួ​.​ច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​»​។

 

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ​ផង​ដែរ​។

   

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed